Header Ads

បារមីសក្តិសិទ្ធ !!! អ្នកស្រុកមានជំនឿមកក្រាបសំពះលោកឪនាគា ក៏ថតជាប់រូបលោកតាចាស់ម្នាក់ បើទោះបីជាគ្មានមនុស្សនៅទីនោះក៏ដោយ ក្រោយមកក៏ជួបរឿងនឹកស្មានមិនដល់

ក្រោយមានការស្វែងរកទេវរូប អង្គម្ចាស់លោកឪនាគីសូ និងអង្គម្ចាស់លោកឪនាគោនាគារាជ ក្នុងព្រែកនិងបានអញ្ជើញយកឡើងមកប្រតិស្ឋានទុកនៅវត្តបានជោត ក្រុម ៧ ឃុំ គុតខោ ស្រុក ម៉ាន់ចាគិរី ខេត្ត ខនកេន ។

ថ្មីៗនេះក៏មានការធ្វើពិធីបួងសួង ក្នុងចំណោមអ្នកដែលមានសទ្ធានាំគ្នាចូលមកក្រាបសំពះមិនដាច់ និងមានការថតរូបទុកជាអនុស្សាវរិយ៍ ហើយអ្វីដែលមិនគួរអោយជឿក៏កើតឡើងយ៉ាងគួរអោយអស្ចារ្យ ពេលមានអ្នកស្រុក ថតរូបជាប់ជាមួយមនុស្សចាស់ម្នាក់ដែលជាប្រស្នាអោយគ្រប់គ្នាឆ្ងល់ ដោយមិននឹកស្មានថានឹងមានរូបភាពនេះជាប់មកនៅក្នុងទូរស័ព្ទរបស់ខ្លួនឡើយ ទាំងដែលក្នុងពេលនោះគ្មានមនុស្សចាស់ណាម្នាក់អង្គុយនៅបរិវេណនោះឡើយ។

អ្នកស្រុកជឿថាជា អង្គម្ចាស់លោកឪនាគាសូ មកប្រាកដខ្លួនអោយឃើញនិងនាំលាភនាំជ័យមកអោយ ដោយនៅមុននេះ អ្នកចូលរូបបានចាប់យកឆ្នោតបានលេខ ៩២៧ រហូតដល់នាំគ្នាចាក់ត្រូវពេញភូមិ៕

**** អត្តបទល្អៗបន្ថែម៖ បង្ក្រាបទីតាំងផលិតប៊ីចេងក្លែងក្លាយ៣កន្លែង ដកហូតបានប៊ីចេងរាប់សិបគីឡូ ****

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា បានបន្ដចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ចំនួន ៣ទីតាំង នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនពេលឈានដល់ការចុះបង្រ្កាទីតាំងខាងលើនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ក្រុមហ៊ុន ប៊ីចេង នៅប្រទេសថៃ មានឈ្មោះថា thai fermentation industry co.ltd ដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុន និងទីតាំងផលិតប៊ីចេងក្លែងក្លាយជាច្រើនទីតាំង កំពុងប្រព្រឹត្តលួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្ត ។

ការចុះបង្ក្រាប​កន្លែងវេចខ្ចប់ ស្តុក និងចែកចាយប៊ីចេងក្លែងក្លាយសញ្ញារូបវែក ​ចំនួន​​​ ៣ទីតាំង រួមមាន៖

ទី​១-​ឈ្មោះ តាំង សៀង​ខេ​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ ផ្ទះ​លេខ​១៤BEo តាម​បណ្ដោយ ផ្លូវ​លេខ​១៤១ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដកហូតបាន​ប៊ីចេង ចំនួន ៥៣បេ ស្មើនឹង 1.364kgs, ប៊ីចេងមិនទាន់វេចខ្ចប់ ចំនួន ៧៦បេ ស្មើនឹង 1.898kgs, សម្បកវេចខ្ចប់ទំងន់ 99kgs, ម៉ាស៊ីនអ៊ុតមាត់ថង់ ១គ្រឿង និងម៉ាស៊ីនវេចខ្ចប់ ១គ្រឿង

ទី​២-​ឈ្មោះ អ៊ឹ​ង សុង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៣A ផ្លូវ​លេខ​១២៥ ក្នុង​​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដកហូតបានប៊ីចេងក្លែងក្លាយ​ ចំនួន ៨០០កញ្ចប់តូច ស្មើនឹង 275 kgs​ និងសម្បកខ្ចប់មួយចំនួនទៀត​ និងទីតាំងទី៣ ស្ថិតចំណុចផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះ ។

បច្ចុប្បន្ន​ម្ចាស់​ទីតាំង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​តាម​នីតិវិធី ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments