Header Ads

អស់ស្ទះ!! ស៊ើបដឹងថាមានលាក់លុយក្នុងផ្ទះទៅរកមិនឃើញ ស្រាប់តែវាយជញ្ជាំងទើបផ្ទុះចេញដូចទឹក…

ប៉េកាំង)៖ អាជ្ញាធរចិននាពេលថ្មីនេះ បានរឹបអូសលុយសុទ្ធជាង៧.២លានផោន ឬស្មើនឹងជិត១០លានដុល្លារ នៅក្នុងប្រតិបត្តិការវាយឆ្មក់លើផ្ទះមួយល្វែង បន្ទាប់ពីមាន ការស៊ើបអង្កេតលើករណីក្លែងបន្លំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមក្លីបវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមចិន លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានលាក់ក្នុងជញ្ជាំងផ្ទះចំនួនពីរស្ថិតនៅក្នុងខេត្ត Jilin ហើយ លុយជិត១០លានដុល្លារនេះទៀតសោត ត្រូវបានរឹបអូសកាលពីថ្ងៃទី១០ ខែមករា និងថ្ងៃទី១២ ខែមករា កន្លងទៅនេះ។ ដោយឡែកអាជ្ញាធរចិនក៏បានបញ្ជាក់ដែរថា ក្នុងប្រតិបត្តិវាយឆ្មក់នោះ មានមនុស្ស០៤នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកតំណាងស្របច្បាប់ម្នាក់។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន ការស៊ើបអង្កេតត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ដោយពួកគេបានតាមដានបុរសម្នាក់មានឈ្មោះហៅក្រៅថា Wei ដែលជាអ្នក តំណាងស្របច្បាប់ឱ្យក្រុមហ៊ុនជីគីមីមួយឈ្មោះ Shuang Fei។ Shuang Fei ត្រូវគេរាយការណ៍ថាបានដើរទិញបំណុលរបស់អ្នកភូមិ និងក្រុមហ៊ុនតូចៗក្នុងតម្លៃទាប ប៉ុន្តែក្រុមហ៊ុននេះមិនបានបង់ប្រាក់បំណុលត្រឡប់ទៅវិញនោះទេ៕

**** អត្តបទល្អៗបន្ថែម៖ ចម្លែកអស្ចារ្យ ! ព្រះសង្ឃមួយអង្គដែលល្បីពេញបណ្តាញសង្គមដោយសារព្រះភក្រ្តប្រែជាញញឹមក្រោយពីសុគត តាមពិតមានដើមកំណើតជាខ្មែរ ****

ប្រទេសថៃ ៖ វាជារឿងដែលគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ប្រសិនបើរាងកាយរបស់មនុស្សដែលស្លាប់ទៅហើយម្នាក់នៅសុខៗវាហាក់បីដូចជាប្រែប្រួលខុសពីទម្រង់ដើម។ ប្រភពព័ត៌មានដ៏ល្បី dailymail បានចុះផ្សាយពីរឿងរ៉ាវចម្លែកមួយ ដែលព្រះសង្ឃមួយស្រាប់តែមានទម្រង់មាត់ញញឹមក្រោយពីសុគតបានពីរខែ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះសង្ឃមួយអង្គមានព្រះនាម Luang Phor Pian បានសុគតនៅក្នុងព្រះជន្ម ៩០វស្សា ដោយសារតែជម្ងឺនៅក្នុងមន្ទីរពេទ្យក្នុងបាងកក ប្រទេសថៃ។
ព្រះសង្ឃអង្គនេះមានដើមកំណើតនៅប្រទេសកម្ពុជា ព្រះអង្គបានប្រើពេលវេលាសឹងតែមួយជីវិតបំរើក្នុងព្រះពុទ្ធសាសនក៏មានឈ្មោះល្បីផងដែរក្នុងខេត្ត Lopburi ប្រទេសថៃ។ ក្រោយពីសុគតរាងកាយរបស់ព្រះអង្គត្រូវបានគេតំកល់ទុកក្នុងមឈូស សប្តាហ៍នេះពុទ្ធបរិស័ទ្ធដែលដើរតាមបំរើលោកបានសម្រេចយកសាកសពរបស់ព្រះអង្គចេញពីមឈូសដើម្បីសម្អាត និងផ្លាស់ប្តូរជីវពថ្មីមុនយកទៅតំកល់ក្នុងព្រះវិហារ។ ពួកគេស្រាប់តែជួបប្រទះនឹងរឿងដ៏នឹកស្មានមិនដល់មួយ ដែលទម្រង់មុខព្រះអង្គប្រែជាញញឹម រាងកាយព្រះអង្គក៏នៅស្រស់មិនដូចអ្នកដែលបានសុគត២ខែទៅហើយនោះទេ។ ដោយសារតែបែបនេះទើបក្រុមពុទ្ធបរិស័ទ្ធទាំងនោះ បានថតរូបនេះចែករំលែកក្នុងបណ្តាញផ្សព្វផ្សាយ។ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើននៅតែបន្តសូត្រធម៌ ឧទ្ទិសកុលសផលបុណ្យទៅអោយព្រះអង្គ រហូតដល់បុណ្យ១០០ថ្ងៃរបស់ព្រះអង្គដែលនិងប្រព្រឹត្តពេលខាងមុខ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments