Header Ads

សំណាងម្ល៉េះ!! បុរសម្នាក់រើសបាន គល់ឈើពុក គេឲ្យតម្លៃ៨០០០$អត់លក់ ក្លាយជាសំណាងព្រោះមានតម្លៃរាប់លានដុល្លារឯណោះ

សំណាងម្ល៉េះ!! រើសបាន គល់ឈើពុក គេឲ្យតម្លៃ៨០០០$អត់លក់ ក្លាយជាសំណាងព្រោះមានតម្លៃរាប់លានដុល្លារឯណោះ

បុរស​ម្នាក់​ឈ្មោះ Yu រស់នៅ​ទីក្រុង Changchun (​ចិន​) ប្រកប​របរ​អេតចាយ ។ នាពេល​មួយគ្រា​ដែល​គាត់​កំពុង​ប្រក​បរបរ​នេះក៏​ចោល​ភ្នែក​ឃើញ «​គល់ឈើ​» មួយ ត្រូវ​ដី​លុប​ពីលើ ។ គាត់​ពិនិត្យមើល​ម៉ត់ចត់​ឃើញថា ថ្វីត្បិតតែ​គល់ឈើ​នេះ​មាន​សំបក​ក្រៅ​រឹង តែ​សាច់​ឈើ​វា​បែរជា​ទន់ និង​មាន​ទម្ងន់​ប្រមាណ ២៥ គីឡូក្រាម ។​

ដោយសារ​ឃើញ​ចម្លែក​យ៉ាង​ដូច្នេះ គាត់​ក៏​យក​ចប​ទៅ​ជីក​គាស់ រួច​ដឹក​មក​ផ្ទះ ។ ក្រោយមក គាត់​បាន​លាង​សម្អាត​វា​យ៉ាង​ស្អាត រួច​ដាក់​ត្រាំ​ក្នុង​អាងទឹក ។​ ក្រោយពេល​ត្រាំ​ទឹក រឿង​ចម្លែក​បន្ត​កើតឡើង គឺ​សាច់​ខាងក្នុង​នៃ​គល់ឈើ​នេះ ពុំ​ត្រឹមតែ​ទន់​ប៉ុណ្ណោះ​ទេ ថែមទាំង​តម្រៀប​ជា​ស្រទាប់ៗ​ពណ៌​ស​ស្រដៀង​នឹង​តៅហ៊ូ ។

ដំណឹង​ពី​ការរកឃើញ និង​ភាព​ចម្លែក​នេះ ក៏​ច​ចា​អារាម​តៗ​មាត់​គ្នា ខ្លះ​ថា​វា​ជា​ផ្សិត Taiguo Zhou មាន​សរសេរ​ក្នុង​រឿងនិទាន ទុក​សំរាប់​រាជវង្ស​ប្រើប្រាស់​ប៉ុណ្ណោះ ។​ ​ពាក្យ​ច​ចាម​អារាម​គួបផ្សំ​នឹង​ការងឿងឆ្ងល់​ផង លោក Yu និង​ភរិយា ក៏​ចូល​ស្រាវជ្រាវ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត រួច​ក៏​រកឃើញ​ឈ្មោះ និង​អ​ស័​យ​ដ្ឋា​ន​របស់​អ្នកជំនាញ​ខាង​ស្រាវជ្រាវ​ផ្សិត Taiguo Zhou (​សាច់​ផ្សិត​លីង​ជឺ​) ។ គាត់​ក៏​ទូរស័ព្ទ​ទាក់ទង​អ្នកជំនាញ​នោះ​ភ្លាម ។

មួយថ្ងៃ​ក្រោយ អ្នកស្រាវជ្រាវ​រូបនេះ​បាន​រំលង​ចម្ងាយ​ផ្លូវ ១០០០ គីឡូម៉ែត្រ ពី​ប៉េកាំង​មក ហើយ​គាត់​សន្និដ្ឋានថា វា​ជា​ផ្សិត Taiguo Zhou ពិតប្រាកដ​មែន ហើយ​សំណូមពរ​ទិញ​ក្នុងតម្លៃ ៨០០០ ដុល្លារ តែ​ប្តី​ប្រពន្ធ​អ្នក​អេតចាយ​២​រូបនេះ​ពុំ​ព្រម​លក់ ។​ ​​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ដឹងថា ផ្សិត​នេះ​វា​ចាប់កំណើត ហើយ​រីកលូតលាស់​លើ​ផ្ទៃដី ។ ប្រភេទ​ផ្សិត​នេះ​ត្រូវបាន​កកើត​ដោយសារ​ប្រភេទ​ផ្សិត​, មេរោគ និង​ប្រភេទ polymer ផ្សិត ដ៏​កម្រ​ម្យ៉ាង​គួបផ្សំ​គ្នា ។​

តាម​អ្នកស្រាវជ្រាវ​នោះ ផ្សិត​នេះ​មាន​សារៈប្រយោជន៍​ដល់​ចរាចរ​ឈាម សម្រប​ស​ម្រ​ល​អ័រម៉ូន estrogen រំញោច​ដល់​ការកកើតឡើង​នៃ​កោសិកា​ការពារ​សរីរាង្គ​បានជា​អតិបរមា ។​ ពិសេស វា​សម្បូរ​ដោយ PPQ ដែលជា​សារធាតុ​សម្រួល​ប្រព័ន្ធ​ការពារ​រាងកាយ និង​រារាំង​បណ្តា​ជំងឺ​ដ​ង្កា​ត់​ថ្លើម ជាលិកា​សេរី​ដែល​នាំ​មកផល​អាក្រក់​ចំពោះ​សរីរាង្គ ។ វា​ក៏មាន​សមត្ថភាព​រារាំង និង​បង្ការ​ជំងឺមហារីក​យ៉ាង​មាន​ប្រសិទ្ធភាព ។​

ហេតុ​នេះឯង វា​មានតម្លៃ​ថ្លៃ​ជាងមាស​ទៅទៀត ។​ ​បើតាម Soliu កាលពី​ខែឧសភា ២០១៥ វិទ្យា​សា្ថ​ន​ផ្សិត​លីង​ជឺ​ធម្មជាតិ នៅ Wuhan ខេត្ត Hubei ធ្លាប់បាន​តាំង​ពិ​ព័រ​ណ៌​ផ្សិត​នេះ​ម្តង ។ បុគ្គលិក​នៃ​វិទ្យាស្ថាន​ឲ្យ​ដឹងថា ផ្សិត Taiguo Zhou លើ​ទីផ្សារ​អន្តរជាតិ​មានតម្លៃ 39.000 USD/gr ឯណោះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments