Header Ads

ហួសចិត្តណាស់!! លួចម៉ូតូមិនបាន ដោះយកតែកង់ ព្រឹកឡើងបានម្ចាស់បានត្រឹមមើលកាមេរ៉ាសើច (មានវីដេអូ)

ហួសចិត្តណាស់!! លួចម៉ូតូមិនបាន ដោះយកតែកង់ ព្រឹកឡើងបានម្ចាស់បានត្រឹមមើលកាមេរ៉ាសើច បច្ចុប្បន្នករណីចោរកម្មនៅក្នុងប្រទេសកម្ពុជា នៅតែកើតមានដោយទោះបីជាកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបយ៉ាងណាក្តី។ ដោយមានករណីលួចម៉ូតូ លួចឡាន មិនចេះឈប់ឈរ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចៀសវាងនូវការបាត់បង់។

ប៉ុន្តែកាលពីម្សិលមិញនេះគឺមានករណីមួយដែលធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមអស់សំណើច និងហួសចិត្ត ដោយមានជនល្មើសដែលមិនស្គាល់អត្តសញ្ញាណ បានចូលលួចគាស់យកកង់ម៉ូតូរបស់ក្រុមគ្រួសារមួយចំនួន៣គ្រឿង។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Zeavleng Cheng ការបង្ហោះនូវរូបភាព និងវីដេអូ បង្ហាញនូវសកម្មភាពចោរក្លាហានមួយរូប ហ៊ានលបចូលមុខផ្ទះ ចូលធ្វើសកម្មភាពគាស់យកកង់ម៉ូតូនៅផ្នែកមុខ នាវេលាម៉ោងប្រមាណជា ១១យប់ ដោយម្ចាស់ម៉ូតូមើលវីដេអូនោះទាំងអស់សំណើចដោយការហួសចិត្ត។

យ៉ាងណាមិញក៏មិនមាននូវការបញ្ជាក់ណាមួយថាក្រុមគ្រួសារដែលត្រូវចោរលួចកង់ម៉ូតូនឹងធ្វើការដាក់ពាក្យបណ្តឹងឬក៏យ៉ាងណា។ នេះគឺជាករណីចោរកម្មថ្មីមួយទៀតផងដែរ ដូច្នោះសូមប្រិយមិត្តទាំងឡាយមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងមានករណីមួយនេះកើតឡើង ឬអាចឈានដល់ការខាតបង់ច្រើនជាងនេះ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments