Header Ads

តោះស៊ែរចែកគ្នាដឹងផង!! សូមកុំឲ្យគេថើបកូនតូចរបស់អ្នកច្រើនពេក ប្រយ័ត្នឆ្លងមេរោគ និងបាក់តេរីមួយនេះ

តោះស៊ែរចែកគ្នាដឹងផង!! សូមកុំឲ្យគេថើបកូនតូចរបស់អ្នកច្រើនពេក ប្រយ័ត្នឆ្លងមេរោគ និងបាក់តេរីមួយនេះ

នៅពេលដែលឃើញក្មេងតូចគួរឲ្យស្រលាញ់ ជាទូទៅអ្នកតែងតែចាប់ថើបក្មេងនោះ ឬយ៉ាងហោចណាស់ក៏ប៉ះក្មេងនោះ និងប្រលែងលេងបន្ដិចដែរ។ ឥរិយាបថមួយគឺជារឿងសាមញ្ញមួយ ដែលម្តាយឪពុករបស់ក្មេងតូចមិនដែលប្រកាន់ ឬហាមមិនឲ្យ អ្នកណាម្នាក់ធ្វើចំពោះកូនរបស់គាត់ឡើយ។​ យ៉ាងណាក្តី អ្នកម្តាយជនជាតិតៃវ៉ាន់ម្នាក់បានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា កូនរបស់គាត់បានកើតមានជំងឺកន្ទួលរមាស់ឆ្លងតាមរយៈមាត់របស់មនុស្សជាច្រើនផ្សេងៗគ្នា ដែលបានមកថើបកូនរបស់គាត់។

តាមរយៈខ្លឹមសារដែលអ្នកម្តាយរូបនេះបានបង្ហោះ និងមានអ្នកចុច Like ជាច្រើននោះបានបញ្ជាក់ថា មុនដំបូងកូនរបស់គាត់បានកើតមានកន្ទួល និងក្រោយមកបានក្លាយទៅជាដំបៅពេញមុខ ហើយពេលគាត់យកកូនទៅកាន់មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតបានប្រាប់ថា កូនរបស់គាត់បានឆ្លងបាក់តេរី និងមេរោគយ៉ាងតាមរយៈមាត់មនុស្សជាច្រើននាក់ ដែលបានមកថើបកូនតូចម្នាក់នេះ។ ជាងនេះទៅទៀត មេរោគ និងបាក់តេរីនេះអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់ក្មេងចុះខ្សោយ ហើយងាយនឹងកើតមានជំងឺផ្សេងៗផងដែរ។ ជាចុងក្រោយអ្នកម្តាយជនជាតិតៃវ៉ាន់បានផ្តាំផ្ញើរថា សូមអ្នកម្តាយគ្រប់រូប ប្រុងប្រយ័ត្នកុំបណ្តោយឲ្យអ្នកដទៃប៉ះពាល់ ឬថើបកូនខ្លួនឯងច្រើនពេក ចៀងវាងមានបញ្ហាដូចកូនរបស់គាត់៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments