Header Ads

ពិតជាគ្រោះថ្នាក់ណាស់!! បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ទាំងកណ្ដាលថ្ងៃត្រង់ និងរបួសស្រាលម្នាក់!

ពិតជាគ្រោះថ្នាក់ណាស់!! បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ទាំងកណ្ដាលថ្ងៃត្រង់ និងរបួសស្រាលម្នាក់!

ពោធិ៍សាត់៖ ហេតុការណ៍រន្ទះបាញ់ដែលនឹកស្មានមិនដល់មួយបានធ្វើអោយមានការភ្ញាក់ផ្អើលកាលពី​ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ និង​រងរបួស​ស្រាល​ម្នាក់ ក្នុង​ហេតុការណ៍ គ្រោះធម្មជាតិ​រន្ទះបាញ់ ខណៈ​ទៅ​រើស​ដំឡូង​មី ចំពេល​ដែល​មេឃ​គ្មាន​ភ្លៀង នៅ​ចំណុច​ចំការ​ដំឡូង​មី ខាងកើត​បន្ទាយ​វរៈ១៤៣ នៃ​កងពលតូច​អន្តរាគមន៍​លេខ១៤ ស្ថិត​ភូមិ​បឹង​វាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះ​មានឈ្មោះ យូ សុ​លាង (ហៅ​ពៅ) ភេទ​ប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​បឹង​វាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) មាន​ប្រពន្ធ និង​កូន៤នាក់ ស្រី២នាក់។ និង​ឈ្មោះ អ៊​ន សុខឿន ភេទ​ស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កូន​ក្រាយ ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ (របួសស្រាល)។

មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ប្រមូល​ដំឡូង​មី នៅ​ចំណុចកើតហេតុ​ខាងលើ ខណៈដែល​មេឃ​មាន​ពពក​ខ្មៅដុំៗ និង​មាន​ធ្លាក់​ខ្យល់​ធម្មតា តែ​មិនមាន​ភ្លៀង​ធ្លាក់​នោះ ស្រាប់តែ​ត្រូវ​រន្ទះបាញ់ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រងរបួស​ស្រាល​ម្នាក់ (ដឹង​ខ្លួន​ពេល​ដឹក​មកដល់​ផ្ទះ​បងប្អូន)។

ក្រោយពេល​កើតហេតុ សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព៖​ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments