Header Ads

ពិតជាសាហាវណាស់!! រំលោភប្រពន្ធ នៅនឹងមុខប្តី រួចសម្លាប់ចោល វះយកគ្រឿងក្នុងមកស៊ី….(មានវីដេអូ)

កាលពីពេលថ្មីៗនេះ កាសែតដេលីមែល បានចុះផ្សាយពីការជំនុំជម្រះក្តី ករណីក្រុមចាប់ជំរិតប្រេស៊ីលមួយក្រុម បានចាប់ជំរិតប្តីប្រពន្ធមួយគូ ដើម្បីទារយកប្រាក់ តែមិនបានសម្រេច ក៏ចាប់ប្រពន្ធបុរសរងគ្រោះ រំលោភនៅនឹងមុខប្តី រួចហើយបានសម្លាប់ពួកគេទាំង២នាក់ចោល មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានវះយកគ្រឿងក្នុង និងវះសាច់ជាដុំៗ យ៉ាងសាហាវឃោរឃៅបំផុត ។

ក្រុមជនល្មើសទាំងនោះមានគ្នា៥នាក់ មាន២នាក់ អាយុ២៥ឆ្នាំ និង២៩ឆ្នាំ ចំណែក៣នាក់ទៀត មានអាយុ១៣ឆ្នាំ ១៤ឆ្នាំ និង១៦ឆ្នាំ ក្រោយពីពួកគេទាំងអស់គ្នា បានចាប់ស្ត្រីម្នាក់ឈ្មោះ Mrs. Christina Amal អាយុ៤៤ឆ្នាំ រំលោភនៅនឹងមុខប្តី ឈ្មោះ Mr. Jounieh Amal អាយុ៥៧ឆ្នាំ ក្រោយមកពួកគេបានសម្លាប់ប្តីប្រពន្ធទាំង២នាក់នោះតែម្តង ។

ក្រុមអាជ្ញាធរប៉ូលិស បានប្រទះឃើញបំណែកសព នៅក្រោយផ្ទះ ក្នុងសួនច្បារមួយកន្លែង នៅក្នុងក្រុង Camachari ភាគខាងជើងប្រទេសប្រេស៊ីល មិនតែប៉ុណ្ណោះមានការភ្ញាក់ផ្អើល ករណីដែលមានគ្រឿងក្នុង មួយចំនួនរបស់ជនរងគ្រោះបានបាត់បង់ផងដែរ ដោយប៉ូលិសធ្វើការសន្និដ្ឋានថា ពួកជនពាលទាំងនោះ បានស៊ីសាច់មនុស្សពិតមែន ។

បើតាមការរៀបរាប់ ពីអាជ្ញាធរប៉ូលិសបានឲ្យដឹងថា តាមការស៊ើបអង្កេត បានឲ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ បានបាត់ខ្លួនតាំងពីថ្ងៃទី៩ មករា ២០១៨ មកម្ល៉េះ ហើយពួកគេទាំង២នាក់ ត្រូវបានជនល្មើសជំរិតទារប្រាក់ ចំនួន៧ម៉ឺនដុល្លារ។

ក្រៅពីនេះ យាយរបស់ជនដៃដល់ម្នាក់ បានធ្លាប់ធ្វើការជាមេផ្ទះ ឲ្យជនរងគ្រោះទាំង២នាក់ទៀតផង តែមិនមានទំនាក់ទំនងជាមួយក្រុមជនល្មើសនោះទេ ។ ចំពោះការពិនិត្យសាកសព របស់ស្ត្រីរងគ្រោះ អ្នកពិនិត្យបានឲ្យដឹងថា ស្ត្រីរូបនោះពិតជាស្លាប់យ៉ាងវេទនា និងឈឺចាប់បំផុត ព្រោះតែការធ្វើទារុណកម្មរបស់ជនល្មើស ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments