Header Ads

គួរតែប្រយ័ត្ន!! ផ្លាស្មាក្នុងឈាមរបស់នារីម្នាក់ប្រែជាមានពណ៌ដូចទឹកដោះគោ ក្រោយពីនាងទទួលទានតែអាហារបែបនេះជាប្រចាំ

គួរតែប្រយ័ត្ន!! ផ្លាស្មាក្នុងឈាមរបស់នារីម្នាក់ប្រែជាមានពណ៌ដូចទឹកដោះគោ ក្រោយពីនាងទទួលទានតែអាហារបែបនេះជាប្រចាំ
ចិន ៖ ការទទួលទានអាហារក្រៅផ្ទះ ឬអាហារកម្ម៉ង់ជាប្រចាំថ្ងៃ គឺអាចនាំឲ្យយើងខាតបង់អស់ទាំងប្រាក់ និងសុខភាព ក៏ព្រោះម្ហូបអាហារដែលគេធ្វើលក់មិនមែនសុទ្ធតែមានអានាម័យ ហើយល្អសម្រាប់សុខភាពឡើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នារីវ័យក្មេងមួយរូបត្រូវជួបប្រទះនូវបទពិសោធន៍ដ៏អាក្រក់បំផុតមួយដោយសារតែការទទួលទានអាហារកម្ម៉ង់រាល់ថ្ងៃ! យោងតាមវេបសាយ China Press Xiao Ling មានវ័យ ២៧ឆ្នាំ ហើយធ្វើការជាស្មៀនការិយាល័យនៅក្រុមហ៊ុនមួយក្នុងខេត្ត Zhejiang ប្រទេស ចិន។ ដោយសារតែការងាររវល់នាងតែងទទួលទានអាហារកម្ម៉ង់ ៣ ពេល ក្នុងមួយថ្ងៃ។

ស្រាប់តែកាលពីសប្តាហ៍មុននេះនៅសុខៗ Xiao Ling ឈឺពោះយ៉ាងខ្លាំង ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច។ នាងចាប់ផ្ដើមមានអារម្មណ៍ចង់ក្អួត បន្តិចក្រោយមកក៏ក្អួតតែម្ដង។ ដំបូងឡើយ Xiao Ling មិនគិតថាវាជាបញ្ហាធ្ងន់ធ្ងរឡើយ ដោយយល់ថាប្រហែលមកពីមិនស្រួលខ្លួនធម្មតា។ នាងបានគិតថាអ្វីដែលនាងត្រូវការ គឺគ្រាន់តែសម្រាកឲ្យបានគ្រប់គ្រាន់បន្តិចនឹងបាត់ឈឺជាមិនខាន។

ប៉ុន្តែបន្ទាប់ពីសុំច្បាប់សម្រាកនៅផ្ទះបាន ២ ថ្ងៃ អាការៈឈឺពោះរបស់នាងនៅតែបន្ត ហើយកាន់តែខ្លាំងជាងមុន ដូច្នេះនាងក៏សម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ វេជ្ជបណ្ឌិតបានរកឃើញស្ថានភាពមិនប្រក្រតីនៃលំពែងរបស់នាង ក្រោយពីធ្វើការស្កេនរួច។ វេជ្ជបណ្ឌិតសង្ស័យថា Xiao Ling មានជម្ងឺរលាកលំពែងស្រួចស្រាវ។ ភ្លាមៗបន្ទាប់ពីនេះ នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយផ្សេងទៀតក្នុងតំបន់។ វេជ្ជបណ្ឌិតបានធ្វើតេស្តឈាមរបស់នាង ហើយបានរកឃើញខ្លាញ់មួយប្រភេទ អណ្តែតលើកំពូលនៃគំរូឈាមក្នុងបំពង់តេស្ត។ សំពាធឈាមរបស់ Xiao Ling ក៏ឡើងខ្ពស់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរនៅពេលនោះ។ គ្រូពេទ្យឯកទេសជំងឺក្រពះពោះវៀនសង្ស័យថានាងមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ពេកដែលអាចនាំអោយនាងមានជំងឺរលាកលំពែងស្រួចស្រាវ។ នាងត្រូវការការចាក់បញ្ចូលផ្លាស្មាក្នុងឈាមមុនពេលស្ថានភាពរបស់នាងកាន់តែអាក្រក់ជួយលែងបាន។

អ្វីដែលធ្វើឲ្យវេជ្ជបណ្ឌិតភ្ញាក់ផ្អើលក្នុងពេលនោះ គឺពណ៌នៃផ្លាស្មាក្នុងឈាមរបស់ Xiao Ling បែរជាមានពណ៌ទឹកដោះគោទៅវិញ។ វេជ្ជបណ្ឌិតបានឲ្យដឹងថា ពណ៌ធម្មតានៃផ្លាស្មាឈាម គឺគួរតែមានពណ៌ លឿងស្លេក។ ការបន្ថែមឈាមផ្លាស្មាចំនួន ២០០០ មីលីក្រាម គឺស្មើនឹងការជំនួសឈាមពាក់កណ្តាលនៃរាងកាយរបស់នាង។ ភ្លាមៗបន្ទាប់ពីការចាក់បញ្ចូលលើកទីមួយ Xiao Ling អាចដកដង្ហើមបានល្អប្រសើរឡើងវិញ។ ទោះជាយ៉ាងណា ប៉ុន្មានម៉ោងក្រោយមករបាយការណ៍វិភាគឈាមរបស់នាងបានចេញហើយបង្ហាញឲ្យឃើញថាកម្រិតនៃ triglycerides នៅក្នុងឈាមរបស់នាង គឺខ្ពស់ខ្លាំងណាស់ដែលវាខ្ពស់ជាងធម្មតាដល់ទៅ ១៨ ដង។ ក្នុងរយៈពេល ២៤ ម៉ោងគ្រូពេទ្យបានធ្វើការចាក់បញ្ចូលប្លាស្មាទៅលើនាងម្ដងទៀត។ នាងត្រូវបានផ្លាស់ប្តូរចេញពីបន្ទប់ ICU ប៉ុន្មានថ្ងៃក្រោយ បន្ទាប់ពីស្ថានភាពសុខភាពកាន់តែមានស្ថេរភាព។ វេជ្ជបណ្ឌិតដែលបានព្យាបាល Xiao Ling បាននិយាយថាអាហារដែលសំបូរទៅដោយជាតិខ្លាញ់ ការទទួលទានអាហារហួសប្រមាណ និងការទទួលទានជាតិអាល់កុលអាចបណ្តាលអោយរលាកលំពែង។ លោកបន្ថែមថាមនុស្សដែលមានវ័យខ្ទង់ ២០ កាន់តែច្រើនៗត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះផងដែរ។ គួរបញ្ជាក់ថាអាហារដែល Xiao Ling ទទួលទានសឹងតែរាល់ថ្ងៃមានដូចជា ត្រីចំហុយ ស៊ុបហឹរក្ដៅ មាន់ចៀនបំពង bento និង គ្រឿងក្នុងជ្រូក ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments