Header Ads

អស់ស្ទះតែម្ដងហើយ!! កូនក្រមុំអាយុ៣៨ឆ្នាំ ហ៊ានឲ្យថ្លៃបណ្ណាការជិត៨០ម៉ឺនដុល្លារ ដើម្បីបានរៀបការជាមួយកូនកំលោះអាយុ២៣ឆ្នាំ (មានវីដេអូ)

ចិន៖ ស្នេហាខុសវ័យមួយដែលកូនក្រមុំមានអាយុ ៣៨ ឆ្នាំ ហើយកូនកំលោះមានអាយុ ២៣ ឆ្នាំ បានកំំពុងតែធ្វើឲ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីពួកគេបានសម្រេចរៀបការជាមួយគ្នា ជាមួយនឹងប្រាក់ថ្លៃទឹកដោះពីខាង កូនក្រមុំប្រមាណជា ៥លានយន់ (៧៨១,៩៥០ដុល្លារអាមេរិក)។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Hainan ក្រុង Qionghai ប្រទេសចិន​ ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ផងដែរ។

តាមប្រភពព័ត៌មាននៅក្នុងបណ្តាញសង្គមបាន ឲ្យដឹងថា ស្រ្តីជាកូនក្រមុំគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភម្នាក់ ហើយនាងជាស្រ្តីមេម៉ាយ និងមានមានកូនប្រុសអាយុ ១៤ ឆ្នាំម្នាក់ផងដែរ។ នាងបានរស់នៅជាមួយនឹងកូនកំលោះខាងលើនេះជាយូរមកហើយ រហូតនាងមានផ្ទៃពោះទៀតផង តែយ៉ាងណាក្តី ឪពុកម្តាយរបស់កូនកំលោះបានបដិសេដមិនឲ្យពួកគេរៀបការជាមួយគ្នានោះទេ ដ្បិតស្រ្តីជាកូនក្រមុំមានអាយុច្រើន​ពេក។​​

ក្រោយមកស្រ្តីជាកូនក្រមុំបានសម្រេចជូនថ្លៃបណ្ណការទៅខាងគ្រួសារកូនប្រុសជា ប្រាក់សុទ្ធ រថយន្តទំនើប​ ផ្ទះ ដែលសរុបជាទឹកប្រាក់គឺ ៥ លានយន់ (៧៨១ ៩៥០ ដុល្លារអាមេរិក) ទើបម្តាយឪពុកខាងកូនកំលោះសម្រេចឲ្យពួកគេរៀបការជាមួយគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនបានបញ្ចេញមតិថា នេះមិនមែនជាស្នេហពិតដែលកើតឡើងដោយទឹកចិត្តឡើយ តែវាជាស្នេហដែលកើតចេញទឹកលុយតែប៉ុណ្ណោះ៕

**** អត្តបទល្អៗបន្ថែម៖ ឃើញក្មេង២ឆ្នាំអង្គុយមើលឪពុកដែលដេកស្តូកស្តឹងដូចស្លាប់ខំជួយប្តឹងប៉ូលិស ចុងក្រោយបែរជាជួបរឿងហួសចិត្តបែបនេះទៅវិញ ****

ប្រទេសចិន ៖ ការផឹកស្រាច្រើនហួសហេតុពេកវាអាចបណ្តាលអោយមនុស្សបាត់បង់ស្មារតីរហូតមិនអាចគ្រប់គ្រងខ្លួនបាន និងអាចធ្វើរឿងគួរអោយខ្មាសអៀនទៀតផង។ ប្រភពព័ត៌មានបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ប៉ូលិសបានរកឃើញក្មេងប្រុសវ័យ២ឆ្នាំអង្គុយមើលឪពុករបស់ខ្លួនដែលដេកស្តូងស្តឹងនៅលើដីតាមដងផ្លូវស្មានតែមានរឿងមិនល្អ តាមពិតឪពុកស្រវឹងជ្រុលដេកលក់ចោលកូន។ ពលរដ្ឋនៅក្នុងតំបន់នោះបានប្រទះឃើញហេតុការណ៍បែបនោះក៏រាយការណ៍ទៅប្រាប់ប៉ូលិសអោយមកត្រួតពិនិត្យ។

ដំបូងប៉ូ់លិសស្មានតែមានរឿងហេតុអាក្រក់ណាមួយកើតឡើង តាមពិតបុរសម្នាក់នេះបាននាំកូនប្រុស២ឆ្នាំ បានចេញមកពីកន្លែងផឹកស្រាជាមួយមិត្តភក្តិ ដោយសារស្រវឹងជ្រុលទើបក្លាយជាបែបនេះ។ ហេតុការណ៍ហួសចិត្តនេះបានកើតឡើងនៅក្នុងទីក្រុង Jinhua ខេត្ត Zhejiang ប្រទេស​ចិន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ បុរសចិត្តល្អម្នាក់ក៏បានទិញអាហារមកអោយក្មេងប្រុសនោះបរិភោគ ហើយក៏បានព្យាយាមដាស់ឪពុករបស់គេអោយភ្ញាក់ផងដែរ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments