Header Ads

អុញមិចចឹង!! ស្វាមីត្រូវរថយន្ដបុក ប្រពន្ធស្រែកយំពេញមន្ទីពេទ្យ ប៉ុន្ដែពេលឮពាក្យគ្រូពេទ្យនិយាយប្រាប់ ស្រាប់តែដើរចេញទៅវិញភ្លាមៗ ស្លាប់ឬរស់អត់ខ្វល់!

អុញមិចចឹង!! ស្វាមីត្រូវរថយន្ដបុក ប្រពន្ធស្រែកយំពេញមន្ទីពេទ្យ ប៉ុន្ដែពេលឮពាក្យគ្រូពេទ្យនិយាយប្រាប់ ស្រាប់តែដើរចេញទៅវិញភ្លាមៗ ស្លាប់ឬរស់អត់ខ្វល់!
ថ្មីៗវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ ដោយបានរៀបរាប់ថា៖ ស្វាមីរបស់ខ្ញុំមើលថែគ្រួសារបានល្អណាស់ ប៉ុន្ដែក្រោយរៀបការរួចភាពទំនាក់ទំនងរវាងយើងទាំងពីរមិនមានភាពកក់ក្ដៅដូចមុនទេ រាល់ថ្ងៃពេលចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ក្រៅពីបារម្ភចំពោះកូន គាត់ស្ទើរតែមិនចាប់អារម្មណ៍ខ្ញុំឡើយ ឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ឲ្យខ្ញុំបើកចិត្តឲ្យទូលាយ ព្រោះមនុស្សប្រុសក្រោយរៀបការរួចមានបន្ទុកត្រូវធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ ដូច្នេះហើយទើបធ្វើឲ្យភាពទំនាក់ទំនងរវាងយើងទាំងពីរនាក់ធ្លាក់ចុះ។

កាលពីថ្ងៃសុក្រ មិត្តភក្តិរួមការងាររបស់ស្វាមីខ្ញុំបានតេទូរស័ព្ទមករកខ្ញុំដោយនិយាយសម្លេងខ្លាំងៗ “បងថ្លៃ ប្រញាប់មកមន្ទីពេទ្យឥឡូវនេះ បងខ្ញុំត្រូវរថយន្ដបុកហើយ” ពេលឮភ្លាមខ្ញុំស្ទើរតែងងឹតមុខ ទប់ខ្លួនមិនជាប់ដួលទៅនឹងដី ខ្ញុំធ្វើដំណើរទៅមន្ទីពេទ្យបណ្ដើរយំបណ្ដើរ សំណាងល្អហើយដែលស្វាមីរបស់ខ្ញុំបានទទួលរងរបួសតិចតួច គេងនៅមន្ទីពេទ្យត្រឹមតែ២-៣ថ្ងៃប៉ុណ្ណោះក៏ត្រឡប់មកផ្ទះវិញបាន ពេលដែលកំពុងគេងនៅបន្ទប់អ្នកជំងឺ មានមនុស្សដើរចេញចូលយ៉ាងច្រើន ដំបូងខ្ញុំស្មានតែមិត្តភក្តិរួមការងាររបស់ស្វាមីមកសួរសុខទុក្ខ មុនដែលពួកគាត់បានត្រឡប់ទៅវិញក៏មានមនុស្សដើរមកប្រាប់ខ្ញុំថា “មើលថែបងប្រុសរបស់នាងឲ្យបានល្អ លើកក្រោយកុំថាខ្ញុំមិនបានប្រាប់” ។

រហូតមកដល់ពេលនេះទើបខ្ញុំនឹកឃើញថា កាលពីប៉ុន្មានថ្ងៃមុនស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំថាគាត់ត្រូវទៅធ្វើការនៅ ទីក្រុងមួយសប្ដាហ៍ គាត់ក៏បានយកលិខិតបញ្ជាក់ពីក្រុមហ៊ុនមកឲ្យខ្ញុំមើលផងដែរ ចុះពេលនេះតើមានអ្វីកើតឡើង? បន្ទាប់មកប្រហែលម៉ោង 4 ល្ងាច គ្រូពេទ្យក៏បានចូលមកមើលអាការរបស់ស្វាមីខ្ញុំនៅក្នុងបន្ទប់ ហើយគ្រូពេទ្យក៏បានប្រាប់ខ្ញុំថា “ជំងឺរបស់ស្វាមីអ្នកមិនធ្ងន់ធ្ងរទេ ប៉ុន្តែនារីម្នាក់ទៀតរងរបួសធ្ងន់ អាការរបស់នាងមិនល្អឡើយ។ពាក្យរបស់គ្រូពេទ្យធ្វើឱ្យខ្ញុំគិតឃើញភ្លាមៗ បន្ទាប់មកទើបខ្ញុំដឹងថាអ្វីដែលស្វាមីបានប្រាប់ថាទៅធ្វើការនៅទីក្រុងតាមពិតគាត់បោកឲ្យខ្ញុំជឿទុកចិត្ត ហើយក៏នាំស្រីផ្សេងទៅដើរលេង ប៉ុន្តែអ្នកទាំងពីរអាចឈ្លោះគ្នារវាងការបើកបរ ដូច្នេះហើយទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។

គាត់មានស្រីផ្សេង ទើបបានជាគាត់មិនខ្វល់ពីខ្ញុំឡើយ! ពេលនេះស្វាមីរបស់ខ្ញុំពន្យល់ឲ្យខ្ញុំស្ដាប់ថា រវាងគាត់និងនារីម្នាក់នោះគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេ គាត់មានអារម្មណ៍មិនល្អដូច្នេះហើយទើបបានជាគាត់រកមនុស្សមកកំដរមួយគ្រា ព្រមទាំងគំរាមខ្ញុំហាមមិនឲ្យយករឿងនេះទៅប្រាប់អ្នកណាឡើយ ធ្វើឲ្យខ្ញុំងាកក្រោយដើរចេញទៅភ្លាមៗ ប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបានរស់នៅជាមួយគ្នា ទោះបីខ្ញុំត្អូញត្អែរ ទោះបីខ្ញុំមិនយល់នូវអ្វីដែលគាត់និយាយ ប៉ុន្ដែខ្ញុំព្យាយាមអស់ពីសមត្ថភាពដើម្បីគ្រួសារ ពេលថ្ងៃធ្វើការ ពេលយប់មើលថែកូន ព្រមទាំងនៅមើលថែឪពុកម្ដាយរបស់គាត់ទៀតផង។

ពីរបីថ្ងៃនេះម៉ែក្មេកទៅមើលថែគាត់ ចំណែកខ្ញុំបាននាំកូនទៅផ្ទះម្ដាយបង្កើតរបស់ខ្ញុំដើម្បីរៀបចំសុំលែងលះគ្នា ប៉ុន្ដែម្ដាយឪពុករបស់ខ្ញុំមិនយល់ស្របឡើយ ពួកគាត់ប្រាប់ថាបើខ្ញុំចាប់មិនបានឃើញមិនច្បាស់ផ្ទាល់ភ្នែកទេ ចំពោះរឿងស្វាមីគំរាមខ្ញុំ ចង់លែងក៏លែងទៅ ប៉ុន្ដែកូនត្រូវឲ្យទៅរស់នៅផ្ទះស្វាមី បើមិនដូច្នេះទេគេនឹងយកអ្នកណាផ្សេងមកជំនួយខ្ញុំបានយ៉ាងងាយ។

ខ្ញុំជាមនុស្សស្រី ពេលបានឮបែបនេះខ្ញុំក៏ខ្លាចខ្លាំងណាស់ ខ្ញុំមិនចង់បាត់បង់កូនឡើយ តើឲ្យខ្ញុំធ្វើយ៉ាងណាទៅ? សូមជួយស៊ែរដើម្បីឲ្យអ្នកដែលមានជំនាញខាងដោះស្រាយបញ្ហានេះជួយប្រាប់ខ្ញុំផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments