Header Ads

រកមុខឃើញហើយ!! ចឹងតើបានចេះតែបាត់ពពែគ្មានមូលហេតុ...(មានវីដេអូ)

រកមុខឃើញហើយ!! ចឹងតើបានចេះតែបាត់ពពែគ្មានមូលហេតុ

អាមេរិក៖ បុរសវ័យចំណាស់សញ្ជាតិអាមេរិកម្នាក់ បានបាញ់សម្លាប់ពស់ថ្លាន់មួយក្បាល ប្រវែងជិត ៤ម៉ែត្រ ក្រោយពស់ថ្លាន់នោះ សម្លាប់ពពែ របស់គាត់និងប្រុងលេបធ្វើជាចំណី។

លោកតា Scott Dame អាយុ៦៣ឆ្នាំ រស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានក្តៅចិត្តយ៉ាងខ្លាំង បន្ទាប់ពីចៅប្រុសអាយុ១០ឆ្នាំរបស់គាត់ បានរាយការណ៍ប្រាប់គាត់ថា បានប្រទះឃើញពស់ថ្លាន់មួយក្បាល (ពូជ Burmese Python) កំពុងរឹតចង់ស៊ីពពែញីរបស់គាត់ ដែលមានចំងាយប្រមាណជិត ២០០ម៉ែត្រពីផ្ទះ។

បុរសវ័យចំណាស់សញ្ជាតិអាមេរិកម្នាក់ បានទាញកាំភ្លើងបាញ់សម្លាប់ពស់ថ្លាន់មួយក្បាល ប្រវែងជិត៤ម៉ែត្រ បន្ទាប់ពីរកឃើញថា ពស់ថ្លាន់មួយក្បាលនោះ កំពុងតែលេបពពែករបស់គាត់

ភ្លាមៗនោះ លោកតា Dame ខឹងចិត្តយ៉ាងខ្លាំង រហូតអត់ទ្រាំមិនបាន ទាញកាំភ្លើងខ្លីមួយដើម ទៅបាញ់ប្រហារពស់ថ្លាន់មួយក្បាលនោះ អស់ចំនួន៨គ្រាប់បណ្តាលឲ្យងាប់នៅនឹងកន្លែង និងថែមទាំងបានថតវីដេអូបង្ហោះចែកចាយ នៅលើបណ្តាញសង្គមថែមទៀតផង។

ចៅប្រុសអាយុ១០ឆ្នាំរបស់គាត់ បានរាយការណ៍ប្រាប់គាត់ថា បានប្រទះឃើញពស់ថ្លាន់មួយក្បាល កំពុងរឹតស៊ីពពែកញីរបស់គាត់ ដែលមានចំងាយប្រមាណជិត២០០ម៉ែត្រពីផ្ទះ

លោកតា Dame បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា នេះគឺជាពពែទីពីរហើយដែលបានដាច់ហ្វូង ហើយបាត់ខ្លួនបែបនេះ។ លោកតាថា គ្រួសាររបស់គាត់មានសត្វចិញ្ចឹមជាច្រើនក្បាល ហើយរយៈពេលប្រមាណ២សប្តាហ៍កន្លងមកនេះ សត្វពពែ មួយក្បាលក្នុងចំណោមសត្វពពែទាំងអស់ បានបាត់ខ្លួន ហើយគ្រួសាររបស់គាត់តែងតែគិតថា ប្រហែលជាត្រូវបានសត្វព្រៃស៊ីវាជាមិនខាន ព្រោះថាការបាត់ខ្លួនរបស់ពពែគាត់នោះ គ្មានបន្សល់ដាន ឬសញ្ញាអ្វីសោះសូម្បីបន្តិច។

លោកតា Dame ខឹងចិត្តអត់ទ្រាំមិនបាន ទាញកាំភ្លើងខ្លីមួយដើម ទៅបាញ់ប្រហារពស់ថ្លាន់មួយក្បាលនោះ ចំនួន៨គ្រាប់បណ្តាលឲ្យងាប់ភ្លាមៗតែម្តង

លោកតា Dame បានបន្ថែមចុងក្រោយថា រហូតមកទល់ពេលនេះ ពពែជាច្រើនក្បាលផ្សេងទៀត តែងតែបានបាត់ខ្លួនជាបន្តបន្ទាប់ទាំងមិនដឹងមូលហេតុ។ ប៉ុន្តែទីបំផុតមិននឹកស្មានថា តាមពិតពស់ថ្លាន់សោះជាអ្នករឹតស៊ីពួកវាយ៉ាងដូច្នេះ ៕

Dame បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា នេះគឺជាពពែកទីពីរហើយដែលបានដាច់ហ្វូង ហើយបាត់ខ្លួនបែបនេះ
Dame បានបន្ថែមចុងក្រោយថា រហូតមកទល់ពេលនេះ ពពែកជាច្រើនក្បាលផ្សេងទៀត តែងតែបានបាត់ខ្លួនជាបន្តបន្ទាប់ទាំងមិនដឹងមូលហេតុ។ ប៉ុន្តែទីបំផុតមិននឹកស្មានថា តាមពិតពស់ថ្លាន់សោះជាអ្នករឹតស៊ីពួកវាយ៉ាងដូច្នោះ

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments