Header Ads

ក្នុង​អំឡុង​ចូល​ឆ្នាំ​ចិន!! សូមកុំធ្វើរឿងទំាង៦នេះ សម្រាប់​អ្នក​ជាប់​ស្រលាយ​ចិនប្រយត្ន័មានរឿងមិនល្អកើតឡើង

ប្រជាជន​ចិន​ជឿ​ថា បុណ្យ​ចូលឆ្នាំ​ គឺជា​ការ​ចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី​ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ​នឹង​ជះ​ឥទ្ធិពល​ដល់​សំណាង​របស់​អ្នក​ពេញ​១​ឆ្នាំ។ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​មិន​គួរ​ធ្វើ។ ប្រពៃណី​ជា​ច្រើន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ពិធីបុណ្យ​ចូលឆ្នាំ ​ប៉ុន្តែ​បច្ចុប្បន្ន​ទំលាប់​មួយ​ចំនួន​ត្រូវ​បាន​គេ​បោះបង់ចោល​ ជាពិសេស​ក្នុង​ចំណោម​ប្រជាជន​ទីក្រុង​នៅតាម​ទីក្រុង និង មនុស្ស​ជំនាន់ក្រោយ។ វេបសាយ China Highlights បាន​លើកឡើង​ពី​​ត្រណម​៦​យ៉ាង​ ដែល​អ្នក​មិន​គួរ​ធ្វើ​ក្នុង​អំឡុង​ចូលឆ្នាំ​ចិន៖

១ ចៀសវាង​ការ​លេប​ថ្នាំ

ការ​លេប​ថ្នាំ​​ពេទ្យ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង វា​ជា​រឿង​មិន​ល្អ ព្រោះ​ បើ​មិន​ដូច្នោះ​ទេ​ គេ​ជឿថា​អ្នក​នឹង​ឈឺ​ពេញ​មួយ​ឆ្នាំ។ នៅ​កន្លែង​ខ្លះ​បន្ទាប់​ពី ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូលឆ្នាំ​ចិន​បាន​មក​ដល់ អ្នក​ជំងឺ​បាន​បោះ​កញ្ចប់​ថ្នាំ​ចោល ដោយ​គេ​ជឿ​ថា ជំងឺ​​ចៀស​ចេញ​ទៅ​ដែរ។

២ មិន​ត្រូវ​​សំអាត ឬ បោស​សំរាម

ការ​បោស​សំអាត​ដុះ​ជូត​នៅ​​ក្នុង​អំឡុង​ចូលឆ្នាំ​ចិន ត្រូវ​បាន​ប្រជាជន​ចិន​ជឿ​ថា គឺ​ជា​ការ​បោស ឬ លាង​សំអាត​សំណាង​ចេញ​ពី​ផ្ទះ។

៣ មិន​ត្រូវ​ញ៉ាំ​បបរ និង សាច់​សម្រាប់​អាហារ​ពេល​ព្រឹក

ថ្ងៃចូលឆ្នាំចិន​ អ្នក​មិន​គួរ​​ញ៉ាំ​បបរ​ព្រោះ​គេ​ចាត់ទុក​ថា​ មានតែ​អ្នកក្រ​ប៉ុណ្ណោះ ដែល​ដែល​មិន​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ញ៉ាំ​សម្រាប់​អាហារ​ពេលព្រឹក ហើយ​អ្នក​មិន​ចង់​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ជាមួយ​ភាព "ក្រីក្រ" ទេ​។

ក្រៅពីនេះ សាច់​ក៏​មិន​គួរ​ញ៉ាំ​សម្រាប់​អាហារ​ពេលព្រឹក​ដែរ ព្រោះ​ការ​សម្លាប់​សត្វ​វា​ផ្ទុយ​នឹង​ធម៌​របស់​ព្រះពុទ្ធ ដែល​ចង់​ឃើញ​ការ​ជួបជុំ និង​ជូនពរ​ឆ្នាំថ្មី​សប្បាយ​រីករាយ​រវាង​គ្នា​ទៅ​វិញ​ទៅមក។

៤ មិន​ត្រូវ​បោកសំលៀកបំពាក់ និង សិតសក់

ប្រជាជន​ចិន​មិន​បោក​សំលៀកបំពាក់ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ទី១ និង ទី​២​ទេ ពីព្រោះ​ទាំង​២​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​ប្រារព្ធ​ជា​ថ្ងៃ​កំណើត​របស់ Shuishen (ទេវត្តា​ទឹក Water God) ។

មិន​ត្រូវ​​កក់សក់ ឬ សិត​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ថ្ងៃ​ដំបូង ព្រោះ​នៅ​ក្នុង​ភាសា​ចិន សក់ (发) មាន​សូរសព្ទ​ដូច​គ្នា​ទៅ​នឹង fa in facai (发财) ដែល​​មាន​ន័យ​ថា "ក្លាយជាអ្នកមាន"។ ដូច្នេះ​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មិន​មែន​ជា​រឿង​ល្អ​ទេ​ក្នុង​ការ​លាង​សម្អាត​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅដើមឆ្នាំថ្មី។

៥ ការងារ​ដេរប៉ាក់​មិន​គួរ​ធ្វើឡើយ

ការងារ​​ប្រើ​ម្ជុល ដេរ​ ឬ ប៉ាក់​​មិន​គួរ​ធ្វើ​ឡើយ​ក្នុង​អំឡុង​ចូលឆ្នាំចិន ព្រោះ​វា​អាច​នាំ​ឲ្យ​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​របស់​អ្នក​​ពេញ​១​ឆ្នាំ។

៦ កូន​ស្រី​ដែល​រៀបការ​មិន​គួរ​ទៅលេង​ផ្ទះ​ឪពុក​ម្ដាយ​របស់​នាង​ទេ

កូនស្រី​ដែល​​រៀបការរួច​​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​លេង​ផ្ទះ​របស់​ឪពុកម្តាយ​បង្កើត​នាង​ទេ​ព្រោះ​ គេ​ជឿ​ថា​ នេះជារឿងអាក្រក់​នាំឱ្យឪពុកម្ដាយ នឹង​ជួប​ការ​ក្រខ្សត់។ តាម​ប្រពៃណី​ជនជាតិ​ចិន កូន​ស្រី​ដែល​រៀបការ​រួច អាច​ទៅ​លេង​ផ្ទះ​ឪពុកម្តាយ​បង្កើត​របស់​នាង​ នៅ​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​ចូលឆ្នាំចិន៕

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments