Header Ads

ជួយចែករំលែកផង!! ហាមដាច់ខាតកុំ​ដាំទឹកដែល​ពុះ​រួចម្តងទៀត​ឲ្យសោះ​ វា​គ្រោះថ្នាក់​ណាស់ ​!

ពិតជា​មាន​ការចាំបាច់​ណាស់ ដែល​យើង​គ្រប់​គ្នាគួរ​ញ៉ាំ​ទឹកដាំ​ពុះ ពីព្រោះ វា​អាច​សម្លាប់​មេរោគ និង​បាក់តេរី ដែល​មាន​នៅក្នុង​ទឹក​នោះ​។ ប៉ុន្តែ ការ​កម្តៅ ឬ​ដាំទឹក​នោះ​ឲ្យ​ពុះ​ម្តងទៀត ពិតជា​មិនល្អ​ទាល់តែសោះ ហើយ​រឹតតែ​ធ្វើឲ្យ​យើង ជួប​នឹង​បញ្ហា​សុខភាព​ទៀតផង​។​

ពេល​យើង​ដាំ​វា​ម្តងទៀត វា​នឹង​ហួត​សារជាថ្មី ហើយ​ឧស្ម័ន និង​សារធាតុ​រ៉ែ​ដែល​មាន​នៅក្នុង​ទឹក នឹង​អាច​ប្រែក្លាយ​ទៅ​ជា​ដុំ​ពំនូក​មួយ ហើយក៏​អាច​នឹង​វិវត្ត​ទៅ​ជា​ជាតិពុល​ផងដែរ​។​

ពេល​យើង​ដាំទឹក​ម្តងទៀត សារធាតុ​គីមី​នានា ដែល​មាន​នៅក្នុង​ទឹក នឹង​ប្រមូល​ចូល​គ្នា​ជា​ក្រុម ដូចជា នី​ត្រាត អា​សេ​និក និង​ហ្ល​អូ​រ៉ា​យ​ជាដើម … ហើយ​យើង​ពិតជា​មិន​ចង់​បាន​វា ចូលទៅក្នុង​រាងកាយ​របស់​យើង​ឡើយ​។​

ទឹក​ដែល​ដាំ​ពុះ​បែបនេះ អាច​បង្ក​ជា​បញ្ហា​ច្រើនណាស់ ចំពោះ​សុខភាព​របស់​យើង ដូច​ជា​ជំងឺ​បេះដូង ជំងឺមហារីក ជំងឺ​ឈាម ការ​គ្មាន​កូន និង​បញ្ហា​សរសៃប្រសាទ​។​

សារធាតុ​រ៉ែ​ដែល​យើង​ត្រូវការ ក្នុង​កម្រិត​មួយ​សមរម្យ ដូចជា អំបិល​កាល់ស្យូម ពិត​ជា​គ្រោះថ្នាក់​ណាស់ ពេល​យើង​ដាំទឹក​ឲ្យ​ពុះ​ម្តងទៀត ពីព្រោះ វា​អាច​ធ្វើឲ្យ​យើង ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​គ្រួសក្នុងប្រមាត់​ជាដើម​។​

ក្រៅពីនេះ ការកើនឡើង​នៃ​ជាតិ​ហ្ល​អូ​រ៉ា​យ ក៏​អាច​ជះឥទ្ធិពល​អាក្រក់ ទៅលើ​ប្រព័ន្ធ​ប្រសាទ និង​ការលូតលាស់​ផងដែរ ជាពិសេស ចំពោះ​ទារក និង​កុមារ​តូច​៕

**** អត្តបទសំខាន់ៗបន្ថែម៖ ខ្ញី ជាឱសថបុរាណរាប់ពាន់ឆ្នាំមកហើយ បំផ្លាញជាតិពុលក្នុងខ្លួន ****

-សារៈប្រយោជន៍របស់ខ្ញី៖ខ្ញីត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃរុក្ខជាតិដែលល្អបំផុតសម្រាប់ការបំបាត់ជាតិពុលក្នុងរាងកាយនិងអាហារ។ វាក៏ជាគ្រឿងទេសដែលជួយដល់សុខភាពខ្លាំង មិនតែប៉ុណ្ណោះត្រូវបានចាស់សម័យដើម ប្រើវាធ្វើជាឱសថបុរាណរាប់ពាន់ឆ្នាំមកហើយ ដោយសារតែវាមានប្រសិទ្ធភាពក្នុងការប្រឆាំងអុកស៊ីតកម្ម, ដំបៅ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។

-សមាសធាតុ Gingerol និង Shogaol ដែលមានក្នុងខ្ញី មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល និងការពារកុំអោយមានការជាប់សាច់ដុំរលីងថែមទៀតផង។ ម្យ៉ាងទៀតបើសិនជាយើងយកខ្ញីមកដាំទឹកងូត វានឹងជួយជម្រះជាតិអំបិលនិង កំចាត់ជាតិពុលនៅលើស្បែក​ ហើយម្យ៉ាងទៀតជម្រុញអោយរាងកាយរបស់អ្នកនិងក្នុងពេលដូចគ្នានេះដែរវាអនុញ្ញាតឱ្យមានច្រកចូលនៃម៉ាញេស្យូមនិងស៊ុកផាតចូលទៅក្នុងរាងកាយតាមរន្ធញើស។

*គ្រឿងផ្សំ៖

-ខ្ញីមួយមើម

-សាច់ជូរ ១ពែង ( ម៉ាញេស្យូមស៊ុលផាត​)

*វិធីធ្វើ៖

យកសខ្ញី និងសាច់ជូរទៅដាក់ក្នុងទឹក ហើយដាំអោយពុះរួចទុកអោយក្ដៅឧណ្ឌៗ ឬក៏អ្នកអាចយកទឹកដែលដាំពុះទៅលាយជាមួយទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅក៏បាន បន្ទាប់មកដូតទឹកដែលក្ដៅឧណ្ឌៗ នោះរយៈពេលពី១៥ទៅ២០នាទី។

**អានអត្ថបទមានប្រយោជន៍បន្ថែម៖អត្ថប្រយោជន៍របស់ខ្ញីចំពោះសុខភាព** » ទឹកខ្ញី ជួយការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង

ជួយការពារពីជម្ងឺមហារីក កាត់បន្ថយអាការការចាញ់កូន

កាត់បន្ថយការកកឈាម កាត់បន្ថយជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ

* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖

– យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ

– ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់

– អាចពិសាប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកករតាមចំណូលចិត្ត ពិសាជាប្រចាំមុនពេលចូលគេង។

* អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖

– ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អ។

– ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។

– ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។

– ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។

– ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។

– ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។

– ជួយការពារពីជម្ងឺមហារីក។

– ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។

– ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments