Header Ads

មិនគួរឲ្យជឿសោះ!! ទារិកា កើតមកមានទម្ងន់ស្រាលបំផុតត្រឹមតែ ៤០០ ក្រាម តែអាចនៅមានជីវិត

មិនគួរឲ្យជឿសោះ!! ទារិកា កើតមកមានទម្ងន់ស្រាលបំផុតត្រឹមតែ ៤០០ ក្រាម តែអាចនៅមានជីវិត។

ឥណ្ឌា៖ អ្នកស្រី Seeta គឺជាស្ត្រីវ័យ ៤៨ឆ្នាំ មួយរូបដែលមានស្វាមីឈ្មោះ Giriraj មានវ័យ ៥០ ឆ្នាំ។ ការចាប់ដៃជាគូស្វាមីភរិយា អ្នកទាំងពីរបានបង្កើតនូវកូនស្រីម្នាក់ដែលមានឈ្មោះថា Manushi។

ដោយយោងតាមប្រភពព័ត៌មាន មេត្រូ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៧ អ្នកស្រី Seeta សម្រាលបានកូនស្រីម្នាក់ ដែលជាទារិកាកើតមុនខែដល់ទៅ ១២សប្តាហ៍ នៅមន្ទីពេទ្យមួយកន្លែងនៃប្រទេសឥណ្ឌា។ នៅពេលដែលនាងកើតមកភ្លាម ខួរក្បាល និងភ្នែករបស់នាងមានការអភិវឌ្ឍន៍ល្អធម្មតា។ ក៏ប៉ុន្តែ ក្រុមគ្រូពេទ្យបានយកនាងទៅបំពាក់អុកស៊ីហ្សែន ដើម្បីសម្រួលដល់សួតនាង ក្រោយពីឃើញនាងមិនដកដង្ហើម និងសារពាង្គកាយលូតលាស់មិនពេញលេញ។

រូបភាពរបស់ Manushi ពេលកើតដំបូង ក្រោយពីកើតបានរយៈពេល ៧សប្តាហ៍ Manushi អាចបៅទឹកដោះបាន ហើយទម្ងន់របស់នាងឡើងរហូតដល់ ២.៣៦ គីឡូក្រាម។ ពេលដែលឃើញកូនរីកធំធាត់បែបនេះ ឪពុកម្តាយរបស់ Manushi បាននិយាយថា៖

នាងបានតស៊ូប្រឆាំងគ្រប់ការលំបាក រហូតដល់ពេលនេះនាងអាចធ្វើបានហើយ។

រូបភាពរបស់ Manushi ពេលកើតដំបូង នៅក្នុងពេលនេះ Manushi ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យដោយក្រុមគ្រូពេទ្យឃើញថា នាងមានអាយុ ៦ ខែហើយ។
រូបភាពរបស់ Manushi ពេលមានអាយុ ៦ ខែ ដោយយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Sunil Janged បានរៀបរាប់ថា៖

បើទោះបីជាក្រុមគ្រូពេទ្យអនុញ្ញាតឲ្យនាងចេញពីមន្ទីពេទ្យមែន តែនាងនៅតែមិនអាចបៅដោះបានឆ្អែតឡើយ ព្រោះពោះវៀនរបស់នាងនៅខ្ចីពេក។

លោកគ្រូពេទ្យក៏បានបន្ថែមថា៖

ជាការពិតទៅ ថ្លៃព្យាបាលគឺមានតម្លៃរហូតដល់ ១៤ ០២៥ ដុល្លារអាមេរិកឯណោះ ក៏បន្តែដោយសារប្រាក់ចំណូលរបស់គ្រួសារទាប គ្រូពេទ្យបានយកតម្លៃមួយតិចតួចបំផុត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments