Header Ads

ពិតជារំជួលចិត្តណាស់!! ឪពុកម្តាយមួយគូសម្រេចកោរសក់កំដរកូនស្រីវ័យ១០ឆ្នាំរបស់ខ្លួន ដែលកើតនូវជម្ងឺកាចសាហាវមួយនេះ

ប្រទេសចិន ៖ វាជាការឈឺចាប់ខ្លាំងណាស់សំរាប់ឪពុកម្តាយនៅពេលជំងឺដ៏សាហាវមួយកើតនៅលើខ្លួនរបស់កូនរបស់ខ្លួន ពួកគាត់អាចនឹងធ្វើនូវរឿងរ៉ាវគ្រប់យ៉ាងដើម្បីជួយដល់កូន។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ឪពុកម្តាយមួយគូសម្រេច​កោរ​សក់តាមកូនស្រីដែលមានជម្ងឺមហារីកគ្រាប់ឈាមដើម្បីលើកទឹកចិត្តនាង។ ទីភ្នាក់ងារព័ត៌មាន Xinhua របស់ប្រទេសចិនបានរាយការណ៍ឪពុកម្តាយនេះធ្វើដំណើរមកពីទីក្រុង Zhengzhou ខេត្ត Henan ភាគកណ្តាលប្រទេ។សចិន។

ក្មេងស្រីតូចនេះទើបតែមានអាយុ១០ឆ្នាំ បែរជាមកត្រូវជួបប្រទះនូវជម្ងឺដ៏កាចសាហាវមួយនេះ វាអាចថាជារឿងដ៏អាក្រក់ខ្លាំងណាស់ដែលជីវិតក្មេងស្រី១០មានផ្ទុកជម្ងឺមហារីកគ្រាប់ឈាមក្នុងខ្លួន។ដោយសារតែបែរនេះហើយ ទើបឪពុកម្តាយរបស់ក្មេងស្រីកំសត់នេះបានសម្រេចចិត្តកោរសក់របស់ខ្លួនកំដរកូនស្រីរបស់ខ្លួន ដែលអាចចាត់ទុកថាជាការលើកទឹកចិត្តតែមួយគត់ដែលពួកគាត់អយធ្វើអោយកូន។ គាត់ជឿថាការធ្វើបែនេះអោយធ្វើអោយកូនរបស់គាត់អាចមានកំលាំងចិត្តក្នុងការតស៊ូុជាមួយនឹងជម្ងឺដ៏សាហាវនេះ៕

**** អានអត្តបទបន្ថែម៖ សេវាកម្មបាញ់កាំរស្មីឡាស៊ែរ អោយលិង្គខ្មៅជាំស្រអាប់ ប្រែជាសស្រស់ស្អាត កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅថៃ ****

ថៃ៖ បុរសថៃជាច្រើននាក់បាននាំគ្នាទៅកាន់គ្លីនិកមួយនៅក្នុងទីក្រុងបាំងកក ដើម្បីទទួលបានសេវាកម្មថែសម្ផស្សថ្មីមួយគឺសេវាកម្មធ្វើឲ្យលិង្គសស្អាត។ គ្លីនិកដែលផ្តល់សេវាកម្មថ្មីនេះមានឈ្មោះថា The Lelux Hospital ដែលមានទីទាំងស្ថិតនៅក្នុងកណ្តាល ទីក្រុងបាំងកកប្រទេសថៃ។ បើតាមតំណាំងរបស់គ្លិនិកខាងលើបានឲ្យដឹងថា​ សេវាកម្មថ្មីនេះត្រូវបានគេប្រើប្រាស់កាំរស្មីឡាស៊ែរ ដើម្បីសម្អាតជុំវិញតំបន់ប្រដាប់ភេទបុរស និងធ្វើឲ្យតំបន់ជុំវិញប្រដាប់ភេទ រួមទាំងប្រដាបភេទសស្អាតជាងធម្មតា។

ការពិតទៅគ្លីនិកមួយនេះបានចាប់ផ្ដើមផ្តល់សេវាកម្មថ្មីមួយនេះទៅកាន់អតិថិជនរបស់ខ្លួនរយៈពេលប្រមាណ៦ខែមកហើយ​ ដែលជាមធ្យមមានអតិថិជនប្រមាណជា៣ទៅ៤នាក់ក្នុងមួយថ្ងៃមកប្រើប្រាស់សេវាកម្មនេះ។ បុរសដែលជាអតិថិជនរបស់គ្លិនិកមួយនេះ គឺជាក្រុមមនុស្សប្រុស ដែលមានអាយុចន្លោះពី២២ឆ្នាំទៅដល់៥៥ឆ្នាំ។ សម្រាប់តម្លៃសម្រាប់សេវាកម្មសម្អាត និងធ្វើតំបន់ប្រដាប់ភេទឲ្យសស្រស់ស្អាតនេះគឺមានតម្លៃ៦៥០ដុល្លារ។ មកទល់នឹងពេលនេះសេវាកម្មថ្មីនេះហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនជាច្រើននាក់ ហើយគ្លីនិកខាងលើរំពឹងថា អតិថិជនរបស់ខ្លួននឹងបន្តកើនឡើងនៅពេលខាងមុខនេះ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments