Header Ads

ហេតុតែស្រលាញ់ពេក!! ស្ដ្រីវ័យក្មេងម្នាក់​ពេលប្ដីស្លាប់ ស្រាប់តែចង.កស្លាប់តាមប្ដី...

ហេតុតែស្រលាញ់ពេក!! ស្ដ្រីវ័យក្មេងម្នាក់​ពេលប្ដីស្លាប់ ស្រាប់តែចង.កស្លាប់តាមប្ដី...

រាជធានីបាងកក៖ ស្រ្ដីវ័យក្មេងម្នាក់ស្រឡាញ់ប្ដីរបស់នាងខ្លាំងពេក ខ្វះការគិតពិចារណាឲ្យបានវែងឆ្ងាយ ក៏សុខចិត្តបញ្ចប់ជីវិតរបស់នាង ទៅតាមប្ដី ហើយសាកសពត្រូវសាច់ញាតិប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅទីរួមខេត្ត Nong Khai ប្រទេសថៃ។

មន្ត្រីនគរបាលខេត្ត Nong Khai បានឲ្យដឹងថា ស្រ្ដីរងគ្រោះ ឈ្មោះ ស រ អាយុ១៩ ឆ្នាំ រស់នៅក្នុងខេត្តខាងលើ ហើយនាងបានយក​ក្រមា​មកចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់នាង។

បើតាមស្រ្ដីចំណាស់ម្នាក់ បានឲ្យដឹងថា ជនរងគ្រោះ គឺជាចៅប្រសារបស់គាត់ ហើយចៅបង្កើតរបស់គាត់បានរៀបការជាមួយនឹងចៅស្រីម្នាក់នេះ កាលពី២ឆ្នាំមុន។ បន្ទាប់ពីរៀបការរួចមក ពួកគេបាននាំគ្នាមកនៅជាមួយគាត់ ហើយពួកគេទាំង២នាក់នេះ ស្រឡាញ់គ្នាខ្លាំងណាស់ ទៅណាមកណា គឺពួកគេមិនសូវទៅបែកគ្នាគទេ។ លុះមកដល់អំឡុងខែសីហា ឆ្នាំ២០១៧កន្លងទៅ ប្ដីរបស់នាងបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិត ហើយគាត់ក៏បានរៀបចំធ្វើបុណ្យសពឲ្យចៅប្រុសបង្កើត។

ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពីប្ដីរបស់នាងស្លាប់ទៅ ជនរងគ្រោះបានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយនាងតែងតែកើតទុក្ខក្រៀមក្រំ លែងនិយាយស្ដីអ្វីជាមួយអ្វីទាំងអស់។ រីឯរូបគាត់អនុញ្ញាតឲ្យចៅប្រសាស្រីស្នាក់នៅជាមួយគ្នាដូចមុន ពីព្រោះគាត់ស្រឡាញ់ចៅប្រសាស្រីម្នាក់នេះ​ ដូចជាចៅបង្កើតរបស់គាត់អ៊ីចឹង ហើយគាត់ក៏ចេះតែនិយាយលួងលោមនាងឲ្យបន្លប់ទុក្ខកង្វល់។ ថ្វីដ្បិតតែចៅប្រុស​របស់​គាត់ស្លាប់ទៅអស់រយៈពេលជិត១ឆ្នាំទៅហើយក្ដី ប៉ុន្តែនាងនៅតែនឹកស្រឡាញ់ប្ដីរបស់នាង រហូតមិនអាចកាត់ចិត្តបាន ហើយនាងតែង​តែកើតទុក្ខក្រៀមក្រំដដែល។ លុះពេលមកដល់ថ្ងៃកើតហេតុ នាងក៏ចូលទៅដេកនៅក្នុងបន្ទប់របស់នាងតាំងពីព្រឹក​ រហូតដល់យប់ ក៏មិន​ឃើញចៅស្រីក្រោកពីដំណេកដូចសព្វមួយដង ហើយគាត់បានទៅគោះទ្វារបន្ទប់របស់នាង ប៉ុន្តែមិនមានសំឡេង​ឆ្លើយ​តប។ ដោយមានការសង័្សយ គាត់បានប្រើគេឲ្យឡើងតាមបង្អួចមើល ទើបដឹងថា ចៅប្រសាស្រីរបស់គាត់បានចងកស្លាប់ខ្លួនបាត់ទៅហើយ បន្ទាប់មកគាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា បន្ទាប់ពីប្ដីរបស់ជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​នោះមក នាងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាងថា នាងមានការសោកស្ដាយប្ដីជាទីស្រឡាញ់របស់នាងខ្លាំងណាស់។ បើមានជាតិក្រោយទៀត នាងសូមឲ្យជួបនឹងប្ដីរបស់នាងគ្រប់ៗជាតិ។ នៅពេលនេះ នាងកើតទុក្ខខ្លាំងណាស់ ថ្វីបើកប្ដីរបស់នាងស្លាប់ទៅជិតមួយឆ្នាំទៅហើយក្ដី តែអារម្មណ៍របស់នាងនៅតែនឹកប្ដីដដែល ហើយសព្វថ្ងៃនេះនាងពិបាកក្នុងចិត្តខ្លាំងណាស់ បាត់ប្ដី គឺនាងរស់នៅក៏គ្មានន័យអ្វីដែរ នាងលែងចង់រស់បន្តទៅទៀត ហើយនាងចង់តែសម្លាប់ខ្លួន ដើម្បីស្លាប់ទៅតាមប្ដីរបស់នាង។ លុះមកដល់វេលាខាងលើ ស្រាប់តែមាន​ការភ្ញាក់ផ្អើលថា ជនរងគ្រោះបានចងក​សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញរបស់ថៃ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាបានសម្លាប់ខ្លួនឯងពិតប្រាកដមែន។ បន្ទាប់ពីពិនិត្យហើយ សមត្ថកិច្ចបានប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យសាច់ញាតិ និងក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments