Header Ads

ក្នុងរយៈពេលត្រឹមតែ ១ខែ!! រោមភ្នែករបស់អ្នកនឹងវែងស្អាតដូចបំណង ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗទាំងនេះ

១០. សិតរោមភ្នែក ៖ ការសិតរោមភ្នែក មានប្រសិទ្ធភាពជួយធ្វើឲ្យលំហូរឈាមមានភាពប្រសើរឡើង ហើយជួយជម្រុញដល់កំណើននៃការលូតលាស់រោម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើច្រាសពិសេសមួយសម្រាប់សិតរោមភ្នែក ឬយកច្រាសចេញពីបំពង់ម៉ាស្ការ៉ាចាស់ទៅលាងសម្អាតឲ្យស្អាតមកប្រើក៏បាន។ បន្តក់វីតាមីន E បន្តិចនៅលើច្រាស ហើយចាប់ផ្ដើមសិតរោមភ្នែករបស់អ្នកឲ្យបាន ២ដង ក្នុងមួយថ្ងៃ។ ចំពោះការសិតម្ដងៗ ត្រូវចំណាយពេល ៥នាទី ។

៩. ប្រេង ៖ ប្រេងដូចជា ប្រេងដូង ប្រេងអូលីវ ប្រេងល្ហុង គឺមានផ្ទុកនូវអាស៊ីតខ្លាញ់ដែលផ្ដល់នូវសារធាតុបំប៉នដល់ឫសរោម និងរក្សារោមភ្នែករបស់អ្នកឲ្យមានសុខភាពល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់ប្រេងមួយដំណក់នៅលើច្រាសស្អាតមួយ ឬម្រាមដៃរបស់អ្នក ហើយលាបវាលើរោមភ្នែករបស់អ្នក នៅមុនពេលចូលគេង។

៨. ក្រមួនប្រេងចាហួយ (Petroleum jelly) ៖ Petroleum jelly មានប្រសិទ្ធភាពធ្វើឲ្យរោមភ្នែកដែលស្ងួតមានសំណើមឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកក្រមួនប្រេងនេះបន្តិចមកដាក់លើច្រាសសិតរោមភ្នែក ឬម្រាមដៃមួយរបស់អ្នក បន្ទាប់មកសិត ឬលាបទៅលើរោមភ្នែក នៅមុនពេលចូលគេង។ ជៀស វាងកុំឲ្យប៉ះចូលភ្នែក ហើយធ្វើការលាងសម្អាតមុខរបស់អ្នកនៅព្រឹកថ្ងៃបន្ទាប់។

៧. អាហារបំប៉នដែលល្អសម្រាប់ការលូតលាស់នៃរោមភ្នែក ៖ កង្វះនៃវីតាមីន A អាចបណ្ដាលឲ្យកើតមានការជ្រុះរោមភ្នែក ក៏ដូចជាសក់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺទទួលទានអាហារដែលសម្បូរជាតិប្រូតេអ៊ីន និងវីតាមីនឲ្យបានច្រើនជាងមុន ព្រមទាំងអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ដូចជា ត្រឹ គ្រាប់ធញ្ញជាតិ សាច់ ស៊ុត ផ្លែឈើ និងបន្លែ។

៦. តែបៃតង ៖ តែបៃតង មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនជាច្រើនប្រភេទ ហេតុនេះទើបគេតែងប្រើប្រាស់តែបៃតងនៅក្នុងផលិតផលសម្រស់ ក៏ដូចជាក្នុងការព្យាបាលសក់ជ្រុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែបៃតងមួយកែវឲ្យមានរសជាតិចាស់ ទុកឲ្យត្រជាក់ បន្ទាប់មកជ្រលក់បន្ទះកប្បាសចូល រួចយកវាមក លាបលើរោមភ្នែករបស់អ្នក។ អនុវត្តឲ្យបាន ២ ដង ក្នុងមួយថ្ងៃ។

៥. ប្រទាលកន្ទុយក្រពើ ៖ ទឹកប្រទាលកន្ទុយក្រពើ និងសាច់របស់វា គឺល្អសម្រាប់ការធ្វើឲ្យសក់ ឬរោមមានភាពរឹងមាំ។ យកប្រទាលកន្ទុយក្រពើស្រស់មួយធាងមកច្របាច់យកទឹកចំនួនពីរបីដំណក់ បន្ទាប់មកលាបវាលើរោមភ្នែករបស់អ្នក។ ទុកចោលមួយយប់ សឹមលាងចេញនៅព្រឹកបន្ទាប់។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរចូលលាយប្រទាលកន្ទុយក្រពើជាមួយនឹងប្រេងអូលីវ ឬប្រេងល្ហុង។

៤. ការម៉ាស្សា ៖ ការម៉ាស្សាមានប្រសិទ្ធភាពជួយជម្រុញឲ្យមានការលូតលាស់នៃរោមកាន់តែប្រសើរឡើង។ អ្វីដែលអ្នកត្រូវធ្វើ គឺលាងសម្អាតដៃរបស់អ្នក។ លាបប្រេងអូលីវ ឬប្រេងដូងពីរបីតំណក់ទៅម្រាមដៃរបស់អ្នក បន្ទាប់មកម៉ាស្សាទៅលើត្របកភ្នែក និងរោមភ្នែកសម្រាប់រយៈពេល ៥ នាទី។ អនុវត្តន៍វិធីសាស្ត្រនេះឡើងវិញម្ដងទៀតឲ្យបាន ៣ ទៅ ៤ដង ក្នុងមួយសប្តាហ៍។

៣. ម៉ាសធ្វើពីស៊ុត ៖ ស៊ុតមានផ្ទុកនូវវីតាមីន Biotin និងវីតាមីន B ដែលជួយពង្រឹងដល់សក់ និងរោមភ្នែក ព្រមទាំងការការពារកុំឲ្យជ្រុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយស៊ុត ១ គ្រាប់ ជាមួយនឹងគ្លីសេរ៊ីន ឬក្រមួនប្រេងចាហួយ petroleum jelly មួយស្លាបព្រាកាហ្វេ។ លាបល្បាយនេះទៅលើរោមភ្នែករបស់អ្នក។ អនុវត្តន៍ដូចគ្នានេះឲ្យបាន ៣ ដង ក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល ៣ ទៅ ៤ ខែ ។

២. ការសម្អាត ៖ ការមិនលាងសម្អាតម៉ាស្ការ៉ាចេញពីរោមភ្នែក នៅមុនពេលចូលគេង គឺស្មើនឹងទុកស្ព្រៃយ៍បាញ់សក់ឲ្យនៅជាប់លើសក់ពេញមួយយប់។ នៅពេលរោមភ្នែកប៉ះទៅនឹងខ្នើយ វានឹងបង្កការខូចខាត។ អ្វីដែលអ្នកត្រូវធ្វើ គឺលាងសម្អាតការតុបតែងមុខចេញឲ្យបានស្អាត ដោយប្រើសម្រាប់លាងសម្អាត ឬប្រេងអូលីវមកលាងសម្អាត។

១. សម្រាប់ការតុបតែងមុខ ៖ សាមាសធាតុនៅក្នុងម៉ាស្ការ៉ាមួយចំនួន​​​អាចធ្វើឱ្យរោមភ្នែកមានសភាពស្ងួត និងផុយស្រួយ។ អ្វីដែលអ្នកត្រូវធ្វើ គឺពីមួយពេលទៅមួយពេលចូរផ្ដល់ពេលសម្រាកឲ្យដល់រោមភ្នែកខ្លះ យ៉ាងហោចណាស់ ១ ទៅ ២ដង ក្នុងមួយសប្តាហ៍។ កុំស្ទាក់ស្ទើរក្នុងការបោះចោលម៉ាស្ការ៉ាចាស់ៗជារៀងរាល់ ៣ ទៅ ៦ ខែម្តង ដើម្បីជៀសវាងការឆ្លងមេរោគដល់ភ្នែក៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments