Header Ads

គួរឲ្យអាណិតណាស់!! នារីម្នាក់ពិការដៃសងខាងយកអណ្តាតចុចទូរស័ព្ទ និងកុំព្យូទ័រ ដើម្បីលក់ទំនិញតាមអ៊ីនធឺណិត

គួរឲ្យអាណិតណាស់!! នារីម្នាក់ពិការដៃសងខាងយកអណ្តាតចុចទូរស័ព្ទ និងកុំព្យូទ័រ ដើម្បីលក់ទំនិញតាមអ៊ីនធឺណិត
ពិការភាពគឺជាការរំខាន ឬវាអាចផ្តល់ជាការលំបាកផ្សេងៗសម្រាប់មនុស្សម្នាក់ៗបាន តែមិនមែនមានន័យថាវាជាឧបសគ្គក្នុងការ ទទួលបានភាពជោគជ័យក្នុងជីវិតរបស់មនុស្សនោះទេ។ ជាក់ស្តែងស្រី្តដែលពិការដៃ ពិការជើងម្នាក់នៅតែអាចជោគជ័យ ក្នុងអាជីវកម្មលក់ទំនិញតាមបណ្តាញអ៊ីនធឺណិតរបស់នាងបាន ដោយនាងបានប្រើអណ្តាតរបស់នាង ដើម្បីចុចទូរស័ព្ទដៃ និងប្រើកុំព្យូទ័រ។

ស្ត្រីដែលមានពិការភាពរូបនេះមានឈ្មោះថា Nursamawati Mahmud អាយុ ៣៣ ឆ្នាំ នាងកើតមក​ដោយមាន បញ្ហាពិការដៃ និងជើងតាំងពីកំណើត ហើយនាងរស់នៅក្នុងក្រុង Pendang ប្រទេសម៉ាឡេស៊ី។ ឪពុករបស់នាងមានឈ្មោះថា Saudah Shaari អាយុ ៥៥ ឆ្នាំ និងម្តាយរបស់នាងមានឈ្មោះថា Mahmud Hussin អាយុ ៦០ ឆ្នាំ ហើយពួកគាត់ប្រកបរបរជាអ្នកធ្វើទឹកស៊ីអ៊ីវ និងទឹកម្ទេសលក់។

ដើម្បីជួយផ្សព្វផ្សាយផលិតផលរបស់ឪពុកម្តាយនាង ស្រ្តីដែលមានពិការភាពខាងលើបាន យកអណ្តាតរបស់នាងសម្រាប់ប្រើប្រាស់កម្មវិធីក្នុងបណ្តាញសង្គមដូចជា Facebook, WeChat និង Instagram នៅក្នុងទូរស័ព្ទដៃ និងក្នុងកុំព្យូទ័រ។ បន្ទាប់ពីការជួយផ្សព្វផ្សាយរបស់នាង អាជីវកម្មរបស់ឪពុកម្តាយនាង ហាក់់មានអតិថិជនកើនឡើងជាលំដាប់តាងពីឆ្នាំ ២០១៥ មក។ គេសង្ឃឹមថា បន្ទាប់ពីសារព័ត៌នេះ ត្រូវបានចុះផ្សាយ វានឹងជួយឲ្យអាជីវកម្មរបស់នាងកាន់ប្រសើរជាងមុនទៀត៕

**** អត្តបទល្អៗបន្ថែម៖ ហួសចិត្ត ! រៀបការជាមួយគ្នាឡើងបានកូន២ទៅហើយទើបដឹងថាប្រពន្ធលាក់បាំងរឿងជាច្រើនជាមួយខ្លួន ចុងក្រោយខាងប្រុសសុំលែងលះ ****

ប្រទេសចិន ៖ វាជារឿងពិបាកទទួលយកសំរាប់បុរសជាប្តីដែលប្រពន្ធរបស់ខ្លួនយកប្រាក់ដែលគេ ខំរកមកដោយលំបាកជាច្រើនចិញ្ចឹមកូនរបស់អ្នកផ្សេងទៅវិញ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសជាប្តីទាមទារលែងលះ ក្រោយពីដឹងថាប្រពន្ធរបស់ខ្លួនបានយកប្រាក់របស់ខ្លួនជាច្រើនទៅចិញ្ចឹមកូនដើមរបស់នាង។ តាមសម្រីរបស់បុរសជាប្តីដែលមានឈ្មោះ Luojiang វ័យ៣៤ឆ្នាំបានអោយដឹងថា គាត់ធ្វើការជាអ្នកដឹកជញ្ជូនទំនិញ។ គាត់បានរកប្រពន្ធតាមក្រុមហ៊ុនស្វែងរកដៃគូ នៅពេលជួបគ្នាគាត់នឹងប្រពន្ធក៏បានពេញចិត្តគ្នាទៅវិញទៅមក ហើយក៏សម្រេចចិត្តរៀបការជាមួយគ្នាយ៉ាងឆាប់រហ័ស។

ក្រោយពីរៀបការហើយគាត់ក៏បានបន្តធ្វើការដឹកជញ្ជូនទំនិញដដែល ធ្វើអោយគាត់មិនសូវមានពេលត្រលប់មកផ្ទះច្រើនទេ។ គាត់ទទួលបានចំណងដៃកូនប្រុសស្រី២នាក់ បន្ទុកនៃការមើលថែរក្សាឪពុកម្តាយ និងកូនត្រូវបានធ្លាក់ទីលើស្រ្តីជាប្រពន្ធ។ ពេលថ្មីៗនេះគាត់បានរកឃើញថាប្រពន្ធគាត់មិនដែលនៅផ្ទះមើលថែកូន និង ឪពុកម្តាយរបស់គាត់នោះទេ នាងតែងតែចេញបាត់ៗពីផ្ទះទៅលេងបៀ mahjong។ ចំនាយក្នុងផ្ទះកាន់តែកើនឡើងច្រើនឡើងៗ រហូតដល់ ១០០,០០០យ័ន(១៥,៦១៣ដុល្លារ)ក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំ។ បុរសជាប្តីក៏បានហៅប្រពន្ធមកសួរ នាងក៏ព្រមសារភាពថានាងបានយកប្រាក់នេះទៅផ្គត់ផ្គង់អោយកូនដើមទាំងពីរបស់នាងអស់ជាង៥០០០០ដុល្លារក្នុងរយៈកន្លះឆ្នាំនេះ។ បុរសជាប្តីទើបតែដឹងថាខ្លួនជាប្តីទីបីរបស់នាងទៅហើយ នាងបានរៀបការទាំងពីអាយុ១៧ឆ្នាំមានកូនម្នាក់ហើយក៏លែងលះគ្នានៅអាយុ២០ រំលងមួយឆ្នាំនាងរៀបការម្តងទៀតហើយក៏មានកូនម្នាក់ទៀត។ ក្រោយពីដឹងរឿងទាំងអស់នេះបុរសជាប្តីបាននិយាយថាគេមិនអាចទ្រាំបាននោះទេ គេបានទារទាមធ្វើការលែងលះជាមួយនាងអោយខានតែបាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments