Header Ads

អុញនោះ!! ហោះឆ្លងប្រទេសពីមួយទៅមួយមិនអី មកដល់ខ្មែរចាប់ជាប់

រាជធានីភ្នំពេញ៖ជនជាតិប៊ែលហ្សិកម្នាក់ត្រូវបានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន(ក១) សហការជាមួយសមត្ថកិច្ចគយ នគរបាលអន្តោប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនឆ្លងដែនតាមជើងអាកាសពីប្រទេសប្រេស៊ីល ឆ្លងកាត់អេត្យូពី-ថៃ មកកម្ពុជានៅចំណុចច្រកអ្នកដំណើរកាលពីថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា​ នព្វស័ក ពស២៥៦១​ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០និង១៣នាទី ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិកកាន់លិខិតឆ្លងដែនលេខ EN106323។​ វត្ថុតាងចាប់យកបានរួមមាន៖សារធាតុញៀនប្រភេទ Cocaine ទម្ងន់១០០៣,២៤ក្រាម លាក់ក្នុងបាតវ៉ាលិស,ទូរស័ព្ទដៃមួយគ្រឿង, លិខិតឆ្លងដែនមួយក្បាល, កាតសម្គាល់ខ្លួនមួយសន្លឹកនិងវ៉ាលិសមួយ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

**** អត្តបទល្អៗបន្ថែម៖ ហួសចិត្ត! អ្នកយាមសព 5នាក់ លួចបើកមើលប្រដាប់ភេទសពស្រីៗ ហើយនាំគ្នាសើចលេង ចុងក្រោយស្រាប់តែ… ****

គឺជារឿងមួយដែលកំពុងមានកាភ្ញាក់ផ្អើលជាខ្លាំងនៅលើពិភពអនឡាញ បន្ទាប់ពីវេបសាយបរទេសបានរាយការមកថា កាលពីថ្ងៃទី6 ខែកញ្ញា កន្លងមកនេះ ខាង អ្នកយាមសព5នាក់នៅមន្ទីពេទ្យ Denver Health Medical Center ក្នុងក្រុងដេនវើរ រដ្ធហ្លរីដា សហរដ្ឋ ។

ត្រូវបានបញ្ឈប់ពីកាងារ បន្ទាប់ពីសម្ដែងសកម្មភាពមិនសមរម្យធ្វើអោយខូចកេរ្តិ៍ឈ្មោះមន្ទីពេទ្យ ដោយកាលួចបើកស្រោមថង់នឹងមើលប្រដាប់ភេទសពដែលទើបនឹងស្លាប់ហើយមកនិយាយសើចសប្បាយ ព័ត៌មានផ្សាយថា ហេតុការនេះកើតឡើងអំឡុងថ្ងៃទី 31 មិនា ដោយពួក

អ្នកយាមមួយក្រុមនេះ និយាយរឿងប្រដាប់ភេទសពនេះធំប៉ុណ្ណាហើយនាំគ្នាទៅបើកមើល ចង់ដឹងអ្នកណាទាយត្រូវ ហើយធ្វើជាកាសើចសប្បាយ របស់ពួកគេ ក្រោយមកក៏មានអ្នកស្ដាប់ឮ នឹងគិតថាពួកគេធ្វើបែបនេះមិនសមរម្យក៏ទៅប្ដឹងអ្នកគ្រប់គ្រងមន្ទីពេទ្យ ខាងពេទ្យក៏ស្រាវជ្រាវរកកាពិត ហើយបញ្ឈប់ភ្នាក់ងារមួយក្រុមនេះអោយសម្រាកពីការងារ3សប្ដាហ៍ យ៉ាងណាក្ដីរឿងរាវនេះទើបតែចេញផ្សាយជាសាធារណះក្នុងខែស៊ហា នេះទេ។

ចំណែកសមត្ថកិច្ចក៏បានមកត្រួតពិនិត្យក៏ឃើញថាគ្មានអ្វីធ្ងន់ធ្ងនោះទេ ក្រុមនេះធ្វើរឿងមិនសមរម្យ យើងចាត់វិធានកាតាមវិន័យបែបហ្នឹងគឺសមរម្យហើយ 3សប្ដារហ៍ ក្រោយមកក្រុមនេះក៏មកធ្វើរបន្តទៀតដូចធម្មតា ។ (វាជារឿងមិនសមគួរឡើយដែលយើងយកសពរបស់គេមកលេងសើចបែបនេះបើញាត្តិរបស់គេដឹងតើមានអារម្មណ៍បែបណា..?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments