Header Ads

រន្ធត់ចិត្តណាស់!! ក្មេងប្រុសម្នាក់ ខ្លួនប្រឡាក់ស្មូកគ្រោក សុខចិត្តងើបចេញទុកអោយនារីមានផ្ទៃពោះអង្គុយតែនាងខ្ពើម ស្រាប់តែក្មេងនោះនិយាយដាក់….

រន្ធត់ចិត្តណាស់!! ក្មេងប្រុសម្នាក់ ខ្លួនប្រឡាក់ស្មូកគ្រោក សុខចិត្តងើបចេញទុកអោយនារីមានផ្ទៃពោះអង្គុយតែនាងខ្ពើម ស្រាប់តែក្មេងនោះនិយាយដាក់….

ថ្មីៗនេះព័ត៌មានបរទេសបានរាយការណ៍មកថា ជាធម្មតាតាមឡានក្រុងតែងតែមានកាចង្អៀត ដោយសារតែសិស្សសាលា អ្នកធ្វើការ នឹងអ្នកដំណើផ្សេងៗជាដើម ។ថ្ងៃមួយមានក្មេងប្រុសម្នាក់ស្លៀកពាក់ស្មូកគ្រោកស្ពាយកាបូបនឹងថង់ពណ៍ក្រហមមួយដើរឡើងឡានក្រុង ជាមួយនឹងបុរសម្នាក់ អ្នកទាំងពីមើលទៅទំនងជាអ្នកធ្វើកាសំណង់ គេឡើងទៅប៉ះចំមានកន្លែងទំនេល្មម ក៏ដាក់គូទអង្គុយ ក្រោយមកក៏មាននារីម្នាក់ពោះធំ ឡើងមកអត់មានកន្លែងអង្គុយ ក្មេងប្រុសម្នាក់នោះឃើញភ្លាមក៏ងើបចេញភ្លែតហើយនិយាយថា មីង មកអង្គុយកន្លែងនេះមក នារីពោះធំម្នាក់នោះស្ដាប់លឺហើយងាកមើលឃើញក្មេង ស្មូកគ្រោកក៏មិនខ្ចីឆ្លើយព្រោះរើសអើងស្អប់ខ្ពើម ។

ក្រោយមកក្មេងម្នាក់នោះក៏បានទាញក្រដាស មកជូតឡើងស្អាតហើយនិយាយម្ដងទៀតថា មីង ខ្ញុំជួតរួចហើយមកអង្គុយមក គ្រាន់តែនិយាយភ្លាមក៏មានមនុស្សជាច្រើនមើលមករូបគេ នារីម្នាក់នោះមើលឆ្វេងមើលស្ដាំមានអារម្មណ៍ថាអៀនខ្មាស់ ក៏ដាក់គូទអង្គុយចុះ ក្រោយមកឡានក៏ចាប់ហ្រ្វាំធ្វើអោយក្មេងម្នាក់នោះដួលហើយគេងើបវិញ ហើយក៏មានបុរសម្នាក់ សរសើដល់ក្មេងម្នាក់នោះថា(ក្មួយពិតជាក្មេងល្អពិតមែន )

ក្មេងម្នាក់នោះតបថា ( បាទលោកអ៊ុំ ខ្ញុំល្អមិនទាន់គ្រប់គ្រាន់ទេ ព្រោះម៉ាក់តែងតែចូលចិត្តនិយាយថាខ្ញុំ គឺតែងតែស្ថិតក្នុងកាមើលងាយមើលថោកក្នុងក្រសែភ្នែករបស់អ្នកដ៏ទៃ តែពេលនេះខ្ញុំក្លាហានហើយបាទ ព្រោះខ្ញុំធ្វើអោយមីងហ៊ានអង្គុយតាមក្រោយខ្ញុំ ឮក្មេងនិយាយបែបនេះនារីម្នាក់នោះកាន់តែមុខក្រហមនឹងខ្មាស់អៀន

បុរសម្នាក់នោះសួថា ប្អូនស្គាលមីងម្នាក់នឹងដែរហ៎.? ក្មេងម្នាក់នោះឆ្លើយថាអត់ស្គាល់ទេ ខ្ញុំគ្រាន់តែចាំថា ម៉ែរធ្លាប់ប្រាប់ខ្ញុំថា កុំខ្វល់ជាមួយនឹងខ្សែភ្នែករបស់អ្នកដ៏ទៃដែលមើលយើងបែបណា ត្រូវដើទៅមុខបំពេញទួនាទីរបស់យើងអោយល្អបំផុត មនុស្សយើងមានចិត្តគំនិតផ្សេងៗគ្នា វាប្រៀបដូចជាទឹកក្រូចអញ្ចឹងឈ្មោះថាទឹកក្រូចដូចគ្នា តែពណ៌នឹងរស់ជាតិវាខុសៗគ្នា។

បុរសម្នាក់នោះសួថា ម៉ែររបស់ក្មួយធ្វើកាអ្វី? ក្មេងឆ្លើយថា កាលមុនម៉ាក់គឺជាគ្រូដែលបង្រៀននៅតាមខេត្ត បុរសម្នាក់នោះសួថា ចុះឥលូវគាត់នៅឯណា ក្មេងនោះឆ្លើយថា (ពេលនេះម៉ាក់នៅក្នុងកាបូបនេះ )

ពេលនោះបុរសម្នាក់នោះចាប់ផ្ដើមភ្ញាក់ផ្អើល មនុស្សនៅក្នុងឡានចាប់ផ្ដើមភ័យស្លន់ស្លោ ក្រោយមកបុរសម្នាក់ដែលមកជាមួយក្មេងប្រុសដែលមិនបាននិយាយអ្វីសោះ ក៏ចាប់ផ្ដើមនិយាយថា ខ្ញុំគឺជាអ៊ុំប្រុសរបស់ក្មេងម្នាក់នេះ ឪពុករបស់ក្មេងប្រុសម្នាក់នេះស្លាប់កាលពីប៉ុន្មានឆ្នាំមុន បន្សល់ទុកតែម្ដាយដែលចាំមើលថែកូនតែម្នាក់ឯងនៅឯខេត្ត ធ្វើជាគ្រូហើយជាមនុស្សដែលគេគោរពនៅក្នុងភូមិ ដោយសារតែចង់អោយកូនមានជីវិតដែលល្អជាងមុន ពេលរដូវវ៉ាកង គាត់ក៏សម្រេចចិត្តនាំកូនមកទីក្រុងដើម្បីធ្វើការងារសំណង់ តែស្មានមិនដល់ថាជិតដល់ថ្ងៃដែលទៅផ្ទះវិញហើយ គាត់បែជាត្រូវដែកធ្លាក់ចំស្លាប់ ហើយក្នុងកាបូបនេះគឺជាឆ្អឹងរបស់គាត់ ។

បុរសម្នាក់នោះស្ដាប់ហើយទឹកភ្នែកហូរនឹងសួអ៊ុំថា ក្មេងម្នាក់នោះនៅចង់រៀនទៀតអត់បុរសម្នាក់បានត្រឹមតែងក់ក្បាល តែក្មេងម្នាក់នោះតបថា រាល់ថ្ងៃនេះខ្ញុំតែងតែទៅហាងលក់សៀវភៅក្បែកន្លែងធ្វើសំណង់ដើម្បីអានសៀវភៅ គ្រប់គ្នាឮហើយនាំគ្នានិយាយថានៅផ្ទះរបស់ខ្ញុំមានសៀវភៅច្រើនចាំពួកគេយកមកអោយ ក្មេងប្រុសឮហើយញញឹមនឹងអគុណជាខ្លាំង ។

” កុំខ្វល់ពីពាក្យសម្ដីរបស់អ្នកដ៏ទៃ ត្រូវបំពេញទួនាទីនឹងអំពើល្អរបស់យើងអោយល្អបំផុត” នេះគឺជាពាក្យសម្ដីនឹងចំណេះដឹងដែលឪពុកអ្នកម្ដាយគួរតែបង្រៀនកូនទាន់ពួកគេនៅតូ​ចៗ ដែលក្មេងម្នាក់នេះធ្វើបានគឺដោយសារតែម្ដាយរបស់គេឧស្សាប្រៀនប្រដៅ តាំងចិត្តបង្រៀន មិនថានៅថ្ងៃមុខទោះក្មេងម្នាក់នេះមានឫក៏ក្រតែគេក៏មានសណ្ដានចិត្តល្អនឹងភាពក្លាហាននៅជាប់ខ្លួន ។

ទោះបីពេលនេះគេធ្លាក់ក្នុងសភាពបែបនេះ តែគេក៏នៅមានក្ដីសង្ឃឹមនឹងបំពេញក្ដីស្រម៉ៃរបស់គេដោយកាអានសៀវភៅ មានក្មេងជាច្រើនដែលមានឋានៈនឹងភាពលំបាក ហើយតែងតែមានអារម្មណ៍ថាខ្លួនឯងមិនស្មើនឹងគេ តែម្ដាយរបស់ក្មេងម្នាក់នេះបានធ្វើអោយគេមានអារម្មណ៍ថា ទោះបីជាខ្លួនឯងក្រ តែក៏មិនបានថោកទាបឬក៏មិនស្មើអ្នកដ៏ទៃដែរ ក្មេងម្នាក់នេះបានមើលឃើញពិភពលោកនេះយ៉ាងស្រស់បំព្រង ភាពស្រស់បំព្រងបានបិតបាំងភាពមើលងាយមើលថោករបស់អ្នកដ៏ទៃមិនអោយគេខ្វល់ខ្វាយឡើយ ទាំងអស់នេះមកពីពាក្យប្រៀនប្រដៅរបស់ម្ដាយគេថា “កុំខ្វល់ពីសម្ដីរបស់អ្នកដ៏ទៃ បំពេញទូនាទីជាមនុស្សល្អហើយធ្វើនៅអ្វីដែលយើងចង់ធ្វើអោយល្អបំផុត”

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments