Header Ads

ពេលនេះដឹងហើយ!! មូលហេតុដែលមនុស្សប្រុសស្រលាញ់សង្សារក្មេងជាងខ្លួន...

ពេលនេះដឹងហើយ!! មូលហេតុដែលមនុស្សប្រុសស្រលាញ់សង្សារក្មេងជាងខ្លួន...

ជាការពិតណាស់ នៅក្នុងមួយខ្សែជីវិតរបស់មនុស្សយើងម្នាក់ៗ មិនថាប្រុស ឬស្រីនោះទេ រមែងតែងតែមាននូវសេចក្តីស្រលាញ់រាប់អានរវាងគ្នា ជារឿងធម្មតា។ ក៏ប៉ុន្តែ ក្នុងនោះ មនុស្សគ្រប់ៗគ្នា ជាពិសេសស្រី្ត រមែងតែងតែប្រទះឃើញថា បុរសៗ ភាគច្រើនចូលចិត្ត ឬពេញចិត្ត មានទំនាក់ទំនងស្នេហាជាមួយនារី ដែលមានអាយុក្មេងជាងខ្លួន ទៅវិញ។

ដូច្នោះ ខាងក្រោមនេះ ជាចម្លើយនៃចំនុចសំខាន់ៗ មួយចំនួន ដែលពាក់ព័ន្ធជាមួយរឿងរ៉ាវខាងលើ:

១. មិនសូវមានភាពរឹងមាំ

ជាការពិត ធម្មជាតិរបស់ស្រី្ត រមែងតែងតែមានកម្លាំង ទន់ខ្សោយជាងបុរស។ ក៏ប៉ុន្តែ យ៉ាងណាមិញ យើងតែងតែសង្កេតឃើញថា ស្រី្តដែលមានវ័យចំណាស់ រមែងមានបទពិសោធន៍ច្រើន ក្នុងជីវិត ពោលគឺពួកគេជាប្រភេទស្រី្ត ដែលមានកម្លាំងកាយរឹងមាំ អាចស្មើនឹងបុរស។ ហើយកត្តានេះ ក៏ជាអ្វីៗ ដែលមនុស្សប្រុសយល់ថា ពួកគេមិនមែនជាស្រី្តដែលខ្លួន គួរតែថែទាំ គ្រប់ពេលវេលានោះទេ។

ដោយឡែក ចំពោះស្រី្តភាគច្រើន ដែលមានអាយុក្មេងជាងវ័យ រមែងតែងតែមានកម្លាំងកាយ ខ្សោយជាជាងបុរស។ ហើយក្នុងនោះ ចំណុចមួយនេះ ក៏ជាភាពទាក់ទាញមួយ ដែលបុរសៗ ពេញចិត្តក្នុងការចូលខ្លួន មកមើលថែទាំនារី ដែលខ្លួនស្រលាញ់ ជាប្រចាំ។ ព្រោះថា នេះក៏ជាផ្នែកមួយនៃការបង្ហាញ នូវសេចក្តីស្រលាញ់ទៅកាន់គូស្នេហ៍ របស់ខ្លួន ក្នុងនាមជាបុរសភេទ។

២. ភាពទាក់ទាញខ្ពស់

ជាទូទៅ ធម្មជាតិ រមែងតែងតែផ្តល់ឲ្យមនុស្សគ្រប់ៗគ្នា នូវលក្ខណៈសម្បត្តិពិសេសៗ ខុសប្លែកពីគ្នា។ តែយ៉ាងណាមិញ ក្នុងនោះ មនុស្សស្រី ដែលមានអាយុវ័យក្មេង ក៏មានលក្ខណៈពិសេសមួយប្រភេទ យ៉ាងសំខាន់។ ហើយនោះ គឺជាភាពទាក់ទាញរបស់ពួកនាង ចំពោះបុរសៗ មិនថា ទាំងរូបរាង សម្រស់ ស្បែក ឬអ្វីទាំងអស់នោះទេ។

ចំនុចទាំងអស់នេះហើយ ដែលជាឬសគល់មួយ ដែលបានធ្វើឲ្យបុរសជាច្រើន បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នារីៗ ដែលមានអាយុវ័យក្មេងជាងខ្លួនជានិច្ច។ ព្រោះថា នារីៗ ភាគច្រើន ដែលមានអាយុវ័យក្មេង រមែងតែងតែមានសម្រស់ស្រស់ស្អាត និងភាពគួរឲ្យស្រលាញ់ខ្ពស់។ ហើយទាំងអស់នេះ ក៏ជាមូលហេតុមួយ ដែលនារីៗ អាចទាក់យកបេះដូងពីបុរស ដែលមានវ័យចំណាស់ជាងខ្លួន បានយ៉ាងងាយស្រួល។

៣. មិនសូវគិតស្មុគស្មាញច្រើន

ជាការពិត ស្រី្តដែលមានអាយុវ័យក្មេង ពួកគេ រមែងតែងតែមាននូវបទពិសោធន៍តិចតួច ជាងស្រី្តដែលមានអាយុវ័យចាស់ជាង។ ដូច្នោះហើយ នេះក៏ជាមូលហេតុមួយ ដែលនាំឲ្យពួកគេ មិនសូវជាប្រភេទមនុស្ស ដែលគិតបែបស្មុគស្មាញច្រើន ឬបង្កើតបរិយាកាសបែបមិនល្អឲ្យមនុស្ស នៅជុំវិញខ្លួន។ ក្នុងនោះ ស្រី្តវ័យក្មេងទាំងអស់នោះ ក៏មិនសូវមានសកម្មភាពមមាញឹកច្រើន ពោលគឺពួកគេអាចមានរយៈពេលគ្រប់គ្រាន់ ជាមួយមនុស្ស ជាទីស្រលាញ់របស់ខ្លួន។

តាមរយៈនេះហើយ ដែលវាបានធ្វើឲ្យបុរសៗ ជាច្រើន និយមចូលចិត្តនារី ដែលមានពេលវេលាគ្រប់គ្រាន់ឲ្យខ្លួនឯង និងមិនសូវខ្វល់ និងគិតច្រើន ពីរឿងផ្សេង​ៗ​ ដែលនៅជាមួយ មានតែភាពសប្បាយរីករាយជានិច្ច។

៤. នៅក្មេង

ជាមួយគ្នានេះដែរ ការដែលមានទំនាក់ទំនងស្នេហា ជាមួយនារីដែលមានអាយុវ័យក្មេងជាងខ្លួន ក៏បានធ្វើឲ្យបុរសៗជាច្រើន មាននូវបុគ្គលិកលក្ខណៈ វ័យក្មេងទៅតាមនោះ ដែរ។ ព្រោះថា នៅពេលដែលពួកគេ ចាប់ផ្តើមមានទំនាក់ទំនងជាមួយនារីវ័យក្មេងនោះ មិនថា ទាំងការស្លៀកពាក់ ឬចំណង់ចំណូលចិត្តមួយចំនួន ក៏ត្រូវបានផ្លាស់ប្តូរទៅតាម ដើម្បីឲ្យសាកសម នៅពេលដើរជាមួយគ្នា។

ឧទាហរណ៍ថា ប្រសិនបើ ពួកគេទាំងពីរត្រូវទិញខោអាវ បែបជាគូស្នេហ៍ នោះការសម្រេចចិត្តភាគច្រើន គឺត្រូវស្ថិតក្នុងការគ្រប់គ្រងរបស់នារី ច្រើនជាងបុរស។ ហេតុដូច្នោះហើយ បុរសក៏ត្រូវតែស្ថិតក្នុងការគ្រប់គ្រងមួយចំនួនធំ ទៅតាមចិត្តរបស់នារី ដែលខ្លួនស្រលាញ់ផងដែរ។ ហើយយូរៗទៅ ការតែងខ្លួន និងការស្លៀកពាក់ របស់បុរស ក៏ត្រូវប្រែប្រួល ទៅតាម សង្សារ ដែលមានវ័យក្មេងជាងខ្លួនតែម្តង។

៥. រយៈពេលនៃការរស់នៅជាមួយគ្នា បានយូរ

ដោយសារ តែស្រី្តដែលមានអាយុវ័យក្មេងជាងពួកគេ អាចមានសមត្ថភាព ក្នុងការរស់នៅជាមួយបុរសដែលចាស់ជាងខ្លួន ក្នុងរយៈពេលមួយដ៏យូរ។ នេះប្រសិនបើ ប្រៀបធៀបជាមួយស្រី្តដែលមានវ័យចំណាស់ជាងខ្លួន របស់បុរស។

ក្នុងនោះផងដែរ ស្រ្តីដែលមានអាយុវ័យក្មេង អាចរស់នៅ និងមើលថែទាំ ជាមួយដៃគូស្នេហារបស់ខ្លួន រហូតទៅដល់ថ្ងៃចុងបញ្ចប់នៃជីវិត របស់ពួកគេ បានខ្ពស់ជាជាងស្រី្តវ័យចំណាស់។ ដូច្នោះហើយ នេះក៏ជាកត្តាមួយ ដែលបុរសៗ ចូលចិត្តក្នុងការមានទំនាក់ទំនងស្នេហាជាមួយនាង ពេញមួយជីវិតរបស់ពួកគេ ផងដែរ។ ចំណុចនេះ ពិតជាសំខាន់ ដែលមនុស្សប្រុសភាគច្រើន តែងតែគិត មុនពេលសម្រេចចិត្ត យកអ្នកណាម្នាក់ ធ្វើជាគូអនាគត។

៦. ការគ្រប់គ្រង

យ៉ាងណាមិញ ធម្មជាតិរបស់បុរសភាគច្រើន គឺចូលចិត្តក្នុងការគ្រប់គ្រង មនុស្សជាទីស្រលាញ់របស់ខ្លួន ដោយបង្ហាញទៅតាមរយៈការថ្នាក់ថ្នម និងការព្រួយបារម្ភ មួយចំនួន។ ក្នុងនោះផងដែរ ការដែលមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេង ក៏ជាកត្តាមួយដែលអាចធ្វើឲ្យបុរសៗ ភាគច្រើន អាចបង្ហាញពីភាពខ្លាំងរបស់ខ្លួន មួយចំនួនធំ ទៅលើគូស្នេហ៍របស់ខ្លួន ជាប្រចាំ។

ស្របពេលជាមួយគ្នានេះ បុរសៗ ក៏អាចបង្ហាញនូវថាមពលមួយចំនួន ទៅកាន់មនុស្ស ជាទីស្រលាញ់របស់ខ្លួន។ ហើយនេះ ក៏ជាសេចក្តីសុខម៉្យាងដែលពួកគេ ពិតជាប្រាថ្នាចង់បាន គ្រប់ពេលវេលា ពីនាង។

៧. រួចផុតពីការរិះគន់

នៅក្នុងនោះផងដែរ ការដែលមានទំនាក់ទំនងជាមួយនារី ដែលមានអាយុវ័យក្មេងជាងខ្លួន ក៏ជាផ្នែកមួយ ក្នុងការគេចផុតពីការរិះគន់មួយចំនួនធំ ពីមនុស្សដែលនៅក្បែរខ្លួន របស់ពួកគេ។

ឧទាហរណ៍ដូចជា ការដើរលេងជាមួយគ្នា បុរសដែលមាននារី ជាមនុស្សស្រីវ័យក្មេងជាងខ្លួន គឺរមែងតែងតែទទួលបាន ការកោតសរសើរ ជាជាងពាក្យសម្តីមិនល្អ មកកាន់ទំនាក់ទំនងស្នេហារបស់ខ្លួន ជានិច្ច។ ដូច្នោះហើយ បានជាបុរសៗជាច្រើន ចូលចិត្តមានទំនាក់ទំនង ជាមួយនារីវ័យក្មេងជាងខ្លួន ព្រោះសម្បូរអ្នកគាំទ្រ ស្នេហារបស់ពួកគេ ច្រើនជាង ជាមួយនារីដែលមានវ័យចំណាស់ជាងខ្លួន។ ជាពិសេស ប្រសិនបើបាន គូសង្សារ ស្រស់ស្អាតទៀត កាន់តែ ធ្វើឲ្យមនុស្សជាច្រើន​មានការច្រណែន ជាក់ជាមិនខាន។

៨. ការគិតបែបវិជ្ជមានច្រើន

ជាការពិត ដោយសារតែស្រីវ័យក្មេង គឺជាប្រភេទស្រី ដែលពោរពេញទៅដោយថាមពលពិសេសពីកំណើត ក្នុងការជួយជម្រុញបន្ថែម រាល់ពេលដែលបុរសៗ មានបញ្ហាអ្វីមួយ ទៅតាមរយៈ ការគិតបែបល្អៗ របស់ពួកនាង។

ហើយនេះ ក៏ជាមូលហេតុមួយដែលធ្វើឲ្យបុរសៗ មិនអាចចាកចេញ ឬបាត់បង់នាងបាន។ ព្រោះថា រាល់ពេលដែលនៅជាមួយនាង គឺបុរសរមែងតែងតែ ទទួលបាននូវអារម្មណ៍ល្អប្រសើរ ហើយមានសុភមង្គល ជាខ្លាំង។

ឧទាហរណ៍ នៅពេលដែលដៃគូស្នេហារបស់នាង មានបញ្ហាចំពោះរឿងរ៉ាវណាមួយ ពួកនាងរមែងតែងតែផ្តល់ជាគំនិតដោះស្រាយល្អៗ និងងាយស្រួល ទៅកាន់ពួកគេ ជាជាងការស្តីបន្ទោស​ ឬបំបាក់ទឹកចិត្ត។

៩. កម្លាំងចិត្តពិសេស

ថ្វីបើ គ្រាន់តែជាមិត្តស្រី ឬក៏ជាមនុស្សស្រី ដែលមិនទាន់បានរៀបការជាមួយគ្នា ក៏ពិតមែន ប៉ុន្តែ នារីៗដែលមានវ័យក្មេងជាងគូស្នេហ៍ សុទ្ធសឹងតែមានកម្លាំងពិសេស ក្នុងការរុញច្រានសកម្មភាពរបស់បុរស ឲ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាទីបំផុត។ ព្រោះថា ពួកគេ តែងតែជាថ្នាំប៉ូវពិសេស ដែលបានធ្វើឲ្យបុរសៗ មានកម្លាំងក្នុងការធ្វើការងារគ្រប់ពេល ដោយមិនមានការហត់នឿយ អ្វីនោះទេ។

លើសពីនោះទៀត ពួកគេ ក៏ជាអ្វីៗទាំងអស់ ដែលបុរសៗចង់បាន គ្រប់ពេល ក្នុងមួយជីវិតនេះ របស់ពួកគេ។ តាមរយៈ កម្លាំងចិត្តដ៏ពិសេស នេះហើយ ដែលបានធ្វើឲ្យបុរសៗ ជាច្រើនមានការពេញចិត្ត និងចាប់អារម្មណ៍ទៅលើពួកគេ ច្រើនជាងស្រី្តវ័យចំណាស់។ ឧទាហរណ៍ ប្រសិនបើ បុរសកំពុងតែអស់សង្ឃឹមទៅលើ រឿងរ៉ាវណាមួយ ដូចជា ការងារ ឬជំនួញរកសុីរបស់ពួកគេ ពួកគេ រមែងតែងតែជាប្រភេទថ្នាំប៉ូវ ដែលបុរសត្រូវការជាកម្លាំងចិត្ត គ្រប់ពេលវេលា និងគ្រប់ស្ថានភាពនោះ។

១០. មិនសូវមានបំណងចង់បានកូន

ក្នុងនោះផងដែរ រាល់នារីៗ ដែលមានអាយុវ័យក្មេង ភាគច្រើន ក៏ជាប្រភេទនារី ដែលមិនទាន់មានគម្រោង ក្នុងការចង់បានកូន។ ហើយនេះ ក៏ជាចំណង់ចំណូលចិត្តរបស់បុរសមួយចំនួន ដែលមានគោលគំនិតដូចជាពួកនាង។ ដូច្នោះ ពួកគេក៏អាចមានរយៈពេលមួយយូរអង្វែងជាមួយគ្នា យ៉ាងផ្អែមល្អែម និងមានសេចក្តីសុខផ្ទាល់ខ្លួន ដោយមិនទាន់មានកូនក្តី។ ព្រោះថា ជីវិតបែបនេះ ក៏បានធ្វើឲ្យស្នេហារបស់ពួកគេ មិនសូវមានភាពឈ្លោះប្រកែកគ្នាច្រើន ដូចជាជីវិតមានកូន។

ទន្ទឹមនឹងនេះ ពួកគេក៏អាចមានរយៈពេលមួយសមរម្យ ក្នុងការរៀបចំផែនការគ្រួសារ ជាមួយគ្នា យ៉ាងកក់ក្តៅ។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងស្នេហារបស់ពួកគេ ក៏អាចមានលក្ខណៈស្អិតរមួតជាមួយគ្នា កាន់តែប្រសើរ ដោយមិនទាន់មានកូន។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments