Header Ads

ក្ដៅចិត្តណាស់!! សុខៗស្រាប់តែមកទាត់ក្មេងកំពុងដើរមួយទំហឹង ហើយបែរជាធ្វើដូចគ្មានរឿងអ្វីកើតឡើង...(មានវីដេអូ)

ក្ដៅចិត្តណាស់!! សុខៗស្រាប់តែមកទាត់ក្មេងកំពុងដើរមួយទំហឹង ហើយបែរជាធ្វើដូចគ្មានរឿងអ្វីកើតឡើង។ ថៃ ៖ ខណៈពេលកំពុងដើរតាមផ្លូវជាមួយជីដូនសុខៗសោះ ក្មេងប្រុសម្នាក់ស្រាប់តែត្រូវបុរសមួយរូបដើរទៅទាត់ចំកណ្ដាលមុខមួយទំហឹងបណ្ដាលឲ្យបុើងដួលបោកក្បាលទៅនឹងដីចិញ្ចើមផ្លូវតែម្ដង។ អ្វីដែលកាន់តែគួរឲ្យហួសចិត្តថែមទៀតនោះ គឺបន្ទាប់ពីទាត់ក្មេងហើយ បុរសដែលស្លៀកខោពណ៌ខ្មៅជាមួយនឹងអាវយឺតពណ៌ស បន្តការដើរទៅមុខយឺតៗធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។

ជីដូនរបស់ក្មេងប្រុស គឺមិនបានដឹងថាចៅត្រូវបានគេទាត់ភ្លាមៗឡើយ ប៉ុន្តែក្រោយពីបានដឹងគាត់ក៏ប្រញាប់ចូលទៅលើកចៅពីដី។ យោងតាមវេបសាយ Chiangrai Times បានឲ្យដឹងថា ក្រោយមកជីដូនក៏នាំចៅប្រុសទៅព្យាបាលនៅឯមន្ទីរពេទ្យមួយក្នុងស្រុក។ ក្បាលរបស់ក្មេងទទួលរងការហើម ប៉ុន្ដែវេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ ហើយណែនាំឲ្យគេងសម្រាកនៅផ្ទះ។

ការិយាល័យប៉ូលីសភូមិន្ទថៃបានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ Ramkhamhaeng ក្នុងទីក្រុងបាងកក នៅវេលាម៉ោង ១ រសៀល កាលពីថ្ងៃអាទិត្យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងព្យាយាមតាមស្វែងរកចាប់ខ្លួនបុរសដែលគេជឿថាមានអាយុប្រហែល ២៥ ឆ្នាំ៕

**** អត្តបទល្អៗបន្ថែម៖ ក្មេងស្រីដែលមានរហ័ស្សនាម Rapunzel real បានសម្រេចចិត្តកាត់សក់ដ៏វែងរបស់ខ្លួនលក់ ដោយសារតែហេតុផលមួយនេះ ****

ប្រទេសប្រេស៊ីល ៖ អ្នកប្រហែលជាធ្លាប់ទស្សនាគំនូុជីវចលរឿងព្រះនាង Rapunzel ហើយ តែពេលនេះស្រាប់តែមកឃើញ Rapunzel ក្នុងជីវិតពិតចង់ដឹងទេថានាងមានអារម្មណ៍បែបណាជាមួយសក់ដ៏វែងរបស់ខ្លួន។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវក្មេងស្រីម្នាក់ដែលមានសក់ដ៏វែង តែបែរជាសម្រេចចិត្តកាត់សក់នោះលក់។ បើតាមប្រភពបានអោយដឹងថាក្មេងស្រីម្នាក់នេះមានឈ្មោះ Natasha Moraes de Andrade អាយុ ១៥ឆ្នាំ រស់នៅក្នុងតំបន់ Rio de Janeiro ប្រទេសប្រេស៊ីល។

តាំងពីកើតមករហូតមកដល់អាយុ១៥ឆ្នាំនេះនាងមិនដែលកាត់សក់របស់ខ្លួននោះទេ ធ្វើអោយសក់របស់នាងមានប្រវែងរហូតដល់ ១.៦៥ម៉ែត្រ។ ដោយសារតែសក់ដ៏វែងបឬបនេះហើយទើបនាងទទួលបានរហ័ស្សនាមពីគេថាជា “Rapunzel real”។ នាងបានប្រាប់ថានាងត្រូវប្រើពេលជាង៥ម៉ោងដើម្បីចែរក្សាវាអោយរលូនស្អាត នាងតែងតែត្រូវការជំនួយបន្ទាប់ពីវាបានជំពាក់ចូលគ្នាក្រោយពីការកក់រួច។ វាជាឧបសគ្គដល់ការលេងកីឡារបស់នាងទៀតផង ហើយវាក៏ជាបន្ទុកមួយរាល់ការដែលនាងដើរទៅណាម្តងៗ។ ដោយសារតែបែបនេះហើយទើបនាងសម្រេចចិត្តកាត់វាចោលតែម្តង នាងទទួលបានប្រាក់ ៣០០០ផោនក្រោយពីលក់សក់ដែលបានកាត់ចោលនោះ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments