Header Ads

ពេលស្ដាប់គាត់និយាយចប់ព្រឺសម្បុរគ្រប់គ្នា!! អ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង អ៊ំប្រុសម្នាក់បាត់រថយន្ដហើយរកឃើញវិញ...

ថៃ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ អ្នកសារព័មានបានធ្វើដំណើរទៅផ្ទះលេខ១០៥ ភូមិតនម៉ាន់ ផ្លូវ១៣ តំបន់ម៉ៃ ស្រុកណូនសូង ខេត្តណាក់ខនរ៉ាចស៊ីម៉ា បានជួបលោកសុមឃួន អាយុ៥៦ឆ្នាំ ជាម្ចាស់រថយន្ត Pick Up ដែលបានបាត់ ហើយក៏ត្រូវជាឪពុករបស់កញ្ញាសុឆាដា អាយុ២២ឆ្នាំ គឺជានារីដែលបើករថយន្ដដេញជនសង្ស័យក្នុងវីដេអូខាងក្រោម ដោយលោកសុមឃួនបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅពេលព្រឹកវេលាម៉ោង០៧.៣០នាទីនាថ្ងៃទៅ០៦ ខែមករា ឆ្នាំ២០១៨។

ដោយខ្លួនបានបើករថយន្តប្រភេទPick Up ម៉ាក Toyota Hilux Vigo ទៅចតរថយន្ដទិញក្ដារបន្ទះនៅហាងមួយកន្លែង នៅបរិវេណផ្លូវណាក់ខនស៊ីម៉ា-ដានខុនថុត ក្នុងគោលបំណងដើម្បីយកទៅធ្វើការសាងសង់នៅក្នុងស្រុកស៊ីខៀវ ខណៈដែលចុះពីរថយន្ដបានទុកកូនសោនៅដៃចង្កូត ព្រោះទៅមិនយូរឡើយ។

ប៉ុន្ដែក្រោយពីគាត់បានចូលទៅទិញទំនិញនៅខាងក្នុងហាងប្រហែល១០នាទី ហើយក៏បានដើរចេញមកមុខហាងវិញ ស្រាប់តែរថយន្ដ Pick Up បានបាត់ទៅហើយ ទើបគាត់មានអារម្មណ៍ភ្ញាក់ព្រើត គិតថាជនសង្ស័យបានលួចរថយន្ដបើកគេចចេញទៅឆ្ងាយបាត់ហើយ ដោយគាត់បានតេទូរស័ព្ទប្រាប់ឲ្យក្មួយប្រុសនិងកូនស្រីឲ្យបើករថយន្ដមកទទួលខ្លួន ដើម្បីនាំខ្លួនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលីសដើម្បីតាមចាប់ជនសង្ស័យរូបនោះ។

នៅពេលដែលកំពុងរង់ចាំក្មួយប្រុសនិងកូនស្រី ខ្លួនក៏បានលើកដៃសំពះលោកយាយម៉ៅ បួងសួងដល់របស់ស័ក្ដិសិទ្ធទាំងឡាយ ជួយឲ្យរថយន្ដបានត្រឡប់មកវិញ ទាំងដែលនៅក្នុងចិត្តគាត់គិតថាប្រហែលជាមិនអាចបានមកវិញឡើយ ដោយរថយយន្ដមួយគ្រឿងនេះទិញបង់រំលោះមួយទឹកក្នុងតម្លៃជាង៤សែនបាត (ប្រហែល ១២,០០០ដុល្លារ) បង់រំលោះបាន៥ឆ្នាំហើយ។

ប៉ុន្ដែនៅខណៈពេលដែលកំពុងរង់ចាំបែរជាក្មួយប្រុសនិងកូនស្រីបានបើករថយន្ដវង្វេងផ្លូវទៅឆ្ងាយ ខ្លួនបានខឹងខ្លាំងណាស់ ព្រោះនៅរយៈពេលនោះរថយន្ដបានបាត់ជាង២ម៉ោងហើយ ក្មួយប្រុសក៏បានត្រឡប់រថយន្ដមកវិញ នៅចន្លោះពេលដែលបត់រថយន្ដត្រឡប់មកវិញ កូនស្រីបានក្រលេកឃើញរថយន្ដ Pick Up មានលក្ខណៈស្រដៀងនឹងរថយន្ដរបស់ខ្លួន បានបើកបរឆ្លងកាត់ផ្លូវឆ្ពោះទៅណាក់ខនរ៉ាចស៊ីម៉ា។

ទីបំផុតវាពិតជារថយន្ដរបស់ខ្លួនពិតមែន ព្រោះខ្លួនចាំបានថា មានឡូហ្គូក្រុមបាល់ទាត់ណាក់ខនរ៉ាចស៊ីម៉ា Mazda FC បិទជាប់នៅកញ្ចក់ខាងក្រោយ ទើបបានឲ្យក្មួយប្រុសបន្ថែមល្បើនតាមប្រកិតពីក្រោយ ព្រមទាំងបើកកញ្ចក់ស្រែកប្រាប់ដល់អ្នកបើកបរដទៃទៀត ឲ្យជួយស្ទាក់ចាប់ជនសង្ស័យរូបនេះផងដែរ នៅចន្លោះពេលនោះខ្លួនបានទាញទូរស័ព្ទមកថតវីដេអូ នៅទីបំផុតរថយន្ដដទៃទៀតបានជួយស្ទាក់ចាប់ជនសង្ស័យនោះបាននៅបរិវេណម៉ាក់ក្លឿម៉ៃ ស្រុកណូនសូង ដូចក្នុងវីដេអូខាងក្រោម ចម្ងាយសរុបរួមនៃការដេញចាប់ជាង៣០គីឡូម៉ែត្រ។

ជំនួសនៃការខឹងក្មួយប្រុសនិងកូនស្រីដែលបើករថយន្ដរង្វេងផ្លូវទៅឆ្ងាយ បានប្ដូរមកជាអរគុណទៅវិញព្រោះកាលដែលបើករថយន្ដត្រឡប់មកវិញយ៉ាងលឿនលើកនេះ ហាក់បីដូចជាអព្ភូតហេតុ ធ្វើឲ្យខ្លួនសប្បាយចិត្តយ៉ាងខ្លាំងជាងពេលដែលទិញរថយន្ដមកថ្មីទៅទៀត ចាប់ពីថ្ងៃនេះតទៅខ្លួនលែងប្រហែសទុកកូនសោនៅដៃចង្កូតទៀតហើយ សូមជួយស៊ែរឲ្យបងប្អូនបានដឹងផង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments