Header Ads

មិនធម្មតាទេ !! ទើប១០ឆ្នាំសោះ ហ៊ានសម្រេចចិត្តធ្វើបែបនេះ?

គ្រប់គ្នាកាលពីវ័យកុមារប្រហែលជាធ្លាប់បានចំណាយពេលសប្បាយរីករាយជាមួយក្រុមគ្រួសារ ឬ ជាមួយមិត្តភក្តិមែនទេ ពិសេសគឺថ្ងៃបុណ្យនានា​ ដូចជាគ្រិស្តម៉ាស ឬ បុណ្យផ្សេងៗជាដើម។

យ៉ាងណាម៉ិញ សិស្សសាលាជនជាតិថៃ អាយុ ១០ឆ្នាំម្នាក់ បែរជាយកថ្ងៃគ្រិស្តម៉ាស មកណាត់ជួបនារីម៉ូដែលដ៏ស៊ិចស៊ីម្នាក់អោយដើរលេងជាមួយគេ ហើយបានថតរូបបង្ហោះតាមប្រពន្ធ័ទំនាក់ទំនងសង្គមទៀត។

បើតាមរូបភាព គេសង្កេតឃើញថា ក្មេងប្រុសម្នាក់នេះ​មិនត្រឹមតែសប្បាយប៉ុណ្ណោះទេដែលបានថតកៀកកើយជាមួយតារាម៉ូដែល តែមើលទៅគាត់ដូចជាមានទឹកមុខដោយសេចក្តីមោទនភាព។ អ្នកទាំងពីរបានចូលរោងកុនជាមួយគ្នា កាន់ដៃគ្នា ដោយក្តីស្រលាញ់ខ្លាំងទៀត។

មិនធម្មតាមែន ក្មេងប្រុសម្នាក់នេះ បានចំណាយលុយដល់ទៅ ៤៧០០០បាត និង ទិញទូរសព្ទ័ Iphone x ថែមមួយគ្រឿងទៀត។ គាត់ថា នាងស្អាតពេក ទើបខ្ញុំចំណាយលុយសម្រាប់នាង។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments