Header Ads

ពិតជាស្អាតណាស់!! ទិដ្ធភាពរូងថ្មក្រោមទឹក និងធំបំផុតនៅលើពិភពលោកត្រូវបានគេរកឃើញក្នុងប្រទេសម៉ិចសីកូ

ពិតជាស្អាតណាស់!! ទិដ្ធភាពរូងថ្មក្រោមទឹក និងធំបំផុតនៅលើពិភពលោកត្រូវបានគេរកឃើញក្នុងប្រទេសម៉ិចសីកូ

រូងថ្មនៅក្រោមទឹកដែលមានទេសភាពស្អាត និងធំបំផុតនៅលើពិភពលោកត្រូវបានគេរកឃើញនៅក្នុងតំបន់ Yucatan Peninsula ភាគខាងលិច ប្រទេសម៉ិចសីកូ។ ​តាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ក្នុងការស្រាវជ្រាវនេះគេអាចរកឃើញរូងថ្មចំនួនពីរ ដាច់ដោយឡែកពីគ្នា តែពួកវាស្ថិតនៅក្បែរគ្នា។ ក្នុងចំណោមរូងថ្មទាំងពីរនេះ មានរូងថ្មមួយត្រូវបានក្រុមអ្នកស្រាវជ្រាវអះអាង ថាគឺជារូងថ្មក្រោមទឹកដែលមានទំហំធំជាងគេនៅលើភពផែនដីនេះ។ តាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវខាងលើបានឲ្យ ដឹងថា រូងថ្មនេះមានប្រវែង ៣៤៧ គីឡូម៉ែត្រ។ តោះសូមអញ្ចើញប្រិយមិត្តទស្សនាទិដ្ឋភាពនៃរូងថ្មធំជាងគេលើពិភពលោក ដូចខាងក្រោមនេះ៖

**** អត្តបទល្អៗបន្ថែម៖ ស្ត្រីម្នាក់ត្រូវខកខានការជើងហោះហើរ ដោយសារតែកែសម្ជស្សខ្លាំងពេករហូតធ្វើអោយម៉ាស៊ីនស្កេននៅប្រលានយន្តហោះកំណត់អត្តសញ្ញាណមិនបាន ****

ប្រទេសចិន ៖ ការវះកាត់កែសម្ផស្សបានក្លាយជារឿងដ៏ពេញនិយមបំផុតសំរាប់មនុស្សក្នុងសម័យដ៏ទំនើបមួយនេះ អ្នកខ្លះបានធ្វើការវះកាត់រហូតដល់សាច់ញាតិបងប្អូនមើលលែងស្គាល់ទៀតផង។ ប្រភពព័ត៌មានបរទេសមួយបានចំផ្សាយរឿងរ៉ាវគួរអោយអស់សំណើចមួយ ដែលស្រ្តីជនជាតិចិនខកខានការហោះហើររបស់ខ្លួន បន្ទាប់ពីធ្វើការវះកាត់កែសម្ជស្សហើយធ្វើអោយម៉ាស៊ីនស្កេននៅប្រលានយន្តហោះមិនអាចកំណត់អត្តសញ្ញាណនាងបាន។

តាមប្រភពបានអោយដឹងថាស្រ្តីត្រកូល Zhang ម្នាក់នេះមានអាយុ២៨ឆ្នាំ នាងមានបំណងជិះយន្តហោះនៅឯប្រលានយន្តហោះ Chengdu ទៅកាន់ទីក្រុងសៀងហៃកាលពីថ្ងៃអាទិត្យទី១៤។ តែដំណើរនេះត្រូវបានខកខានដោយសារ​តែម៉ាស៊ីនស្កេននៅប្រលានយន្តហោះបញ្ជាក់ថារូបនាងខុសជាមួយនឹងរូបក្នុងលិខិត្រឆ្លងដែនរបស់នាង។ ខាងសន្តិសុខប្រលានបានទាក់​ទង​ទៅប៉ូលិសឃាត់ខ្លួននាងយកទៅសួរនាំ បើទោះបីជានាងខំបកស្រាយប្រាប់ថានាងដោយសារតែកែសម្ជស្ស។ ប៉ូលិសនៅតែទទូចនាំនាងទៅកាន់ប៉ុស្តិប៉ូលិសដើម្បធ្វើការបញ្ជាក់អត្តសញ្ញាណរបស់នាង ដំណើរការនេះប្រព្រឹត្តិឡើងរយៈពេល៤ម៉ោង។ ទំរាំតែបានការពិត ជើងហោះហើរដែលនាងខំទិញសំបុត្រអស់ ១,១៩០យ័នសំរាប់ជិះ ក៏បានចាកចេញបាត់ទៅហើយ។ ចុងក្រោយស្រ្តីម្នាក់នេះត្រូវបានសម្រេចចិត្តរថភ្លើងជំនួសអោយកាជិះយន្តហោះទតៅកាន់ទីក្រុងសៀងហៃ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments