Header Ads

ជួយស៊ែរចែកគ្នាដឹងផង!! គន្លឹះការពារខ្លួនងាយៗមួយចំនួននេះ នឹងជួយឲ្យអ្នករស់ជីវិតគេចផុតពីហេតុការណ៍អាក្រក់ៗនៅថ្ងៃណាមួយ

គន្លឹះការពារខ្លួនងាយៗមួយចំនួននេះ នឹងជួយឲ្យអ្នករស់ជីវិតគេចផុតពីហេតុការណ៍អាក្រក់ៗនៅថ្ងៃណាមួយ
យើងធ្លាប់តែឃើញព័ត៌មានអំពីការវាយប្រហារផ្សេងៗនៅតាមទូរទស្សន៍ និងអ៊ីនធើណិតជាដើម ហើយយើងបានគិតភ្លាមៗថា ហេតុការណ៍អាក្រក់ទាំងនោះនឹងមិនអាចកើតឡើងចំពោះយើងឡើយ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ទាយដឹងពីរឿងរ៉ាវថ្ងៃអនាគតនោះទេ ហេតុនេះការការពារ គឺប្រសើរជាងព្យាបាល។ អ្នកគួរចេះរៀបចំ និងប្រុងបៀបខ្លួនទុកជាមុនគ្រប់ពេលទើបប្រសើរ។ ខាងក្រោមជាគន្លឹះដ៏មានប្រយោជន៍បំផុតមួយចំនួនដែលអ្នកគួរយល់ដឹង ដើម្បីទុកការពារខ្លួនឲ្យផុតពីគ្រោះថ្នាក់ ឬការយាយីណាមួយ៖

១. ក្ដាប់ដៃទាំងសងខាងឲ្យបានត្រឹមត្រូវ ៖ ភាគច្រើនដៃរបស់អ្នកនឹងក្ដាប់ណែនដោយស្វ័យប្រវត្តិ នៅ មុនពេលធ្វើការវាយទៅលើអ្វីមួយ ឬនរណាម្នាក់។ អ្វីដែលសំខាន់នោះ គឺថាតើធ្វើយ៉ាងណាទើបក្រោយ ពីពេលវាយរួច ម្រាមដៃមិនត្រូវរបួស។ កុំបញ្ចេញម្រាមមេដៃឡើងលើ ប៉ុន្តែក៏កុំលាក់វាក្រោមម្រាមដៃព្រោះអាចបណ្ដាលឲ្យបាក់ឆ្អឹងម្រាមបាន។ អ្នកគួរក្ដាប់ដៃ ហើយដាក់មេដៃដូចក្នុងរូបភាពខាងក្រោម។

២. ក្នុងជណ្ដើរយន្តប្រអប់ ៖​ មនុស្សសឹងតែគ្រប់គ្នាដឹងថាមិនគួរចូលជិះជណ្ដើរយន្តប្រអប់ជាមួយនឹងមនុស្សប្លែកមុខឡើយ ជាពិសេសជិះជាមួយនឹងនរណាម្នាក់ដែលអ្នកសង្ស័យថាតាមពីក្រោយអ្នក។ ត្រូវទម្លាប់ឈរបែរខ្នងទៅជញ្ជាំង និងក្បែរប៊ូតុងចុចបញ្ជាជណ្ដើរយន្ត ឬប៊ូតុងអាសន្ន។

៣. របៀបផ្ដាច់ចំនងស្កុត ៖ ប្រសិនបើដៃរបស់អ្នកត្រូវបានចងជាប់ដោយស្កុត ឬក្រណាត់ អ្នកពិតជាអាចផ្ដាច់ ឬធ្វើឲ្យវារហែកបានដោយគ្រាន់តែលើកដៃរបស់អ្នកឲ្យផុតក្បាល បន្ទាប់មកទម្លាក់ចុះឲ្យរហ័សស្របជាមួយនឹងកម្លាំងទាញកន្ត្រាក់ចេញពីគ្នានៃដៃទាំងសងខាង។ អ្នកក៏អាចយកវិធីសាស្ត្រនេះមកអនុវត្តបានផងដែរ បើទោះជាដៃត្រូវគេចងស្លាបសេកពីក្រោយក៏ដោយ។

៤. ត្រូវចងចាំចំណុចខ្សោយទាំងនេះ ៖ ជាធម្មតាជនល្មើស ឬអ្នកវាយប្រហារ គឺតែងមានកម្លាំងខ្លាំង ហើយរឹងមាំជាងជនរងគ្រោះ ដូច្នេះយើងត្រូវស្វែងរកតំបន់ដែលជាចំណុចខ្សោយរបស់ជននោះដើម្បីធ្វើការតបតវិញ។ សូមចាំថាត្រូវវាយឲ្យចំចំណុចខ្សោយរបស់មនុស្សអាក្រក់ឲ្យបានខ្លាំងបំផុត និងឆាប់រហ័សតាមដែលអ្នកអាចធ្វើទៅបាន។ ប្រសិនបើអ្នកគិត ឬមានប៉ងយូរពេកនោះ សត្រូវរបស់អ្នកនឹងដឹងពីចេតនារបស់អ្នក ហើយកាន់តែខឹងអាក្រក់ខ្លាំងជាមុនជាមិនខាន។

៥. ប្រើប្រាស់សម្ភារៈដែលមានស្រាប់នៅនឹងដៃ ឬជាប់ខ្លួន៖ ប្រើប្រាស់វត្ថុអ្វីក៏បានឲ្យតែអាចជួយបាន។ កាបូបយួរដៃរបស់អ្នកក៏អាចជាខែល សម្រាប់ការពារពីការវាយប្រហារដោយប្រើកាំបិត (ប៉ុន្តែកុំយក កាបូបមកបាំងជិត ឬជាប់នឹងខ្លួនពេក) កន្សែងបង់ករបស់អ្នកអាចប្រើបោះគ្រប់មុខជនល្មើស ហើយអ្នកនឹងអាចមានពេលខ្លះដើម្បីរត់គេច។ ឆ័ត្រ កាតាប ឬសូម្បីតែវត្ថុតូចមួយនៅក្នុងហោប៉ាវរបស់អ្នកក៏អាចជាជំនួយឲ្យគេចផុតពីមនុស្សអាក្រក់បានដែរ។ កូនសោរ គឺជាឧបករណ៍ដ៏ប្រសើរបំផុតមួយ ប៉ុន្តែគ្រាន់តែកុំខ្ជះខ្ជាយពេលវេលាព្យាយាមប្រើប្រាស់វាជាស្នាប់ដៃ។

៦. រក្សាទុកកំប៉ុងស្ព្រៃយ៍បាញ់ការពារខ្លួនក្នុងកន្លែងត្រឹមត្រូវ ៖ អ្នកគួរដាក់វានៅក្នុងកាបូប ឬកាតាបនោះទេ ប្រសិនជាត្រូវអ្នកត្រូវលូកចូលជ្រៅ ឬត្រូវរ៉ូតជាមុនសិនទើបយកកំប៉ុងស្ព្រៃយ៍បាន។ ការវាយប្រហារជាធម្មតាកើតឡើងដោយមិនបានរំពឹងទុកជាមុន ហើយអ្នកត្រូវស្រវ៉ា ឬចាប់យកឧបករណ៍ការពារខ្លួនឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកគួរតែរក្សាទុកស្ព្រៃយ៍បាញ់ការពារខ្លួននៅក្នុងហោប៉ាវ ដូច្នេះទើបអ្នកអាចប្រើវាបានលឿន ហើយរត់ទៅឆ្ងាយបានភ្លាមៗ។

៧. ប្រសិនបើអ្នកត្រូវគេចាប់ដៃជាប់ ៖ អ្នកអាចគេចចេញពីការក្របួច ឬចាប់ដៃជាប់បានដោយប្រើប្រាស់ ក្បួននៃម្រាមមេដៃ​។ អ្វីដែលអ្នកត្រូវធ្វើ គឺបង្វិលដៃឆ្ពោះទៅម្រាមមេដៃរបស់ជនដែលវាយប្រហារអ្នក។ សូមចាំថាអ្នកត្រូវធ្វើឲ្យវារហ័ស ព្រោះប្រសិនបើជននោះដឹងពីផែនការរបស់អ្នក គេនឹងច្របាច់ដៃយ៉ាងខ្លាំងមួយទំហឹងនៃកម្លាំងរបស់គេ។ ទោះជាយ៉ាងណាក្នុងករណីនេះ សូមប្រើជើងរបស់អ្នកដោយទាត់ឲ្យចំ ពោះ និងជង្គង់ ហើយជាន់ជើងជននោះឲ្យខ្លាំងតាមដែលអ្នកអាចធ្វើទៅបាន។

៨. ប្រសិនបើអ្នកត្រូវគេចាប់ក្របួចសក់ ៖ អ្វីដំបូងបំផុតដែលអ្នកត្រូវធ្វើ គឺចាប់ដៃជនដែលវាយប្រហារដោយប្រើដៃទាំងសង។ បន្ទាប់មក គឺដល់ពេលដែលអ្នកត្រូវប្រើជើងម្តងទៀតហើយ។ នៅពេលអ្នកមានអារម្មណ៍ថា ដៃរបស់អ្នកវាយប្រហារបានបន្ធូរចេញពីសក់អ្នកបន្តិចហើយនោះ ចូរព្យាយាមរត់។

៩. ប្រសិនបើអ្នកត្រូវគេច្របាច់ក ៖ អ្នកត្រូវលើកជើងទាត់ឲ្យចំក្រលៀនជននោះ ឬយកម្រាមដៃចាក់ភ្នែកទាំងសងខាងរបស់គេ។ ការឈឺចាប់នឹងធ្វើឲ្យគេបន្ធូរដៃដែលកំពុងច្របាច់ករបស់អ្នក។

១០. របៀបផ្ដាច់ចំណងខ្សែដែលចងជាប់នឹងដៃ ៖ ប្រសិនបើដៃរបស់អ្នកទាំងសងខាងត្រូវបានគេចងជាប់ អ្នកត្រូវក្ដាប់ដៃឲ្យណែន។ ប្រសិនជាខ្លួនរបស់អ្នកក៏កំពុងតែជាប់ចំណងផងដែរនោះ អ្នកត្រូវដកដង្ហើមចូលដើម្បីឲ្យសាច់ដុំឆ្អឹងខ្នងរីក។ ហើយនៅពេលដែលមានឳកាសអ្នកត្រូវព្យាយាមគេចខ្លួន ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments