Header Ads

មានប្រសិទ្ធភាពណាស់! បំបាត់អារម្មណ៍ងងុយគេង ដោយគ្រាន់តែអនុវត្តតាមវិធីមួយចំនួននេះ

ចូរទទួលស្គាល់ថា វិធីដ៏ល្អបំផុតដើម្បីរក្សាឲ្យបាននូវភាពស្វាហាប់ពេញមួយថ្ងៃ គឺការគេងបានត្រឹមត្រូវគ្រប់គ្រាន់។ នៅពេលដែលអ្នកដើរចូលកន្លែងធ្វើការ ឬថ្នាក់រៀន ជាមួយនឹងភ្នែកបើកមិនចង់រួចនោះ ការដឹងអំពីមូលហេតុនៃការគេងមិនគ្រប់ក៏មិនអាចជួយអ្នកបានច្រើនជាងដឹងពីគន្លឹះល្អៗមួយចំនួនដើម្បីបំបាត់ភាពងុយគេងដែរ។ ខាងក្រោមជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ហើយសាមញ្ញបំផុតមួយចំនួនដែលនឹងជួយអ្នកទប់ទល់ទៅនឹងការងងុយគេង ដោយរក្សាបាននូវភាពស្វាហាប់មានថាមពលពេញមួយថ្ងៃ ៖

១. កុំទទួលទានកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ៖ ភេសជ្ជៈប្រភេទទាំងនេះនឹងអាចផ្ដល់ថាមពលដល់អ្នកសម្រាប់កំឡុងពេលខ្លីមួយ ប៉ុន្តែអ្នកនឹងបាត់បង់ថាមពលទៅវិញទាំងអស់តែម្ដងជាមួយនឹងការបង្កើនកម្លាំងថាមពលក្លែងក្លាយមិនមែនបានមកពីធម្មជាតិ ជាហេតុបណ្ដាលឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ហើយចង់គេងសម្រាក។ លើសពីនេះទៅទៀត វាក៏ធ្វើឲ្យអ្នកពិបាកក្រោកពីដំណេកយ៉ាងស្រស់ស្រាយនៅព្រឹកថ្ងៃបន្ទាប់ផងដែរ។

២. ងូតទឹក ៖ ឬគ្រាន់តែលុបមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់ក៏បាន។

៣. ស្រូបយកអុកស៊ីហ្ស៊ែនឲ្យបានច្រើនបន្ថែម ៖ ការស្រូបយកអុកស៊ីហ្ស៊ែនបន្ថែម គឺជាវិធីដ៏ល្អបំផុតក្នុងការជួយដាស់ខួរក្បាលឲ្យសកម្មឡើង។ អ្នកអាចនាំយកអុកស៊ីហ្ស៊ែនចូលទៅក្នុងខួរក្បាលបន្ថែមតាមរយៈលំហាត់ប្រាណដូចខាងក្រោម – គេងលើកម្រាលឥដ្ឋ ឬលើអ្វីផ្សេងទៀតក៏បានឲ្យតែមានផ្ទៃរា​បស្មើ
– ដាក់ដៃរបស់អ្នកម្ខាងលើពោះក្រោមឆ្អឹងជំនីរ រួចដាក់ដៃម្ខាងទៀតលើទ្រូង
– ដកដង្ហើមចូលឲ្យវែងតាមច្រមុះ ពេលនោះអ្នកនឹងមានអារម្មណ៍ថាក្បាលពោះរុញដៃរបស់អ្នកជាមិនខាន។ ទោះជាយ៉ាងណាត្រូវប្រាកដថាទប់ទ្រូងឲ្យនៅនឹងដដែល។ ដំណាក់កាលចុងក្រោយ គឺដកដង្ហើមចេញមកវិញតាមមាត់។ ធ្វើលំហាត់ប្រាណបែបនេះឲ្យពី ៥ ទៅ ១០ ដង ហើយអ្នកនឹងមានអារម្មណ៍ថាមានថាមពលជាងមុន។

៤. ទទួលការ៉េមជាអាហារពេលព្រឹក ៖ ទោះបីវាផ្ទុយទៅនឹងចំណុចមុនក៏ដោយ ប៉ុន្តែការ៉េមពិតជាមានប្រសិទ្ធភាពជួយដាស់ខួរក្បាលឲ្យសកម្មឡើង។ មិនមែនដោយសារតែស្ករនោះទេ ប៉ុន្តែក៏ព្រោះសីតុណ្ហភាពត្រជាក់របស់វា។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តនេះមិនគួរក្លាយជាទម្លាប់ទេ។

៥. ធ្វើលំហាត់ប្រាណពេលព្រឹក ៖ អ្នកមិនចាំបាច់ធ្វើលំហាត់ប្រាណពេញលេញឡើយ។ គ្រាន់តែធ្វើលំហាត់ប្រាណបែបសាមញ្ញឲ្យបាន ៣ ទៅ ៥ របៀបដូចជា អាវ៉ង់ អង្គុយបន្ទន់ខ្លួន ធ្វើចលនាដៃ-ជើជាដើម គឺល្អគ្រប់គ្រាន់ដើម្បីអាចទទួលបានថាមពលបន្ថែមហើយ។

៦. ចេញទៅក្រៅ ៖ ឬយ៉ាងហោចណាស់បើកបង្អួចរបស់អ្នក និងស្រូបយកនូវខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយ។ ប្រសិនបើសីតុណ្ហភាពនៅខាងក្រៅ គឺទាបមែនទែន នោះអ្នកនឹងឆាប់មានអារម្មណ៍ល្អ ហើយស្រស់ស្រាយ។

៧. សើច ៖ ការសើចជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយ និងភ្លេចអំពីបញ្ហា ក៏ដូចជាទុក្ខកង្វល់ផ្សេងៗ។ អានរឿង ឬមើលវីដេអូកំប្លែងអាចជួយអ្នកមានអារម្មណ៍ល្អ ហើយត្រឡប់ទៅធ្វើការវិញជាមួយនឹងថាមពលកាន់តែខ្លាំង។

៨. កាត់បន្ថយការទទួលទានស្ករស ៖ ការកើនឡើងនៃជាតិស្ករនៅក្នុងឈាមអាចធ្វើអោយអ្នកុមានអារម្មណ៍ហត់នឿយអស់កម្លាំង។ ប្រសិនបើអ្នកចង់បរិភោគអ្វីដែលផ្អែម ចូរជ្រើសរើសយកការទទួលទានផ្លែឈើជំនួសវិញ។

៩. ស្ថិតនៅកន្លែងដែលសម្បូរពន្លឺ ៖ នៅពេលដែលអ្នកអង្គុយនៅក្នុងកន្លែងងងឹតៗ នោះវាជារឿងធម្មតាទៅហើយដែលអ្នកនឹងមានអារម្មណ៍ថាងងុយគេង។

១០. សម្រាកគេងថ្ងៃឲ្យបានពី ១៥ ទៅ ២០ នាទី ៖ មិនមែនគ្រប់គ្នាសុទ្ធតែអាចមានពេលទំនេរគេងថ្ងៃបានពេញលេញឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានពេល អ្នកគួរចេះឆ្លៀតប្រើប្រាស់។ រយៈពេល ២០នាទី នៃការគេង គឺមិនអាចជួយស្ដារថាមពលរបស់អ្នកមកវិញពេញលេញទាំងអស់ឡើយ ប៉ុន្តែការសម្រាកថ្ងៃមួយភ្លេតនេះនឹងគ្រប់គ្រាន់ទ្រទ្រង់បន្ទុកបន្តទៀតបាន៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments