Header Ads

ស៊ែរចែកគ្នាផង!! នេះជារបៀបទម្លាក់ប៉ារ៉ាស៊ីត (ព្រូន) ឲ្យអស់ពីរាងកាយរបស់យើងដោយប្រើខ្ទឹមស!

ព្រូនគឺជា ភាៈមានជីវិតដែលរស់នៅក្នុងខ្លួនមនុស្ស និង សត្វ ដែលចាំដណ្តើមអាហារ ឬ ជញ្ជក់ឈាម និង ធ្វើឱ្យគ្រោះថ្នាក់ដល់អវយវៈផ្សេងៗរបស់រាងកាយដែលវារស់នៅ។

យើងអាចប្រទះឃើញថា ព្រូនរស់លាយឡំជាមួយនឹងធម្មជាតិជាច្រើន ដូចជា នៅក្នុងដី ស្មៅ ក្នុងទឹក ក្នុងសាច់សត្វ ផ្សេងៗទាំងសត្វលើគោក ក្នុងទឹក ថលជលិកសត្វ បន្លែ ផ្លែឈើ និង សត្វចម្លងមេរោគជាច្រើនប្រភេទផ្សេងទៀត។

ព្រូន​អាច​រស់នៅក្នុង​ពោះវៀន​មនុស្ស​យើង​រយៈពេល​ច្រើន​ឆ្នាំ​ដោយ​ពុំមាន​រោគសញ្ញា​អ្វី​ទាំងអស់​។ ប៉ុន្តែ​វា​អាច​ចាប់ផ្តើម​បង្កបញ្ហា​ដល់​យើង​ដែរ​នៅពេល​ដែលមាន​សញ្ញា​ដូចខាងក្រោម​នេះ​៖

ឈឺពោះ​
រាករូស​
រាក​មួល​
ស្រក​ទម្ងន់​
អស់កម្លាំង​
មាន​ព្រូន​ចេញ​តាម​លាមក​
រមាស់នៅ​ជុំវិញ​រន្ធ​គូថ​
adult pinworms

ថ្ងៃនេះសូមណែនាំ ពីវិធី ដែលជួយព្យាបាលព្រូន និង បញ្ចុះវាអោយអស់វារាងកាយ យ៉ាងមានសុវត្ថិភាព ។

ខ្ទឹមស គឺជាឱសថមួយផ្នែកដ៏មានប្រសិទ្ធភាពបំផុត ដែលត្រូវបានគេប្រើប្រាស់សម្រាប់ថែទាំសុខភាពអស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយវាក៏ជាគ្រឿងទេសដែលធ្វើឲ្យអាហារមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។

ការទទួលទានខ្ទឹមសឆៅ ជាប្រចាំអាចព្យាបាលជំងឺជាច្រើនទៀតដូចជា បញ្ហាប្រព័ន្ធភាពស៊ាំបញ្ហាពោះវៀន ការឆ្លងមេរោគផ្លូវដង្ហើម បញ្ហាស្បែក បញ្ហាសម្ពាធឈាម ជំងឺពុកឆ្អឹង បណ្តេញជាតិពុលចេញពីរាងកាយ ជំងឺបាត់បង់ការចង់ចាំ និងវង្វេង។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ ខ្ទឹមស មានសមត្ថភាពក្នុងការកម្ចាត់ពពួកប៉ារ៉ាស៊ីតចង្រៃដែលរុករាននៅក្នុងរាងកាយ។

***របៀបប្រើប្រាស់ខ្ទឹមស ដើម្បីកម្ចាត់ប៉ារ៉ាស៊ីត ឲ្យអស់ពីក្នុងខ្លួន៖

– អ្នកគ្រាន់តែបកខ្ទឹមសចំនួន២កំពឹស ធំល្មម រួចយកវាទៅចិញ្ច្រាំឲ្យម៉ត់

– រួចដាក់លាយវាជាមួយនឹងទឹកក្តៅមួយកែវ។

– យើងត្រូវទទួលទានឲ្យបាន ៦ស្លាបព្រាបាយ រយៈពេល១ម៉ោងរាល់មុនពេលបរិភោគអាហារ រាល់ពេល។

សូមបងប្អូនអនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ មិនយូរទេសមាសធាតុសំខាន់ៗនៅក្នុងខ្ទឹមសនឹងជ្រាបចូលពេលរាងកាយ ហើយកម្ចាត់ពពួកប៉ារ៉ាស៊ីតចង្រៃបន្តិចម្តងៗរហូតទាល់តែអស់៕

ប្រភព៖ KH Empire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments