Header Ads

ចុចមើលទាំងអស់គ្នា!! សញ្ញាមួយចំនួនដែលបង្ហាញថា អ្នកជាមនុស្សមានភាពឆ្លាតវៃច្រើនជាងដែលអ្នកធ្លាប់បានដឹង

តើអ្នកកំពុងមានសង្ស័យចំពោះសមត្ថភាពនៃការយល់ដឹងផ្ទាល់ខ្លួន ឬភាពឆ្លាតវៃរបស់ខ្លួនឯងមែនទេ? ខាងក្រោម គឺជាការចង្អុលបង្ហាញមួយចំនួនពាក់ព័ន្ធនឹងភាពឆ្លាតវៃ ៖

១. អ្នក គឺជាកូនបងគេក្នុងគ្រួសារ ៖ ការស្រាវជ្រាវដ៏គួរអោយចាប់អារម្មណ៍មួយបានបង្ហាញថា កូន បងគេ គឺមាន IQ ល្អប្រសើរខ្ពស់ជាងប្អូនៗ។ នេះជាមូលហេតុដែលបណ្ដាលឲ្យអ្នកដែលមានវ័យចំណាស់ជាងគេក្នុងចំណោមបងប្អូនទាំងអស់មានទំនោរទទួលបានជោគជ័យច្រើនជាងអ្នកដែលមានវ័យក្មេងជាងគេ។

២. អ្នករៀនលេងតន្ត្រី ៖ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការរៀនលេងឧបករណ៍ភ្លេងអាចជួយដល់ការអភិវឌ្ឍរបស់កុមារ។ ការសិក្សាមួយក្នុងចំណោមការសិក្សាទាំងនោះបានអះអាងថា ត្រឹមតែរយៈពេល ១ខែ នៃការសិក្សាមេរៀនតន្ត្រី គឺអាចជួយដល់ក្មេងអាយុពី ៤ ទៅ ៦ ឆ្នាំ ទទួលបានពិន្ទុក្នុងការប្រឡងរបស់ពួកគេប្រសើរឡើង ហើយថែមទាំងធ្វើឲ្យការសិក្សាប្រែជារឿងកាន់តែងាយស្រួលសម្រាប់ពួកគេទៀតផង។ ដូច្នេះថាតើកាលពីនៅក្មេង អ្នកធ្លាប់បានលេងឧបករណ៍តន្ត្រីណាមួយដែរឬទេ? ប្រហែលនោះជាហេតុផលដែលធ្វើឲ្យអ្នកពូកែខាងគំនិតមកទល់នឹងថ្ងៃនេះ!

៣. អ្នកមានរាងស្លីម ៖ ក្នុងឆ្នាំ ២០០៦ ការស៊ើបអង្កេតមិនធម្មតាមួយត្រូវបានអនុវត្ត។ វាបង្ហាញពីការតភ្ជាប់គួរឲ្យចាប់អារម្មណ៍មួយ គឺទំហំចង្កេះរបស់មនុស្សកាន់តែធំ សមត្ថភាពនៃការយល់ដឹងរបស់ពួកគេកាន់តែថយចុះ។ យោងតាមការស្រាវជ្រាវដទៃទៀតកុមារដែលមានអាយុ ១១ ឆ្នាំដែលទទួលបានពិន្ទុប្រឡងតិច គឺកាន់តែមានទំនោរខ្ពស់ទាក់ទងនឹងរូបរាងប្រែជាធាត់នៅពេលឈានដល់អាយុ ៤០ ។

៤. អ្នកត្រូវបានបំបៅដោយទឹកដោះម្តាយកាលពីនៅជាទារក ៖ អ្នកវិទ្យាសាស្ត្រមកពីចក្រភពអង់គ្លេសនិងនូវែលហ្សេឡង់បានសិក្សាលើកុមារចំនួន ៣០០០ នាក់ ហើយបានរកឃើញថា ក្មេងដែលត្រូវបានបំបៅដោយទឹកដោះម្ដាយកាលពីនៅជាទារក ទទួលបានពិន្ទុក្នុងការធ្វើតេស្ត IQ ជិត ៧ ពិន្ទុច្រើនជាងអ្នកដែលមិនទទួលបានទឹកដោះម្ដាយកាលពីនៅជាទារក។ ប៉ុន្តែការស្រាវជ្រាវនេះត្រូវបានអនុវត្តតែចំពោះក្មេងដែលមានហ្ស៊ែនមួយប្រភេទជាក់លាក់ប៉ុណ្ណោះ (​ ប៉ុន្តែហ៊្សែននេះ ក៏មានវត្តមានចំពោះក្មេងដែលមិនទទួលបានទឹកដោះម្ដាយផងដែរ)។ ទោះជាយ៉ាងណា យន្តការពិតប្រាកដដែលកំណត់ទំនាក់ទំនងរវាងហ៊្សែននេះ និងការបំបៅកូនដោយទឹកដោះនៅតែមិនទាន់ដឹងនៅឡើយ។

៥. អ្នកចូលចិត្តការអាន តាំងពីនៅក្មេង ៖ ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវទៅលើកូនភ្លោះ ចំនួនដល់ទៅ ២០០០គូ បានបង្ហាញថា ទារកដែលបានរៀនអានទទួលបានពិន្ទុខ្ពស់ជាងមុនក្នុងការប្រឡងធ្វើតេស្ត នៅពេលក្រោយក្នុងជីវិត។ អ្នកស្រាវជ្រាវបានជឿថាការអានតាំងពីវ័យក្មេងជួយបង្កើនសមត្ថភាពនៃការនិយាយ ក៏ដូចជាការសសេរ។

៦. អ្នកជាមនុស្សប្រើដៃឆ្វេង ​៖ ការស្រាវជ្រាវចុងក្រោយបង្អស់បង្ហាញថា មនុស្សឆ្វេងនិយមមានគំនិតផ្សេងខុសប្លែកពីគេ វិធីនៃការគិតរបស់ពួកគេពោរពេញទៅដោយភាពច្នៃប្រឌិតដែលត្រូវបានប្រើដើម្បីដោះស្រាយបញ្ហានិងភារកិច្ចនានា។ មនុស្សដែលប្រើប្រាស់ដៃឆ្វេងជាទូទៅមានភាពច្នៃប្រឌិតខ្ពស់ ហើយដឹងពីរបៀបដែលពួកគេគួរធ្វើយ៉ាងណាទើបអាចគេចចេញពីស្ថានភាពលំបាកបានយ៉ាងប្រសើរ។ តើចំណុចទាំងនេះមិនមែនជាសញ្ញានៃបញ្ញាដ៏ឆ្លាតវៃទេឬ?

៧. មានព្រួយបារម្ភជាញឹកញាប់ ៖ ការសិក្សាកាន់តែច្រើនកំពុងបង្ហាញថា មនុស្សដែលឧស្សាហ៍មានការបារម្ភអំពីរឿងរ៉ាវផ្សេងៗអាចមានភាពវៃឆ្លាតជាងអ្នកដែលមិនសូវបារម្ភសោះ។ វាអាចជាករណីដែលនេះ គឺជាលទ្ធផលនៃការពិតដែលថាពួកគេតែងតែគិតអំពីផលវិបាកដែលអាចកើតមានដោយសារតែសកម្មភាពរបស់ពួកគេ ហើយដូច្នេះពួកគេនឹងព្យាយាមធ្វើឱ្យប្រាកដថាអ្វីគ្រប់យ៉ាងប្រែទៅជាល្អបំផុតតាមដែលអាចធ្វើទៅបាន។

៨. អ្នកមានកម្ពស់ខ្ពស់ ៖ ការស្រាវជ្រាវដែលធ្វើឡើងនៅសកលវិទ្យាល័យព្រីនស្តុន (Princeton University)​ បានបង្ហាញថា កុមារដែលមានកម្ពស់ខ្ពស់មានការសិក្សាល្អប្រសើរ ជាងមិត្តភក្តិរបស់ពួកគេ ហើយនៅពេលពួកគេឈានដល់ភាពពេញវ័យពួកគេអាចនឹងរកប្រាក់បានច្រើនទៀតផង។ ដូច្នេះត្រូវតម្រង់ខ្នងរបស់អ្នកឲ្យត្រង់ឡើង អ្នកមានអ្វីមួយដែលអ្នកគួរមានមោទនភាពលើហើយ!

៩. ចេះកំប្លែងលេងសើច ៖ វាបង្ហាញថាអារម្មណ៍នៃការលេងសើច និងភាពឆ្លាតវៃមានកម្រិតខ្ពស់ត្រូវបានតភ្ជាប់គ្នា។ ក្នុងផ្នែកមួយនៃការស្រាវជ្រាវលើមនុស្សប្រហែល ៤០០ នាក់ បានធ្វើតេស្តភាពឆ្លាតវៃ ដោយពួកគេត្រូវគិតស្វែងរកចំណងជើងគួរឲ្យអស់សំណើចសម្រាប់វគ្គមួយចេញពីរឿងគំនូរជីវចល។

១០. អ្នកជាមនុស្សពូកែឆ្ងល់ ឬចង់ដឹងចង់ឃើញ ៖ សាស្ត្រាចារ្យផ្នែកចិត្តសាស្ដ្រពាណិជ្ជកម្មនៅសាកលវិទ្យាល័យមួយនៅទីក្រុងឡុងបានសន្និដ្ឋានថា ការចង់ដឹងចង់ឃើញ គឺជាលក្ខណៈសំខាន់មួយរបស់មនុស្សឆ្លាតវៃ។ មនុស្សដែលចេះតែចង់ដឹងចង់ឮមានគំនិតចម្រុះក្នុងការគិត និងមានចំណាប់អារម្មណ៍ក្នុងការស្វែងរកអ្វីដែលថ្មីៗ។

១១. ការសរសេររបស់អ្នក គឺរញ៉េរញៃ ៖ ភាពច្នៃប្រឌិតដែលឥតមានរបៀបរៀបរយ គឺជាគំនិតមួយដែលត្រូវបានបង្កើតឡើងយូរមកហើយដោយថែមទាំងមានការស្រាវជ្រាវអះអាងថា វាដើរតួនាទីដូចជា ប្រភេទមួយនៃថាមពល ឬគ្រឿងផ្គត់ផ្គង់ សម្រាប់អ្នកដែលមានភាពច្នៃប្រឌិតពីធម្មជាតិ។ ការសរសេរអក្សរគ្មានរបៀបរៀបរយ ក៏ជាសញ្ញាមួយនៃមនុស្សដែលមានភាពច្នៃប្រឌិតផងដែរ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments