Header Ads

ព្រោះតែផ្ទះគ្មានពន្លឺគ្រប់គ្រាន់!! ក្មេងប្រុសម្នាក់ជំនះនឹងភាពក្រីក្រ សុខចិត្តអង្គុយរៀនតាមចិញ្ចឹមផ្លូវ...

ព្រោះតែផ្ទះគ្មានពន្លឺគ្រប់គ្រាន់!! ក្មេងប្រុសម្នាក់ជំនះនឹងភាពក្រីក្រ សុខចិត្តអង្គុយរៀនតាមចិញ្ចឹមផ្លូវ...

កុមារា Qu Sinian គឺជាសិស្សជនជាតិចិនវ័យ ៨ ឆ្នាំ ម្នាក់ដែលកំពុងរៀនថ្នាក់ទី ២។ បច្ចុប្បន្នក្មេងនេះ និងឪពុកម្តាយ កំពុងរស់នៅក្នុងបន្ទប់ជួលដែលគ្មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Guiyang។

ការរស់នៅក្នុងជីវភាពគ្រួសារដ៏ក្រីក្រ គ្មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ វាពិតជាលំបាកពេកទៅហើយសម្រាប់កុមារា Qu Sinian ក្នុងការសិក្សារៀនសូត្រ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យកុមារារូបនេះកាន់តែលំបាកថែមទៀតនោះគឺ ឪពុករបស់គេបានក្លាយខ្លួនជាមនុស្សពិការនៅពេលដែលបំពេញការងារ។ រីឯម្តាយរបស់គេវិញ មានជំងឺបេះដូង ដែលជាហេតុមិនអាចបំពេញការងារធ្ងន់ៗបានឡើយ។
ដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឲ្យដឹងថា ព្រោះតែនៅក្នុងបន្ទប់របស់កុមារា Qu Sinian គ្មានពន្លឺភ្លើងគ្រប់គ្រាន់ដើម្បីបំភ្លឺឲ្យមើលមេរៀនបានស្រួល រូបគេបានសម្រេចចិត្តធ្វើដំណើរជាមួយម្តាយចម្ងាយ ៨ គីឡូម៉ែត្រពីបន្ទប់ជួលទៅកាន់ស្ពានមួយកន្លែង ដែលមានពន្លឺគ្រប់គ្រាន់ ដែលទីនោះអនុញ្ញាតឲ្យគេអាចមើលមេរៀន និងធ្វើកិច្ចការសាលាបាន។
លោកស្រី Li Gaoju ដែលត្រូវជាម្តាយរបស់កុមារា Qu Sinian បានរៀបរាប់ថា៖ នៅក្នុងបន្ទប់ជួលដែលពួកយើងរស់នៅ វាមិនមានពន្លឺគ្រប់គ្រាន់ទេ វាងងឹតខ្លាំងណាស់ ព្រោះគ្រួសាររបស់យើងក្រីក្រពេក។ ដូច្នេះហើយដើម្បីឲ្យ Qu Sinian អាចសិក្សារៀនសូត្រ និងធ្វើកិច្ចការសាលាជូនគ្រូបាន ខ្ញុំត្រូវតែនាំរូបគេទៅអង្គុយលើស្ពានដែលមានពន្លឺគ្រប់គ្រាន់ ដែលនេះគឺជាដំណោះស្រាយដ៏ល្អបំផុត។
ប្រភពដដែលបានរៀបរាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេលមួយថ្ងៃ កុមារា Qu Sinian តែងតែចំណាយពេល ៤ ម៉ោង ដើម្បីសិក្សា ឬ មានថ្ងៃខ្លះ រូបគេអង្គុយរហូតដល់ថ្ងៃលិចទើបត្រលប់ទៅផ្ទះវិញក៏មាន។
នៅក្នុងថ្នាក់រៀន Qu Sinian គឺជាសិស្សពូកែម្នាក់ ដែលទទួលបានលំដាប់ពន្ទុ A គ្រប់មុខវិជ្ជាទាំងអស់។ នៅក្នុងថ្ងៃអនាគត Qu Sinian ចង់ក្លាយជាគ្រូពេទ្យម្នាក់ ដើម្បីអាចរកថវិកាជួយព្យាបាលឪពុកម្តាយរបស់គេឲ្យបានជាសះស្បើយ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments