Header Ads

ជួយស៊ែរតៗគ្នាផង!! បុរសម្នាក់យកសំរាមទៅចោលត្រូវបានរុយប្រភេទម្យ៉ាងខាំរហូតដល់ថ្នាក់រលួយដៃ

ហេតុការណ៍ដ៏ចំម្លែកមួយដែលបានកើតឡើងជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Thomas Jay អាយុ41ឆ្នាំរស់នៅក្នុងរដ្ធអេរិសូណា សហរដ្ធអាមេរិការ បន្ទាប់ពីគេបានយកសំរាមទៅចោលនៅគំនរសំរាមក្រៅផ្ទះ ។

បន្ទាប់ពីគេត្រលប់មកវិញបានប៉ុន្មានម៉ោង ក៏សង្កេតឃើញថាដៃររបស់គេចេញពណ៌ខ្មៅដូចដំបៅ និង រមាស់ជាខ្លាំង មូលហេតុគឺគេបានយកសំរាមទៅចោលនៅក្រៅផ្ទះ ហើយត្រូវបានសត្វរុយខាំ តែគេមិនបានចាប់អារម្មណ៍នោះទេ ដោយសារតែមិនបានឈឺ តែស្មានមិនដល់ថា2ម៉ោងក្រោយមកស្រាប់មានអាការៈរមាស់និងឡើងខៀវពេញដៃរ ដោយកាភ័យខ្លាចគេក៏សម្រេចចិត្តទៅពេទ្យ ។

បន្ទាប់ពីពេទ្យធ្វើកាទ្រួតពិនិត្យលោកគ្រូពេទ្យមិនអាចមើលដឹងនោះទេថានេះជារោគអ្វីហើយត្រូវអ្វីខាំ ព្រោះមិនដែលជួបពីមុនមក លោកគ្រូពេទ្យបានត្រឹមព្យាបាលស្បែកខាងក្រៅនឹងចាំកាពិនិត្យបន្ត ចំណែកប្រពន្ធរបស់គេសង្ស័យថាប្រហែលជាសត្វរុយប្រភេទ Solifuge ខាំដូចដែលគេបង្ហោះតាមហ្វេសប៊ុក ខណៈនេះបុរសម្នាក់នោះកំពុងស្ថិតក្នុងកាទ្រួតពិនិត្យ ហើយសូមបងប្អូនទាំងអស់ត្រូវមានកាប្រុងប្រយ័ត្តកុំអោយសត្វល្អិតខាំអោយសោះប្រយ័ត្តដូចបុរសម្នាក់នេះ។

**** ព័ត៌មានល្អៗបន្ថែម៖ អ្នកចូលចិត្តទិញរបស់តថ្លៃច្រើនពីអ្នកលក់តិចតួច អានអត្ថបទនេះហើយអ្នកនឹងភ្ញាក់ផ្អើល ****

ស្រ្តីម្នាក់បានសួរទៅកាន់បុរសចំណាស់ ដែលកំពុងអង្គុុលក់ពងទាយ៉ាងកំសត់ម្នាក់ថា៖
ស្រ្តី ៖ តើលោកតាលក់ពងទានេះមួយគ្រាប់ប៉ុន្មានដែរ?
លោកតា ៖ មួយគ្រាប់តម្លៃ៥រ៉ូពី អ្នកស្រី
ស្រ្តី ៖ ប្រសិនបើ៦គ្រាប់តម្លៃ២៥រ៉ូពីខ្ញុំយក បើមិនចឹងខ្ញុំទៅហើយ
លោកតា ៖ ចឹងយកវាតាមតម្លៃដែលអ្នកអោយនេះចុះ ព្រោះវាជាការកៅឆាយដ៏ល្អបំផុតហើយ ព្រោះខ្ញុំមិនទាន់លក់វាបានមួយគ្រាប់នោះទេ។ ស្រ្តីម្នាក់នោះទទួលយកពងទាជាមួយនឹងអារម្មណ៍ថាឈ្នះ នាងដើរតម្រង់ទៅកាន់រថយន្តរបស់ខ្លួនដ៏ទំនើបរបស់នាង ហើយបន្តដំណើរទៅកាន់ភោជនីយដ្ឋានដ៏ប្រណិតមួយកន្លែងជាមួយនិងមិត្តភក្តិរបស់នាង។ នាង និងមិត្តភក្តិនាងបានធ្វើការកុំម្ម៉ង់អាហារ ដែលខ្លួនចូលចិត្តជាច្រើនមកញ៉ាំ ប៉ុន្តែពួកនាងបានបរិភោគតែបន្តិចបន្តូចតែប៉ុណ្ណោះ បន្សល់ទុកអាហារ ដែលបានកុំម្ម៉ង់ជាច្រើនចោលពេញតុ។ នៅពេលគិតប្រាក់នាងត្រូវចំនាយ ១៤០០រ៉ូពីសំរាប់អាហារមួយពេលនេះ តែនាងបានឲ្យប្រាក់ទៅអ្នករត់តុដល់ទៅ១៥០០រ៉ូពីដោយប្រាប់ថាមិនបាច់អាប់នោះទេ។ រឿងរ៉ាវនេះវាមើលទៅធម្មតាសំរាប់ម្ចាស់ភោជនីយដ្ឋានមួយនេះ តែវាជារឿងកំសត់ខ្លាំងណាស់សំរាប់លោកតាអ្នកលក់ពងទាក្រីក្រនោះ។

ចំណុចដែលគួរអោយពិចារណានោះគឺ ៖ ហេតុអ្វីបានជាយើងតែងតែបង្ហាញឥទ្ធិពលរបស់ខ្លួន ចំពោះអ្នកដែលអន់ជាង ឬក្រខ្សត់ជាងយើង? ហើយហេតុអ្វីបានជាយើងចិត្តល្អ ចំពោះអ្នកដែលមានគ្រប់គ្រាន់ទៅវិញ។ បន្ទាប់ពីបានអានរឿងមួយនេះហើយទើបនឹកឃើញទង្វើររបស់ឪពុកខ្ញុំដែលគាត់ធ្លាប់បានធ្វើពីមុនមក ៖ ឪពុករបស់ខ្ញុំ​ធ្លាប់ទិញទំនិញធម្មតាពីអ្នកក្រីក្រជាមួយតម្លៃដ៏ខ្ពស់ ទោះជាគាត់មិនត្រូវការវាក៏ដោយ។ ជួនកាលគាត់ថែមទាំងចំណាយប្រាក់បន្ថែមសម្រាប់ពួកគេទៀតផង។ ខ្ញុំចាប់អារម្មណ៍នឹងទង្វើនេះហើយសួរគាត់ថាហេតុអ្វីគាត់ធ្វើដូច្នេះ? បន្ទាប់មកឪពុកខ្ញុំបានឆ្លើយថា “វាជាសប្បុរសធម៌ប្រកបដោយសេចក្តីថ្លៃថ្នូរណាកូន”៕

ប្រភព៖ ហ្វេសប៊ុក
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments