Header Ads

ខ្លាំងបាត់!! ពេលនេះ​អាជ្ញាធរ​វៀតណាម នឹង​ចាប់​ជន​ទាំងឡាយណា​ដែល លក់ដូរ​អាហារ​គីមី​-​កខ្វក់ ដាក់គុក ២០​ឆ្នាំ

ខ្លាំងបាត់!! ពេលនេះ​អាជ្ញាធរ​វៀតណាម នឹង​ចាប់​ជន​ទាំងឡាយណា​ដែល លក់ដូរ​អាហារ​គីមី​-​កខ្វក់ ដាក់គុក ២០​ឆ្នាំ ​ក្នុង​រយៈពេល​ចន្លោះ​ខែមករា​ដល់​ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ វៀតណាម​បាន​ជួបប្រទះ​ការពុល​ចំណីអាហារ​ចំនួន ៧៧​ករណី ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន ២,២១៤​នាក់ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​ផ្តាច់ជីវិត ១៧​នាក់​ផ្សេងទៀត ស្រប​ពេលដែល​ប្រជាជាតិ​អាស៊ាន​មួយ​នេះ កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ម្ហូបអាហារ មាន​ផ្ទុក​សារធាតុ​គីមី​ដ៏​ច្រើន​លើសលប់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី ។​

​ស្រប​ពេលដែល​ខ្លួន​បាន និង​កំពុង​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើ​ការ​នាំចូល​បន្លែ ក៏ដូចជា​ផ្លែឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​បរទេស​ជាពិសេស​ចិន និង​ថៃ​ដោយសារតែ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​បាត់បង់​ទំនុកចិត្ត លើ​ផលិតផល​បន្លែ​-​ផ្លែឈើ​ក៏ដូចជា​សាច់ នៅក្នុង​ប្រទេស​របស់ខ្លួន ព្រោះតែ​ការប្រើប្រាស់​សារធាតុ គីមី​គ្រោះថ្នាក់​ក្នុង​កម្រិត​ដ៏​ច្រើន​លើសលប់ រហូត​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​បរិភោគ​នោះ វៀតណាម​ក៏បាន​ចាប់ផ្តើម​រៀបចំ​ផែនការ​សំដៅ​ធ្វើយ៉ាងណា​ធានា​ការផ្គត់ផ្គង់​នៃ​បន្លែ និង​សាច់​នៅក្នុង​ស្រុក​ដែលមាន​សុវត្ថិភាព​សម្រាប់​ប្រជាជន​របស់ខ្លួន​។​

ថ្មីៗ​នេះដែរ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០២ ខែមករា ឆ្នាំ​២០១៨​។​​ជន​ណា​ដែល​ផលិត ឬ​ជួញដូរ​អាហារ​កខ្វក់ ឬក៏​មាន​សារធាតុ​ហាមឃាត់​លើស​កំណត់ ក្នុង​ចំណីអាហារ អាច​នឹងត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគារ​រហូត​ដល់​ទៅ ២០​ឆ្នាំ ក្នុងប្រទេស​វៀតណាម​។ យោងតាម​សារព័ត៌មាន​វៀតណាម Tien Phong អនុ​ឡោម​តាម​ការធ្វើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​ថ្មី ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​០១ មករា ជន​ណាក៏ដោយ ដែល​បាន​ផលិត ឬ​ជួញដូរ​ចំណីអាហារ​កខ្វក់ អាច​នឹងត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ ០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,២០០ ដល់​៨,៨០០​ដុល្លារ សម្រាប់​ទោស​ស្រាល​។​

ចំណែកឯ​ទោស​ធ្ងន់ធ្ងរ អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី ១២​ឆ្នាំ រហូតដល់ ២០​ឆ្នាំ ហើយ​ទោស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នេះ នឹងត្រូវ​អនុវត្ត​ក្នុងករណី​អាហារ​មាន​ជាតិពុល​ធ្ងន់ធ្ងរ ដែល​បណ្ដាលឱ្យ​មនុស្ស ២០០​នាក់ ធ្លាក់ខ្លួន​ឈឺ ឬ​សម្លាប់​មនុស្ស ០៣​នាក់ ឬក៏​មានប្រើ​ប្រាស់​សារធាតុ​ហាមឃាត់ ក្នុង​ចំណីអាហារ​លើក​កំណត់​។​

គួរ​បញ្ជាក់ថា ប្រទេស​វៀតណាម​កាន់តែ​ចំណាយលុយ​ច្រើនឡើងៗ​បន្ថែមទៀត ពោលគឺ​ដល់​ទៅ​ចំនួន​ប្រហែល ១៦៤​លាន​ដុល្លារ​អាមេរិក ទៅលើ​បន្លែ និង​ផ្លែឈើ​ដែល​ធ្វើការ​នាំចូល​ពី​ក្រៅប្រទេស​នៅក្នុង​រយៈពេល​តែ​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ដល់​ទៅ ៥៥​ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦​។ គេ​សង្កេតឃើញថា ប្រជាជន​វៀតណាម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់​តែមាន​ទំនោរ​ទៅរក​បន្លែ​-​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស ជាពិសេស​ចិន និង​ថៃ​តែម្តង​ជាជាង​ការទិញ​ផលិត​ក្នុងស្រុក​របស់ខ្លួន​ពីព្រោះ​តែ​បញ្ហា​នៃ​ការប្រើប្រាស់​ថ្នាំ​គីមី ច្រើន​លើសលប់​ហួសកំណត់ ដោយហេតុតែ​ចង់បាន​ផលចំណេញ​ច្រើន រហូត​ភ្លេច​គិតគូរ​ពី​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments