Header Ads

ហួសចិត្តណាស់!! បុរសម្នាក់រស់នៅលើដើមដូង អស់រយៈពេល៣ឆ្នាំ ព្រោះតែខ្លាច...(មានវីដេអូ)

ហួសចិត្តណាស់!! បុរសម្នាក់រស់នៅលើដើមដូង អស់រយៈពេល៣ឆ្នាំ ព្រោះតែខ្លាច...(មានវីដេអូ)

កាលពីពេលថ្មីៗនេះ​កាសែតហ្វីលីពីន បានចុះផ្សាយពីហេតុការណ៍មួយ បានកើតឡើងនៅក្នុងខេត្ត អាគុសាន់ដឹសើ ប្រទេសហ្វីលីពីន មានបុរសម្នាក់ឈ្មោះ Keel Bead Sam អាយុ៤៧ឆ្នាំ ដែលជាជនជាតិហ្វីលីពីន ហើយកំពុងរស់នៅ ខេត្តខាងលើ បានឡើងទៅរស់នៅលើដើមដូង ដែលមានកំពស់១៩ម៉ែត្រពីដី ហើយរូបគាត់ មិនព្រមចុះមកក្រោម អស់រយៈពេល ៣ឆ្នាំមកហើយ ។

បើតាមការបញ្ជាក់ពីអ្នកភូមិខាងលើ បានប្រាប់ថា មូលហេតុដែលធ្វើឲ្យរូបគាត់ ខ្លាចនិងឡើងទៅរស់នៅលើចុងដូងនោះ ព្រោះតែគាត់ធ្លាប់ត្រូវបាន ជនខិលខូចធ្វើបាប និងគំរាមបាញ់សម្លាប់ តែរូបគាត់បានគេចផុត ពីគ្រោះថ្នាក់នោះ រហូតធ្វើឲ្យគាត់ខ្លាច មិនហ៊ានរស់នៅក្នុងផ្ទះឡើយ ហើយបានប្តូរទៅរស់នៅ លើដើមដូងដើម្បីគេចពីជនល្មើស ដែលបានគម្រាមសម្លាប់រូបគាត់ ។

បើតាមសម្តីរបស់ម្តាយបុរសខាងលើ បានឲ្យដឹងថា កូនប្រុសរបស់គាត់ អាចរស់រានមានជីវិត នៅលើដើមដូងនោះ គឺដោយសារតែរូបគាត់ជាម្តាយ យកម្ហូបអាហារ ទឹក នំចំណី និងឧបករណ៍ប្រើប្រាស់ផ្សេងៗ ឲ្យកូនប្រុសរបស់គាត់ ជាបន្តបន្ទាប់។ ហើយជាធម្មតា កូនប្រុសរបស់គាត់ ពុំសូវចុះងូតទឹកនោះទេ គាត់តែងតែសុំអង្វរ ឲ្យកូនប្រុសរបស់គាត់ ចុះពីដើមដូង មករស់នៅខាងក្រោមជាធម្មតាវិញ តែត្រូវបានកូនប្រុសគាត់បដិសេធ។

ក្រោយពីមានការភ្ញាក់ផ្អើល នៅក្នុងភូមិហើយមានការនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ ធ្វើឲ្យមានក្រុមអ្នកយកព័ត៌មាន ក្នុងប្រទេសបានចុះទៅសួរនាំ ព្រមទាំងមានប៉ូលិសចុះទៅជួយ សម្របសម្រួលរឿងហេតុការណ៍នេះផងដែរ ។ មិនតែប៉ុណ្ណោះមានប្រជាជនជាង៥០នាក់ បាននាំគ្នាជួយកាប់ដើមដូង ដែលបុរសខាងលើរស់នៅ ដើម្បីឲ្យគាត់ឈប់ប្រថុយនិងគ្រោះថ្នាក់បែបនេះតទៅទៀត ។

ទីបំផុតបុរសនោះ បានចុះមកក្រោមដោយសុវត្ថិភាព តែនៅលើខ្លួនប្រាណរបស់គេ មានស្នាមរបួស និងសត្វល្អិតខាំជាច្រើនកន្លែង រួមទាំងរូបគាត់មានបញ្ហាផ្លូវចិត្តផងដែរ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជូនគាត់ ទៅសង្គ្រោះបន្ទាន់ ដើម្បីឲ្យរូបគាត់ ទទួលបាននូវសុខភាពល្អដូចដើមវិញ ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments