Header Ads

អាណិតខ្លាំងណាស់!! មិនដឹងជានរណាទេ បាញ់គ្នាឡើងធ្លុះក្បាល

ចិន ៖ ពិតជាគួរឲ្យអាណិតដល់ កូនឆ្កែខ្មៅមួយក្បាល ដែលត្រូវបានជនមិនស្គាល់មុខ យកព្រួយបាញ់រហូតដល់ថ្នាក់ធ្លុះក្បាល តែសំណាងល្អ មានអ្នកចិត្តបុណ្យ ជួយយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

បើតាមប្រភពសារព័ត៌មាន Xinhua បានធ្វើការចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា កូនឆ្កែសម្បុរខ្មៅដ៏កំសត់មួយក្បាល ដើរវង្វេងផ្លូវ មានជាប់ព្រួញនៅនឹងក្បាល ត្រូវបានគេប្រទះឃើញនៅត្រង់ចំណុច ម្តុំស្ថានីយ៍ផ្លូវក្រោមដីមួយកន្លែង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានព្យាយាមងីងក់ក្បាលនឹងដី ក្នុងបំណងចង់យកព្រួញចេញពីក្បាលរបស់វា។ គេមិនបានដឹងថានរណាជាអ្នកបាញ់វាយ៉ាងដូច្នោះឡើយ ដែលធ្វើឲ្យអ្នកដំណើរជាច្រើននៅក្បែរនោះ ឃើញហើយអាណិតស្ទើរខ្លោចចិត្ត។

ប្រភពបន្តថា ក្រោយពីឃើញទិដ្ឋភាពដែលគួរឲ្យអាណិតអាសូរ ចំពោះជីវិតសត្វសុនខមួយក្បាលនោះមក វាក៏ត្រូវបានអ្នកមានចិត្តសប្បុរម្នាក់ យកវាទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់យកព្រួញនោះចេញ ហើយត្រូវបានគ្រូវពេទ្យធ្វើការវះកាត់យកចេញ ទទួលបានជោគជ័យផងដែរ ដោយមិនប៉ះពាល់ដល់ផ្នែកខាងក្នុងនៃខួរក្បាលរបស់វាឡើយ។ ប្រភពបន្ថែមទៀតថា សំណាងល្អហើយ ដែលព្រួញវាមិនប៉ះដល់លលាដ៏ក្បាល ទើបកូនឆ្កែមួយក្បាលនោះមិនងាប់។

ទន្ទឹមនឹងនោះផងដែរ ក្រោយមកឆ្កែកំសត់គ្មានម្ចាស់នោះ ត្រូវបានអ្នកក្រឡុកភេសជ្ជៈ នៅហាងកាហ្វេមួយកន្លែង ទទួលយកទៅចិញ្ចឹមមើលថែ និងព្រមទាំងចេញថ្លៃវះកាត់ ព្យាបាល ហើយថែមទាំងដាក់ឈ្មោះឲ្យវាថា “Big Black” ផងដែរ៕

អត្តបទល្អៗបន្ថែម៖ ជិះកៀកឡានពេក!! ជាប់ចង្កូតចូលក្រោមកង់ ជាន់បែកក្បាលយ៉ាងអាណោចអាធម្ម

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបានបើកប៉ះគ្នា បណ្តាលឲ្យដួលចូលក្រោមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ពាក់ស្លាកលេខ រដ្ឋ37 3-0149 កិនធ្លាយខួរស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមការផ្សាយរបស់សារពត៌មាន Fresh News បានអោយដឹងថា « មុនពេលកើតហេតុជនរងគ្រោះបានជោះម៉ូតូគេចពីម៉ូតូកងបី រួមបានទាក់ចង្កូតជាមួយរថយន្តក្រុង បណ្តាលឲ្យដួលចូលរថយន្ត របស់សាលារាជធានីភ្នំពេញ កិនស្លាប់ភ្លាមៗតែម្តង។ ជនងរគ្រោះមានឈ្មោះ ណូត ធារ៉ា មានមុខរបជាជាងភ្លើង មានស្រុកកំណើត នៅឯស្រុកបន្ទាយមាស ខេត្តកំពត។

ករណីដែលការជិះទាក់គ្នារវាងរថយន្តធំៗ ឬរថយន្តក្រុងនេះកើតឡើងជាញឹកញាប់ណាស់ ដោយសារផ្លូវចង្អៀត ហើយសុទ្ធតែបន្ទាន់រៀងខ្លួន មិនប្រយ័ត្នត្រូវទាក់ចូលកង់រថយន្តជាន់បែកក្បាលសឹងតែរាល់ថ្ងៃ។ ហេតុនេះឃើញឡានធំៗគួរព្យាយាមបើកបរអោយបានឆ្ងាយពីវាបន្តិចដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments