Header Ads

ពេលចូលបន្ទប់ទឹកសាធារណៈ ស្រីៗត្រូវប្រុងប្រយ័ត្ន !! កាមេរ៉ាសុវត្ថិភាព ថតបានបុរសរោគចិត្ត លួចថតស្រីស្អាតចូលបន្ទប់ទឹក... (មានវីដេអូ)

ពេលចូលបន្ទប់ទឹកសាធារណៈ ស្រីៗត្រូវប្រុងប្រយ័ត្ន !! កាមេរ៉ាសុវត្ថិភាព ថតបានបុរសរោគចិត្ត លួចថតស្រីស្អាតចូលបន្ទប់ទឹក។

ថៃ៖ ក្រោយពីមានការស៊ែរ វីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គមហ្វេសប៊ូក យ៉ាងច្រើន កាលពីពេលថ្មីៗនេះ ដែលវីដេអូនោះ បានបែកធ្លាយចេញពី កាមេរ៉ាសុវត្ថិភាព ដោយគេឃើញបុរសម្នាក់ រូបរាងសង្ហារ មិនសមណាដើរចូលបន្ទប់ទឹកស្រីៗ លួចថតស្រីស្អាត នៅក្នុងបន្ទប់ទឹកដូច្នេះសោះ ។

នៅក្នុងវីដេអូឃ្លីបនោះ បានបង្ហាញថា មានបុរសម្នាក់ ស្លៀកពាក់ស្អាតបាត បានដើរចូលក្នុងបន្ទប់ទឹក ស្របពេលនោះ មាននារីស្រស់ស្អាតម្នាក់ បានដើរចូលតាមក្រោយបុរសនោះ តែបន្ទប់ទឹកចែកដាច់ពីគ្នា គឺខាងស្រី និងខាងប្រុស ។ ដំបូងគេនឹកស្មានថា បុរសខាងលើ ដើរចូលបន្ទប់ទឹកប្រុសធម្មតាទេ តែបុរសនោះ ហាក់ដូចជាមានបំណង រួចជាស្រេច នឹងបានដឹងថា ស្រីស្អាតម្នាក់ នឹងដើរមកចូលបន្ទប់ទឹកស្រី ដែលនៅជាប់គ្នា ជាមួយបន្ទប់ទឹកប្រុសនោះ ។

ក្រោយពីចូលបានបន្តិច បុរសរោគចិត្តនោះ បានងាកក្រោយ មើលទៅនារីស្រស់ស្អាត ដែលដើរចូលបន្ទប់ទឹក តាមក្រោយគេ ស្រាប់តែបុរសនោះ ដើរចេញពីបន្ទប់ទឹកប្រុសវិញ ហើយងាកមើលឆ្វេងស្តាំ មុខក្រោយ ឃើញឱកាសស្ងាត់ល្អ ស្រាប់តែទាញកាម៉េរ៉ាទូរស័ព្ទ ចូលទៅក្នុងបន្ទប់ទឹកស្រី ហើយឈោងដៃថតស្រីស្អាត ដែលនៅក្នុងបន្ទប់ទឹកនោះ ទាំងខាងលើ ហើយមិនអស់ចិត្ត លូកដៃថតខាងក្រោមថែមទៀត ។

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ Bangkapi ក្រុងបាងកក ប្រទេសថៃ ។ រហូតមកដល់ថ្ងៃទី ៧ ធ្នូ នេះ ក្រុមប៉ូលិសបានបង្ហាញឲ្យដឹងថា ស្ត្រីរងគ្រោះ ដែលបុរសរោគចិត្ត បានលួចថត នៅក្នុងបន្ទប់ទឹកនោះ បានចូលទៅដាក់ពាក្យបណ្តឹង ប្តឹងបុរសក្នុងវីដេអូនោះ ដោយនាងសុំមិនបញ្ចេញឈ្មោះ ហើយនាងមានការ ខ្មាសអៀនយ៉ាងខ្លាំង ។

នារីរងគ្រោះបានរៀបរាប់ ប្រាប់ប៉ូលិសថា ខណៈពេលដែលរូបនាង បានចូលទៅញ៉ាំអី នាពេលល្ងាចជាមួយមិត្តភក្តិ ហើយបានចូលទៅក្នុងបន្ទប់ទឹក ដើម្បីបត់ជើង ស្រាប់តែមានបុរសរោគចិត្ត បានប្រើទូរស័ព្ទដៃ ថតយករូបភាពនិងវីដេអូទុក ហើយរូបនាងភ័យខ្លាចបុរសនោះ យកវីដេអូដែលគេបានថត ទៅបង្ហោះក្នុងអ៊ីនធើណេត ទើបបានជានាង ប្រញាប់ចូលមកប្តឹងប៉ូលិសឲ្យចាប់ខ្លួន បុរសរូបនោះឲ្យបានឆាប់បំផុត ។ ខណៈនេះ ប៉ូលិសកំពុងតែតាមចាប់ខ្លួន បុរសរោគចិត្តនោះ មកទទួលទោសតាមច្បាប់ ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments