Header Ads

ផ្អើពលរដ្ខបាត់ដំបង!! ដំរីព្រៃថៃមួយក្បាលបាន ឆ្លងដែនមកខ្មែរ ធ្វើឲ្យមានការភ័យខ្លាច…!!

ផ្អើពលរដ្ខបាត់ដំបង!! ដំរីព្រៃថៃមួយក្បាលបាន ឆ្លងដែនមកខ្មែរ ធ្វើឲ្យមានការភ័យខ្លាច…!!

ខេត្តបាត់ដំបង ៖ សត្វដំរីព្រៃមួយក្បាល ដែលមានដើមកំណើតនៅក្នុងប្រទេសថៃបានរត់ ឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាដោយបានបង្កនូវភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅយ៉ាងសុខសាន្តនិងខ្លះទៀតកំពុងសម្រាកយ៉ាងលង់លក់ទៅហើយ។

ខណៈដែលសត្វដំរីទាំងនេះបានលុកលុយមកដល់ទីប្រជុំជនក្បែខ្សែបន្ទាត់ព្រំដែន ។ប្រភពមួយចំនួនបានអោយដឹងថាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៩ យប់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិអូរល្វា ឃុំជ្រៃសីមាស្រុកសំពៅលូនខេត្តបាត់ដំបង ដោយសារតែមានប្រជាពលរដ្ឋមួយចំនួនបានឃើញសត្វដំរីព្រៃដ៏ធំមួយក្បាលនេះ បានធ្វើដំណើរឆ្លងអូរព្រំដែន ចូលមកក្នុងទឹកដីកម្ពុជា ។

យោងតាមប្រភពពីប្រទេសថៃបានអោយដឹងថាសត្វដំរីមួយក្បាលនេះគឺបានដើរចេញ ពីតំបន់អភិរក្សសត្វព្រៃ « អាងឬណៃ » ក្នុងខេត្តឆៈឈើងសៅ ប្រទេសថៃ ដោយបាន ធ្វើដំណើរមកឈប់នៅក្នុងភូមិសាស្ត្រ ភូមិ៧ ឃុំបានថាប់ព្រីក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលមានចំងាយពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ។

នៅពេលនោះដែរគឺជាពេលយប់ កំលាំងក្រុមអភិរក្សសត្វព្រៃ បានកៀងគរអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ អោយយកត្រាក់ទ័រប្រមាណជាង១០គ្រឿង មកដាក់ពង្រាយដើម្បីស្ទាក់មុខកុំអោយសត្វដំរីមួយក្បាលនេះ ឆ្លងដែនចូលទៅក្នុងទឹកដីនៃប្រទេសកម្ពុជាប៉ុន្តែនៅទីបំផុតដំរីដ៏ឆ្លាតបានដើរវាងចូលទោក្នុងចំការអំពៅរបស់អ្នកស្រុកហើយបានរត់ឆ្លងមកកម្ពុជាទាល់តែបានទើបធ្វើអោយមានការភ្ញាក់ផ្អើលទាំងយប់ ។

ទាំងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរកម្ពុជា ពិសេសគឺកងកំលាំងប្រដាប់អាវុធ ដែលឈរជើងនៅក្នុងតំបន់ខាងលើបានប្រកាស់ដល់ប្រជាពលរដ្ឋអោយនាំគ្នាបង្កើតជាភ្នក់ភ្លើង ដើម្បីដុតបំភ្លឺ ដែលអាចធ្វើអោយសត្វដំរីព្រៃមួយក្បាលនេះខ្លាចភ្លើងបាន ជៀសវាងនូវហានិភ័យដែលអាចកើតមានឡើងដោយសារសត្វដំរីព្រៃនេះ ។

រហូតដល់ព្រឹកថ្ងៃទី ១១ ខែ ឆ្នាំ ដដែល ដំរីនេះត្រូវបានគេរកឃើញនៅក្នុងចំការ របស់ប្រជាពលរដ្ឋខ្មែរ ទើបភាគីថៃបានស្នើសុំភាគីកម្ពុជាដើម្បីប្រើប្រាស់អាវុធបាញ់អោយសន្លប់ ងាយស្រួលក្នុងការនាំយកត្រឡប់ទៅប្រទេសថៃវិញដោយដំរីនេះ មិនបានបង្កអោយមានការរងរបួសដល់មនុស្សណាម្នាក់ឡើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments