Header Ads

ពិតជាអស្ចារ្យណាស់!! រកឃើញមហាចេតិយអធិរាជចិន សម័យបុរាណ និងកំណប់ទ្រព្យ ជាង ១ម៉ឺនប្រភេទ

ពិតជាអស្ចារ្យណាស់!! រកឃើញមហាចេតិយអធិរាជចិន សម័យបុរាណ និងកំណប់ទ្រព្យ ជាង ១ម៉ឺនប្រភេទ
មហាចេតិយ របស់ព្រះចៅអធិរាជចិនសម័យបុរាណដែលមានអាយុកាលជាង ២១០០ ឆ្នាំ ទៅហើយនោះត្រូវ បានគេជីករកឃើញ។

អ្នកបុរាណវិទ្យា បានរកឃើញ រតនៈសម្បត្តិដ៏ មហាសាល ដែលគេប្រើ សំរាប់លំអលើ ឧបករណ៍ភ្លេង រទេះចម្បាំង និង អាវុធសំរាប់ ធ្វើសឹក សង្គ្រាម ក្នុងរជ្ជកាល របស់ស្តេច Liu Fei ដែលមានទីតាំង ត្រង់តំបន់ Xuyi County ខេត្ត Jiangsu ប្រទេសចិន សព្វថ្ងៃ។

ព្រះចៅ Liu Fei បានគ្រប់គ្រង រាជាណាចក្រ Jiangdu ដែលជាផ្នែក មួយនៃអាណាចក្រចិន សម័យ បុរាណអស់ កាលជាង ២៦ ឆ្នាំពោល គឺក្នុងគ្រិស្តសករាជឆ្នាំ ១២៨។

ពីមុនគេធ្លាប់គិតថា អតីតមហាចេតិយ៍នេះត្រូវបាន គេលុកលុយ ប្លន់យកវត្ថុមានតំលៃអស់ទៅហើយ ក៏ប៉ុន្តែ ក្រោយការធ្វើកំណាយ អ្នកបុរាណវិទ្យាបានប្រទះនូវវត្ថុបុរាណមានតំលៃនានា ដែលសុទ្ធសឹង តែធ្វើពីមាស ប្រាក់ និងថ្លើមថ្ម ជាង ១០០០០ ឯណោះ។

យោងតាមការឲ្យ ដឹងពីក្រុមបុរាណវិទ្យា របស់ចិនដែលមកពីសារមន្ទីរ Nanjing បានពិនិត្យឃើញថា សំណល់ស្ថាបត្យកម្មបុរាណ នេះ មាន វិសាលភាព លាតសន្ធឹង ប្រវែងជាង 1,608 ft (៤៩០ម៉ែត្រ)។

ពួកអ្នកឯកទេស ខាងលើបាននឹង កំពុងកត់ត្រា ស្រាវជ្រាវយ៉ាង ប្រញាប់ប្រញាល់បំផុត ព្រោះគេខ្លាច វាត្រូវបានបំផ្លាញដោយជន ខិលខូច ដែលចង់ស្វែង រកកំណប់។

បើតាមប្រវតិ្តសាស្ត្រគេ បានសរសេរថា ព្រះចៅ Liu Fei គឺជាស្តេច មួយអង្គដែល មាន ទ្រព្យសម្បត្តិ ហូរហៀរ ដូច្នេះវាគ្មានអ្វី គួរឲ្យភ្ញាក់ ផ្អើល នោះទេ ដែលអ្នកធ្វើ កំណាយបាន ជីករកឃើញទ្រព្យសម្បត្តិ និង វត្ថុ មានតំលៃ ដែលគេបញ្ចុះនៅជុំវិញចេតិយរបស់ទ្រង់បែបនេះ។

អាវុធដែលអ្នក ស្រាវជ្រាវរក ឃើញក្នុងបន្ទប់ បញ្ចុះសាកសពទ្រង់ មានដូចជាព្រះខ័នធ្វើពីដែក ស្នា កាំបិត និងរទេះចំបាំងជាង២០ ប្រភេទ ហើយ ក៏មានផងដែរ នូវ កណ្តឹង ជួង និង ពិន ជាដើម។

ដោយយោង ទៅតាមប្រពៃណីបុរាណ ស្តេចចិនដែលចូលទិវង្គតទៅហើយ ត្រូវចាប់ជាតិមកវិញ ជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភ ដូច្នេះគេ បានយក កាក់ចំនួន មួយសែន កាក់បញ្ចុះជាមួយព្រះអង្គ។

ក្នុងនោះដែរ ផ្នែកផ្សេងទៀត នៃចេតិយគេ ប្រទះឃើញមាន អាងទឹកដែលក្រាល ដោយលោហធាតុ ធ្វើពីប្រាក់ និងបន្ទប់ដែល គេសន្និដ្ឋាន ថាអាច ជាផ្ទះបាយ សំរាប់រក្សាទុកអាហារ ឲ្យទ្រង់ទុកសោយ សំរាប់ អនាគតជាតិ។

បើទោះជាវត្ថុមាន តំលៃដែលគេប្រើសំរាប់ បញ្ចុះសពត្រូវ បានគេឃើញឋិតថេរ គង់វង្សច្រើនក៏ពិតមែន ក៏ប៉ុន្តែអ្នករុករកមិនបានឃើញ សាក សពរបស់ព្រះរាជា សម័យនោះនៅក្នុង មឈូសរបស់ទ្រង់ នោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments