Header Ads

អស់ទាស់!! តោះមកមើលគ្រោងឆ្អឹងព្រលានយន្តហោះធំជាងគេក្នុងលោករបស់ចិន...(មានវីដេអូ)

អស់ទាស់!! តោះមកមើលគ្រោងឆ្អឹងព្រលានយន្តហោះធំជាងគេក្នុងលោករបស់ចិន...(មានវីដេអូ)

ចិន៖ ឥឡូវនេះ ការងារត្រូវបានបន្តទៅលើការតុបតែងខាងក្នុង និងបំពាក់សម្ភារបរិក្ខារ បន្ទាប់ពីព្រលានយន្តហោះថ្មី នាទីក្រុងប៉េកាំង បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ ២០១៤។

គម្រោងដ៏ធំមួយនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងចាយទឹកប្រាក់អស់ប្រមាណ ១២,៣ពាន់លានដុល្លារអាមេរិក ដែលវានឹងក្លាយជាព្រលានយន្តហោះ ដ៏ធំជាងគេបង្អស់មួយក្នុងលោក នៅពេលដែលវាបើកដំណើរការជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ខាងមុខនេះ។

គម្រោងដ៏ធំមួយនេះ ត្រូវបានគេប៉ាន់ស្មានថានឹងចាយទឹកប្រាក់អស់ប្រមាណ ១២.៣ពាន់លានដុល្លារអាមេរិក យោងទៅតាមអាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ដំបូល និងជញ្ជាំងកញ្ចក់ត្រូវបានគេតម្លើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយគ្រោងការនៃការសាងសង់អគារទាំងមូលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះតែម្តង។

ព្រលានយន្តហោះដ៏ធំមួយនេះ បានចាប់ផ្តើមសាងសង់ដំបូងនៅថ្ងៃទី២៦ ធ្នូ ឆ្នាំ ២០១៤ ព្រលានយន្តហោះមួយនេះ កំពុងត្រូវបានសាងសង់នៅលើផ្ទៃដី ដែលមានទំហំ៦៧គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុងប៉េកាំង ដោយឈរលើទឹកដីនៃស្រុក Daxing នាទីក្រុងប៉េកាំង និងខេត្ត Hebei នាទីក្រុង Langfang ប្រទេសចិន។ ព្រលានយន្តហោះមួយនេះ នឹងភ្ជាប់ជាមួយទីក្រុងជាច្រើន តាមរយៈរថភ្លើងក្រោមដីល្បឿនលឿន រថភ្លើងឆ្លងក្រុង និងផ្លូវល្បឿនលឿនសំខាន់ៗជាច្រើនទៀត។

គួរឲ្យដឹងផងដែរថា ព្រលានយន្តហោះអន្តរជាតិ Beijing Capital International Airport ដែលស្ថិតនៅភាគឦសាន នៃទីក្រុងមួយនេះ គឺជាព្រលានយន្តហោះដែលទទួលអ្នកដំណើរបានច្រើនជាងគេលេខ២ លើពិភពលោក ហើយគេសង្ឃឹមថាព្រលានយន្តហោះដែលសាងសង់ថ្មីនេះ នឹងអាចជួយកាត់បន្ថយបន្ទុកទាំងនោះបាន។

គ្រោងព្រលានយន្តហោះថ្មី នាទីក្រុងប៉េកាំង ការសាងសង់កន្លងមក បានប្រើប្រាស់ប៉េតុងអស់ចំនួន ១,៦លានម៉ែត្រគូប និងដែកថែបចំនួន ៥២,០០០តោន សម្រាប់សាងសង់សំណង់ទំហំ ៤៧គីឡូម៉ែត្រការ៉េ រួមបញ្ជូលទាំងផ្លូវសម្រាប់យន្តហោះផងដែរ។

ព្រលានយន្តហោះដ៏អស្ចារ្យមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងអាចបម្រើសេវាកម្មដល់អ្នកដំណើរចំនួន ៤៥លាននាក់ក្នុងមួយឆ្នាំ ហើយក៏មានគម្រោងបង្កើនដល់១០០លាននាក់ នៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments