Header Ads

ពិតជាសាហាវណាស់!! នារី១៨ឆ្នាំចាក់សម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំយ៉ាងសាហាវ ហើយផ្តាំថា “នឹងទៅជួបគ្នានៅឋាន…”

ពិតជាសាហាវណាស់!! នារី១៨ឆ្នាំចាក់សម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំយ៉ាងសាហាវ ហើយផ្តាំថា “នឹងទៅជួបគ្នានៅឋាន…”
បរទេស៖ កាលពីថ្ងៃទី១៥ មករា ២០១៨ កន្លងទៅថ្មីៗនេះ កាសែត ដេលីមែល បានចុះផ្សាយពីស្ថានីយ៍ប៉ូលិស ក្នុងរដ្ឋ Fairfax ដោយបានបង្ហាញវីដេអូឃ្លីបមួយ របស់ជនល្មើស ខណៈពេលដែលប៉ូលិសកំពុងសួរនាំជនល្មើស ស្រីម្នាក់ឈ្មោះ Venus Romero Ireheta អាយុ១៨ឆ្នាំ ក្រោយពីនាងបានសម្លាប់ ក្មេងស្រីម្នាក់ ឈ្មោះ Damaris Reyes Rivas អាយុ១៥ឆ្នាំ យ៉ាងសាហាវព្រៃផ្សៃបំផុត។

នាង Venus បានសារភាពទាំងអាការៈឌឺដងថា នាងបានចាក់សម្លាប់នាង Damaris ចំនួន១៣ដង ដើម្បីសងសឹកឲ្យមិត្តប្រុសរបស់នាង ដែលនាងបានចោទនារីរងគ្រោះថា បានធ្វើឲ្យមិត្តប្រុសរបស់នាងស្លាប់ ហើយមុនពេលដែលនាងសម្លាប់ Damaris នាងបាននិយាយទៅ Damaris ថា “យើងនឹងទៅជួបគ្នា នៅឋាននរកម្តងទៀត”។

បើតាមប្រវត្តិរបស់នាង Vernus គឺជាសមាជិកក្រុម M-B ដែលជាក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលមានឈ្មោះល្បី និងសាហាវ ហើយមានអំណាចនៅក្នុងតំបន់ Long Island ពីរដ្ឋ Texas ដល់រដ្ឋ Virginia ។

មូលហេតុដែលជនល្មើស មានគំនុំខ្លាំងយ៉ាងនេះ ដោយសារតែនាង Dameris បាននាំមិត្តប្រុសរបស់ជនល្មើស ទៅលេងនៅតំបន់ផ្សេង រហូតធ្វើឲ្យក្រុមដទៃដែលជាគូសត្រូវ បានវាយធ្វើបាបមិត្តប្រុសរបស់នាង រហូតដល់ស្លាប់ ហើយបានយកសពមិត្តប្រុសនាង ទៅបោះចោលនៅក្នុងស្ទឹង កាលពីថ្ងៃទី៣១ ខែធ្នូ ២០១៦ ។

របាយការណ៍បន្តទៀតថា នៅថ្ងៃកើតហេតុ ទី៨ ខែមករា ឆ្នាំ២០១៨ នាងបានណាត់ជួបនាង Damasris ហើយនារីជនល្មើស បាននាំបក្សពួកនាង ចំនួន៩នាក់ ដើម្បីចាប់នារីរងគ្រោះ យកទៅធ្វើបាប រហូតដល់ថ្នាក់ ចាក់ជាច្រើនកាំបិតសម្លាប់ចោលតែម្តង ។

បើតាមការរៀបរាប់ពីក្រុមប៉ូលិស បានបញ្ជាក់ថា ជនល្មើស បានប្រើកាំបិតចាក់សម្លាប់ ហើយនាងបានប្រាប់ប៉ូលិសថា មិនដឹងជាចាក់ប៉ុន្មានកាំបិតនោះឡើយ តែគ្រាន់តែចាំបានប្រហែល ១៣កាំបិតទៅលើពោះរបស់នារីរងគ្រោះ និង១២កាំបិតនៅលើដើម.ក។

ប៉ូលិសបានសួរបន្តទៅលើនាងថា “តើនាងមានអារម្មណ៍យ៉ាងណា ចំពោះអ្វីដែលនាងបានធ្វើនោះ ?” នារីជាជនល្មើស មិនបានឆ្លើយតបនោះទេ គ្រាន់តែនាងគ្រវីក្បាល ដែលជាការបញ្ជាក់ថា នាងគ្មានអារម្មណ៍ស្តាយក្រោយ និងភ័យខ្លាចនោះឡើយ។

ទោះជាបែបនេះក្តី នាង Vanus នៅមិនទឹនដឹងនៅឡើយថា នាងនឹងទទួលទោសធ្ងន់ឬស្រាល កំរិតណានោះឡើយ នាងនឹងឡើងតុលាការ ជំនុំជំរះនៅថ្ងៃទី២៥ ឧសភា ២០១៨ តែទោះជាយ៉ាងណា នាងនឹងត្រូវបានទទួលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះទង្វើរបស់នាង ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments