Header Ads

ផ្អើលអស់អ្នកស្រុក!! នាំគ្នាមកមើល អ្នកចម្រៀងម្នាក់ត្រូវស្តេចនាគចូលរូប ដោយសារតែ…….

ផ្អើលអស់អ្នកស្រុក!! នាំគ្នាមកមើល អ្នកចម្រៀងម្នាក់ត្រូវស្តេចនាគចូលរូប ដោយសារតែ…….

អ្នកយកពត៌មានរាយការណ៍ថា បានធ្វើដំណើរទៅព្រៃចំការកៅស៊ូ ចុងភូមិយួក ក្រុមទី ១៧ ឃុំ បានយួក ស្រុក ណាំសូម ខេត្ត ឧដនថានី ក្រោយពីដឹងថាមានអ្នកស្រុកហែក្រាបសំពះ រូងស្ដេចនាគ ពេលធ្វើដំណើរដល់ឃើញមានរោងនៅកណ្ដាលផ្លូវបានយួក-បានទេពប្រទាន។

ខាងក្នុងរោងប្រទះឃើញរូងទំហំធំជម្រៅប្រហែល ២ហ្វុត មានអ្នកស្រុកជាង ៥០០នាក់ យកផ្កា ទៀន ធូបមកក្រាបសំពះ ព្រមទាំងមានហាងលក់អាហារនិងភេសជ្ជៈ ហើយនិងផ្កាធូបទៀន ដោយមានអ្នកលក់ប្រុសស្រីយកឆ្នោតមកដាក់លក់ ដោយអ្នកស្រុកក៏ជឿថាជា ‘ រូងស្ដេចនាគ ’ ។

មេភូមិបានយួក បានបង្ហើបថា មានលោក ស៊ុនថន កងខា អាយុ ៥៨ឆ្នាំ អ្នកស្រុក ណូនសូង ក្រុមទី ១៥ ឃុំ បានយួក ស្រុក បានសួក ខេត្ត ឧដនថានី បានជិះម៉ូតូឆ្លងកាត់បរិវេណខាងលើទៅចំការកៅស៊ូដែលជាផ្លូវក្រួសក្រហម ហើយបានឃើញរូងខាងលើនៅលើផ្លូវទើបបានមកប្រាប់អ្នកស្រុកនិងព្រះភិក្ខុថាមានរូងកើតនៅលើផ្លូវ ដែលមិនធ្លាប់កើតមានមកពីមុន។

ទើបអ្នកស្រុកនាំគ្នាមកមើល ហើយមានអ្នកចូលរូបមកអង្គុយប្រាប់ថាជា ‘ រូងស្ដេចនាគ ’ មកសម្ដែងអភិនិហារអោយអ្នកស្រុកឃើញ ទើបអ្នកស្រុកដែលដឹងដំណឹងហែរមកក្រាបសំពះ ហើយមានចំនួនច្រើនជារឿយៗ ព្រោះជាជំនឿរបស់ប្រជាជនភូមិភាគឦសាន ទើបបានរៀបចំរោងនិងនាំសន្តិសុខមករក្សាសុវត្ថិភាពអោយអ្នកស្រុកធ្វើដំណើរមកក្រាបសំពះ ហើយធ្វើបុណ្យដាក់លុយដែលអ្នកស្រុកធ្វើបុណ្យក៏នឹងយកទៅប្រគេនអោយវត្តក្នុងភូមិ។

ខាង នាយ វ៉ាត់ផុន ប៉ាក់រុណកន អាយុ ៤១ឆ្នាំ រៀបរ៉ាប់ថា មានតារាចម្រៀងទម្រង់ភូមិភាគឦសាន ធ្វើដំណើរមកសម្ដែងកណ្ដាលយប់ក្នុងភូមិ ក្រោយមកមានអ្នកស្រុកមកប្រាប់ថា ‘ រូងស្ដេចនាគ ’ ទើបខ្លួនជិះម៉ូតូមកមើល និងមានអ្នកចម្រៀងទម្រង់ភូមិភាគឦសានប្រុសអាយុប្រហែល ២០ឆ្នាំ តាមមកដែរ។

ពេលមកដល់អ្នកចម្រៀងនោះមានអាការៈប្លែកៗ ចុះមកពីលើម៉ូតូហើយប្រញាប់អង្គុយចុះក្បែររណ្ដៅព្រមទាំងយកដៃចាប់មាត់រណ្ដៅ បន្ទាប់មកប្រែសំលេងនិយាយ ពីសំលេងកម្លោះមកជាសំលេងមនុស្សចាស់។ពេលដឹងថាមានការចូលរូបខ្លួនក៏សួរថា ជាអ្នកណាមកពីណា ដែលរូបដែលចូលនោះបាននិយាយសំលេងមនុស្សចាស់ថាជាស្ដេចនាគ ‘ លោកតាស៊ីស៊ុតថូ ’ មកពីខាឆាក់ណូត ដើម្បីមកលេងបរិវារ ធ្លាប់មកម្ដងហើយ តែមិនប្រាកដខ្លួននៅក្បែរៗនេះតែជាដំបូក ទើបគ្មានអ្នកណាចាប់អារម្មណ៍ លើកនេះជាលើកទី២ បានមកប្រាកដខ្លួនអោយមនុស្សឃើញ។

ទើបខ្លួនបានសួរតទៀតថា នឹងមកលេងបរិវារប៉ុន្មានថ្ងៃ ដែលលោកតាស៊ីស៊ុតថូ ប្រាប់ថា នឹងមក៧ថ្ងៃ ខ្លួនសួរទៀតថា លោកតាត្រូវការអ្វី លោកតាស៊ីស៊ុតថូប្រាប់ថា មិនត្រូវការអ្វីក្រៅពី បាយសី ៥ថ្នាក់ បាយសី ៨ថ្នាក់ និងម្លូស្លា ៩ជាន់ ។ ទើបខ្លួនបានរៀបចំតែបាយសី ៥ថ្នាក់ និងម្លូស្លា តាមចំនួនថ្វាយលោកតាស៊ីស៊ុតថូតាមដែលត្រូវការ។នាយវ៉ាតផុន រៀបរាប់ទៀតថា មានអ្នកស្រុកដែលមកឃើញហេតុការណ៍បានសុំលេខឆ្នោត តែលោកតាស៊ិស៊ុតថូប្រាប់ថា មិនអោយ ព្រោះរឿងឆ្នោតជារឿងសំណាងរបស់មនុស្សម្នាក់ៗ មិនអាចប្រាប់បាន ទោះបីជាអ្នកស្រុកយកក្រដាសនិងខ្មៅដៃមកអោយលោកតាសរសេរ ក៏លោកតានៅតែប្រាប់ថាមិនអោយ ហើយនឹងមកលេងបរិវារត្រឹមតែ៧ថ្ងៃក៏ត្រឡប់ទៅវិញហើយ អ្នកណាមានសំណាងក៏នឹងត្រូវឆ្នោតដោយខ្លួនឯង។

ក្រោយពីនោះលោកតាស្ដេចនាគស៊ីស៊ុតថូ ក៏បានចេញពីរូបអ្នកចម្រៀងទម្រង់ភូមិភាគឦសានកម្លោះនោះ ក្រោយពីនោះអ្នកស្រុកដែលដឹងរឿងដង្ហែគ្នាមកមើលនិងក្រាបសំពះសុំអោយសំណាងល្អត្រូវឆ្នោត ហើយនៅមានអ្នកចូលរូបមកចូលរូប៣នាក់ទៀត ហើយក៏និយាយជាសំលេងតែមួយថាជា រូងស្ដេចនាគ ។ចំណែកអ្នកស្រុកដែលមកក្រាបសំពះរូងស្ដេចនាគ ប្រាប់ថា ទើបដឹងដំណឹងបាន១ថ្ងៃ ទើបធ្វើដំណើរមកមើល ដោយជឿរឿងស្ដេចនាគស្រាប់ទៅហើយ មិនធ្លាប់ឃើញបែបនេះមកពីមុន ប្រសិនជាស្ដេចនាគមកប្រាកដខ្លួនឬសម្ដែងអភិនិហារ ចាត់ទុកថាជាបុណ្យដែលបានឃើញ ស្ដេចនាគលោកតាស៊ីស៊ុតថូ ស្នាក់នៅក្នុងព្រៃខាឆាក់ណូត ខេត្ត ឧដនថានី នឹងទៅលេងបរិវារនៅទីណាក៏បាន។អ្នកយកពត៌មានរាយការណ៍បន្ថែមថា ស្រុក ណាំសូម ខេត្ត ឧដនថានី មានតំបន់ជាប់ជាមួយស្រុក ស៊ីឈៀងម៉ៃ ស្រុក សង្គម ស្រុក ណងខាយ ដែលនៅក្បែរទន្លេមេគង្គ ទើបធ្វើអោយអ្នកស្រុកឬអ្នកភូមិភាគឦសានជឿរឿងស្ដេចនាគ ថែមទាំងជិតដល់ថ្ងៃចេញវស្សាទៀត ទើបមានអ្នកស្រុកមកក្រាបសំពះពេលដឹងដំណឹង។ហើយជាពិសេសសុំលេខឆ្នោត ពេលមកក្រាបសំពះរូងស្ដេចនាគរួច អ្នកខ្លះសម្លឹងឃើញលេខផ្សេងៗគ្នា ហើយបានសរសេរដាក់ក្រដាស់ទុកនៅរោងមានលេខ 747 66 54 ដែលខ្លះទិញឆ្នោតក្នុងថ្ងៃនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments