Header Ads

រន្ធត់ចិត្តណាស់!! ខណៈពេលរថយន្តកំពុងលិចចូលទឹក ឪពុកសម្រេចចិត្ត ចាប់បោះកូនតូច ទាំងផ្សងព្រេងឲ្យអ្នកផ្សេងចាប់ ដើម្បីសង្គ្រោះជីវិត (មានវីដេអូ)

រន្ធត់ចិត្តណាស់!! ខណៈពេលរថយន្តកំពុងលិចចូលទឹក ឪពុកសម្រេចចិត្ត ចាប់បោះកូនតូច ទាំងផ្សងព្រេងឲ្យអ្នកផ្សេងចាប់ ដើម្បីសង្គ្រោះជីវិត

ចិន៖ វីដេអូឃ្លីបមួយកំពុងតែធ្វើឲ្យ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះគេឃើញបុរសជាឪពុកម្នាក់ បានសម្រេចចិត្តចាប់លើកបោះកូនតូចរបស់ខ្លួន ទាំងផ្សងព្រេងឲ្យអ្នកដទៃចាប់ ដើម្បីសង្គ្រោះជីវិត ខណៈពេលដែលរថយន្តកំពុងលិចចូលក្នុងទឹកទន្លេ។

គ្រួសាររងគ្រោះមានសមាជិក ៦នាក់ ក្នុងនោះមានក្មេងតូចម្នាក់ផងដែរ រួមដំណើរត្រឡប់មកផ្ទះ ក្រោយពីទៅលេងស្រុកកំណើតរបស់ពួកគេ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។ ការត្រឡប់មកវិញត្រូវឆ្លងកាត់កំពង់ចម្លងទន្លេមួយកន្លែងនៅក្នុងទីក្រុង Changde ភាគខាងជើងខេត្ត Hunan។ ប៉ុន្តែសំណាងមិនល្អ ពេលឆ្លងនោះ រថយន្តក៏បានបើករអិលធ្លាក់ចូល ទៅក្នុងទឹកទន្លេភ្លុងតែម្តង។

វីដេអូឃ្លីបដែលបានថតឡើង មិនបានបង្ហាញពីទិដ្ឋភាពដំបូង ដែលរថយន្តបានបើកធ្លាក់ចូលទៅក្នុងទឹកទន្លេទេ ប៉ុន្តែវាត្រូវបានគេថតឡើង បន្ទាប់ពីរថយន្តខាងលើនេះ បានធ្លាក់ចូលក្នុងទឹក ដែលគេឃើញថា មានចម្ងាយមិនឆ្ងាយគ្នាប៉ុន្មាន ពីកន្លែងចម្លងនោះឡើយ។

ជាក់ស្តែងតាមរយៈវីដេអូឃ្លីបគេឃើញ សមាជិកគ្រួសាររងគ្រោះខាងលើនោះ បានព្យាយាមនាំគ្នាចេញពីក្នុងរថយន្ត ឡើងតោងឈរលើដំបូងរថយន្តតែម្តង ដើម្បីរួចផុតជីវិត។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងនោះ បុរសជាឪពុករងគ្រោះក្នុងហេតុការណ៍នោះ បានស្នើសុំឲ្យមហាជន ដែលកំពុងតែឈរមើលនៅមាត់ច្រាំង ឲ្យជួយចាំចាប់កូនតូចរបស់គាត់ ដោយរូបគាត់នឹងបោះគេទៅ ដើម្បីសង្គ្រោះជីវិត។ ដោយមិនបង្អង់យូរ បុរសជាឪពុកក៏បានចាប់បោះកូនតូចរបស់ខ្លួន ទៅកាន់អ្នកឈរមើល ដែលសំណាងល្អហើយ ក្មេងតូចនោះត្រូវគេចាប់បាន។

គួរឲ្យដឹងដែរថា ពុំមាននរណាម្នាក់ស្លាប់ ឬរងរបួសធ្ងន់ធ្ងរក្នុងឧបទ្វវហេតុមួយនេះឡើយ។ ក្រោយពេលកើតហេតុ សមាជិកគ្រួសាររងគ្រោះទាំងអស់ ក៏ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិរបស់ខ្លួន ទៅលើវីដេអូឃ្លីបនោះថា «ខ្ញុំមានអារម្មណ៍ សឹងតែមិនគួរឲ្យជឿសោះថា មហាជនអាចចាប់ក្មេងតូចម្នាក់នោះបានក្នុងគ្រានោះ» ។ ឯអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផ្សេងទៀត ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងដែរថា តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើមហាជននៅកន្លែងកើតហេតុ ចាប់មិនបានក្មេងតូចរងគ្រោះខាងលើនោះ ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments