Header Ads

គួរឲ្យអាណិតខ្លាំងណាស់!! អ្នកភូមិព្រួតវាយស្ទើរងាប់ស្ទើររស់ ព្រោះស្មានតែជាសត្វចម្លែកក្រៅភពមកពីណា

គួរឲ្យអាណិតខ្លាំងណាស់!! អ្នកភូមិព្រួតវាយស្ទើរងាប់ស្ទើររស់ ព្រោះស្មានតែជាសត្វចម្លែកក្រៅភពមកពីណា

ម៉ាឡេស៊ី៖ សត្វចម្លែកមួយក្បាល បានដើរចូលក្នុងទីតាំងភូមិ Sibu ស្ថិតនៅលើកោះ Borneo នៃប្រទេសម៉ាឡេស៊ី ជាហេតុធ្វើឲ្យអ្នកស្រុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើរូបរាងដ៏គួរឲ្យខ្លាចរបស់វា។ ដោយអ្នកស្រុកគិតថា វាគឺជាសត្វចម្លែក ឬហៅថា Alien រហូតដល់ថ្នាក់ នាំគ្នាព្រួតវាយបណ្តេញចេញពីភូមិ ស្ទើរងាប់ស្ទើររស់ តែទីបំផុតបានត្រឹមសោកស្តាយ ក្រោយដឹងការពិត។

ប្រភពព័ត៌មានបានឲ្យដឹងថា សត្វចម្លែកមួយក្បាលនេះ ត្រូវបានអ្នកស្រុកវាយ រហូតដល់សន្លប់បាត់បង់ស្មារតី។ ក្រោយមក ទើបពួកគេនាំគ្នាឈរវិភាគមើលថា តើសត្វដ៏ចម្លែកនេះ ជាសត្វប្រភេទអ្វីឲ្យប្រាកដ។ ប៉ុន្តែអ្នកស្រុកនៅតែមិនអាចដឹងបានថា វាជាសត្វអ្វីនោះឡើយ។ ដោយពួកគេគ្រាន់តែ អាចមើលឃើញថា វាមានទម្រង់មុខ ប្រហាក់ប្រហែលទៅនឹងសត្វឆ្កែបន្តិចអីបន្តិច ប៉ុន្តែទាស់ត្រង់ថា វាមានដងខ្លួនទ្រវែង ហើយពេលខ្លះវាអាចដើរជើង២ បានថែមផង។

ទោះបីជាយ៉ាងណាក្តី សត្វដ៏គួរឲ្យអាណិតមួយក្បាលនេះ គឺពិតជាមិនមែនជាសត្វចម្លែក មកពីក្រៅភពអ្វីនោះទេ។ ពោលវាគ្រាន់តែជាសត្វខ្លាឃ្មុំញីមួយក្បាល ប្រភេទ Sun Bear ដែលមានជំងឺស្បែកប៉ុណ្ណោះ បណ្តាលឲ្យជ្រុះរោមអស់គ្មានសល់ ជាហេតុមើលទៅប្រៀបបីដូចជា សត្វចម្លែកដូចដែលអ្វីអ្នកស្រុក បានលើកឡើងខាងលើ។

កសិករម្នាក់ឈ្មោះ Herman Tutu អាយុ៣៣ឆ្នាំ បានរៀបរាប់ប្រាប់ថា ពួកគាត់គ្រាន់តែវាយបណ្តេញសត្វចម្លែកមួយក្បាលនេះចេញពីភូមិ ដោយសារតែតក់ស្លុត និងភ័យខ្លាចពេកប៉ុណ្ណោះ។ «ពួកយើងពិតជាតក់ស្លុតខ្លាំងណាស់! គ្មាននរណាម្នាក់នៅក្នុងភូមិ ធ្លាប់ឃើញសត្វប្រភេទនេះ ពីមុនមកទេ» ។

បន្ទាប់ពីសត្វចម្លែកមួយក្បាលនេះ ដឹងខ្លួនវិញ វាបានដើរទាំងញញីរញញ័រ ហាក់បីដូចជាគ្មានកម្លាំងក្នុងខ្លួន ទាំងភ័យខ្លាច ហើយព្យាយាមដើរចេញទៅឆ្ងាយពីអ្នកភូមិ។

ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងបានប្រមាណជា ២ ទៅ៣ខែក្រោយមក សត្វខ្លាឃ្មុំដដែលនេះ ត្រូវបានអ្នកស្រុកប្រទះឃើញ នៅក្បែរចំការមួយកន្លែង។ តែសំណាងល្អលើកនេះ ត្រូវបានគេដឹងថា វាគឺជាកូនខ្លាឃ្មុំ ដ៏គួរឲ្យអាណិតមួយក្បាល ខណៈត្រូវបានក្រុមអ្នកជួយសង្គ្រោះ ចាប់វាយកមករក្សាទុក និងជួយព្យាបាលផងដែរ។

គួរឲ្យដឹងថា ខ្លាឃ្មុំញីមួយក្បាលនេះ ធ្លាក់ដល់សភាពគួរឲ្យខ្លាចបែបនេះ ដោយសារតែ វាទទួលរងការឆ្លងមេរោគស្បែក និងខ្វះគ្រាប់ឈាមក្រហម បណ្តាលឲ្យស្លេកស្លាំង និងថែមទាំងកើតមាន មេរោគសត្វល្អិតនៅក្នុងខ្លួនថែមទៀតផង។

សំណាងល្អណាស់ ដែលសត្វខ្លាឃ្មុំមួយក្បាលនេះ បានបង្ហាញខ្លួនឡើងវិញ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយប្រសិនណាបើសុខភាពរបស់វា បានប្រសើរឡើងវិញ ក្រុមអ្នកជួយសង្គ្រោះ នឹងព្រលែងវាចូលទៅក្នុងព្រៃ ឲ្យមានសេរីភាពវិញផងដែរ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments