Header Ads

ភ្ញាក់ផ្អើលណាស់!! រកឃើញប្រដាប់លេង របស់រាជបុត្រអធិរាជចិន អាយុកាលជាង២ពាន់ឆ្នាំ

អ្នក​បុរាណ​វិទូ​ចិន បាន​រក​ឃើញ​ប្រដាប់​ក្មេង​លេង​ធ្វើ​អំពី​សំរឹទ្ធមួយ​ចំនួន​ ដែល​មាន​អាយុ​កាល​ជាង ២ ០០០ ឆ្នាំ នៅ​ពេល​ជីក​ផ្នូរ​អធិរាជ​ចិន Liu He ក្នុង​ខេត្ត Jiangxi។

យោង​តាម​ភ្នាក់​ងារ​ Xinhua News ឲ្យ​ដឹង​ថា ប្រដាប់​ក្មេង​លេង​ដែល​គេ​រក​ឃើញ មាន​ដូច​ជា រូប​សត្វ​ខ្លា​តូច, ដុំ​មាស​តូច​ៗ និង​ត្រា​ធ្វើ​ពី​ដែក។ លើស​ពី​នេះ​ទៀត របស់​ខាង​លើ​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​កម្មសិទ្ធិ​របស់​រាជបុត្រ Liu Chongguo ជា​បុត្រា​ច្បង​របស់​អធិរាជ Liu He ក្នុង​អំឡុង​រាជ​វង្ស ហាន​ខាង​លិច (២០២ ឆ្នាំ​មុន​គ.ស ដល់ ឆ្នាំ ៨ នៃ​គ.ស ) ដែល​​បាន​សុគត់ទាំង​វ័យ​ក្មេង។

លោក Li Cunxin ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​បាន​និយាយ​ថា ត្រា​ដែក​នោះ​ត្រូវ​បាន​រក​ឃើញ​ជាមួយ​ ថ្លើមថ្ម, ត្បូង និង​ថ្មកែវ​នៅ​ក្នុង​ផ្នូរ​ទី ៥ នៃ​បណ្ដុំ​ផ្នូរ​របស់​អធិរាជ Liu He។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​រក​ឃើញ​ ​ឆ្អឹង ឬ​ធ្មេញ​សេស​សល់​នៅ​ឡើយ​ទេ៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments