Header Ads

រន្ធត់ណាស់!! ក្មេងម្នាក់ជាប់ផុងនៅក្នុងទឹកកក សំណាងបានមនុស្សជាង២០នាក់រួមគ្នាទើបអាចជួយបានមកវិញ (មានវីដេអូ)

រន្ធត់ណាស់!! ក្មេងម្នាក់ជាប់ផុងនៅក្នុងទឹកកក សំណាងបានមនុស្សជាង២០នាក់រួមគ្នាទើបអាចជួយបានមកវិញ ប្រទេសចិន ៖ ដោយសារតែអាកាសធាតុក្នុងរយៈពេលកន្លងមកនេះធ្វើអោយតំបន់មួយចំនួនក្នុងប្រទេសចិន បានកកក្លាយជាតំបន់វាលទឹកកកទៅហើយ។ ដោយសារតែការកកបែបនេះទើបធ្វើអោយតំបន់មួយចំនួនមានគ្រោះថ្នាក់យ៉ាងខ្លាំង មានមនុស្សចាស់និងក្មេងជាច្រើនបានជាប់ផុងក្នុងទឹកកកទាំងនោះដោយមិនដឹងខ្លួន។​ទីភ្នាក់ងារព័ត៌មានចិនបានរាយការណ៍នៅរសៀលថ្ងៃទី ៧ ខែមករា ក្មេងម្នាក់ជាប់ផុងខ្លួនលើផ្ទាំងទឹកកកក្នុងឧទ្យាន Xianghei ទីក្រុង Tangshan ខេត្ត Hebei ភាគខាងជើងប្រទេសចិន។

ប្រជាជនដែលមានទឹកចិត្តបានមើលឃើញហេតុការណ៍នេះ ហើយក៏រួមគ្នាជាង២០នាក់ដើម្បីជួយសង្គ្រោះក្មេងប្រុសតូចនេះពីរន្ធទឹកកកដ៏ត្រជាក់។ នៅពេលឪពុកម្តាយរបស់ក្មេងៗប្រញាប់ប្រញាល់ផ្លាស់ប្តូរសម្លៀកបំពាក់ក្មេងប្រុសនោះហើយក៏ប្រញាប់នាំគេទៅមន្ទីរពេទ្យ។ តាមសម្តីស្រ្តីជាម្តាយបានអោយដឹងថា នាងបាននាំកូនៗទៅលេងឧទ្យានមួយនោះ ដោយការធ្វេសប្រហែសតែមួយភ្លែតកូនរបស់នាងក៏បានរអិលទៅជាប់ផុងនៅក្នុងរន្ធទឹកកក។ ដំបូងមានមនុស្សប្រុស៥នាក់ចូលមកជួយតែនៅតែំិនអាចជួយបាន នាងក៏បានរត់ទៅសុំជំនួយពីអ្នកក្បែរនោះបន្ថែមបានសរុបទាំងអស់២០នាក់ទើបអាចជួយកូនរបស់នាងបានមកដោយសុវត្ថិភាព។ នាងពិតជាមានអារម្មណ៍ដឹងគុណចំពោះពួកគេខ្លាំងណាស់ ដែលពួកគេប្រថុយគ្រោះថ្នាក់ជួយកូននាងយ៉ាងនេះ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments