Header Ads

គួរតែឈប់ទៅ!! ប្រសិនបើមិនចង់ឲ្យស្បែកមានជាតិពុល អ្នកត្រូវជៀសវាងទទួលទានអាហារ និងភេសជ្ជៈទាំង ៧ នេះ

គួរតែឈប់ទៅ!! ប្រសិនបើមិនចង់ឲ្យស្បែកមានជាតិពុល អ្នកត្រូវជៀសវាងទទួលទានអាហារ និងភេសជ្ជៈទាំង ៧ នេះ
ពេលខ្លះអាហារដែលយើងចូលចិត្ត គឺអាចនឹងផ្ដល់គ្រោះថ្នាក់ដល់ស្បែក និងសុខភាពរបស់យើងបាន។ ខាងក្រោមជាប្រភេទអាហារ និងភេសជ្ជៈមួយចំនួនដែលអ្នកគួរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានតែម្ដង ដើម្បីជៀសវាងកុំឲ្យកើតមានបញ្ហាដល់សុខភាពស្បែក ៖

១. គ្រឿងស្រវឹង ៖ ជាតិអាល់កុលធ្វើឲ្យមានការរំខានដល់ការបែងចែកអ័រម៉ូនដែលជាហេតុបណ្ដាលឲ្យកើតមុន។ វាក៏ធ្វើប្រព័ន្ធភាពសាុំរបស់អ្នកចុះខ្សោយដោយជំនួសនូវបាក់តេរីសំខាន់ៗនៅក្នុងពោះវៀន។ លើសពីនេះទៅទៀតជាតិអាល់កុលធ្វើឲ្យស្បែកបាត់បង់ជាតិទឹកគ្មានសំណើម ហើយធ្វើឲ្យអ្នកមើលទៅនិងមានអារម្មណ៍ដូចហើម។ ប្រសិនជាអ្នកមិនចង់ទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីគ្រឿងស្រវឹងនោះ អ្នកត្រូវព្យាយាមកំណត់កម្រិតការទទួលទាន។

២. នំអង្ករ ៖ នំអង្ករ គឺអាចបណ្ដាលឲ្យកើតមានភាពជ្រីវជ្រួញនៅលើស្បែករបស់អ្នក ហើយថែមទាំងជះឥទ្ធិពលដល់មុខងារខួរក្បាលទៀតផង។ វានឹងធ្វើឲ្យអ្នកកើនទម្ងន់ ដោយសារតែវាងាយនឹងទទួល ទានបានច្រើនហួស។ នំអង្ករអាចបណ្ដាលឲ្យកើតមានស្នាមលើស្បែក និងរោគមុន ដោយបំផ្លាញនូវម៉ូលេគុលហៅថា AGEs ។ អ្វីដែលអ្នកគួរដឹងបន្ថែមទៀតនោះ គឺនំអង្ករមានផ្ទុកនូវគ្រឿងផ្សំដែលល្អសម្រាប់សុខភាពតែបន្តិចបន្តួចប៉ុណ្ណោះ។

៣. ស៊ូស៊ី ៖ អាហារពេញនិយមនេះ គឺផ្ទុកបរិមាណដ៏ច្រើននៃអំបិលដែលជាសត្រូវអាក្រក់បំផុតមួយចំពោះសុខភាព ហើយវាអាចបណ្ដាលឲ្យស្បែកបាត់បង់សំណើម ព្រមទាំងស្រអាប់មិនភ្លឺស្រស់ស្អាត។ អាហារដែលមានជាតិប្រៃធ្វើឲ្យកោសិការក្សាទុកនូវសារធាតុរាវ ហើយវានឹងបណ្ដាលឲ្យមុខរបស់អ្នកហើម។បាយនៅក្នុងស៊ូស៊ីមានសន្ទស្សន៍ glycemic ដែលជាចំនួនមួយផ្សារភ្ជាប់នឹងកាបូអ៊ីដ្រាតកម្រិតខ្ពស់ ហើយវាអាចកាត់បន្ថយជាតិសំណើម និងចរន្តឈាមចេញពីក្រពេញស្បូនជាហេតុបណ្តាលឱ្យស្បែកស្ងួតនិងចាស់មុនអាយុ។ ដូច្នេះនៅរាល់ពេលទទួលទានស៊ូស៊ី អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន ធ្វើលំហាត់ប្រាណលើផ្ទៃមុខ គេងផ្អៀងដើម្បីកុំឱ្យសារធាតុរាវអាចប្រមូលផ្ដុំនៅក្នុងមុខ ប្រើខ្នើយស្អំត្រជាក់ ហើយជៀសវាងនូវជាតិអាល់កុលដើម្បីការពារការហើម។

៤. អាហារធ្វើពីទឹកដោះគោ ៖ ទឹកដោះគោដែលចេញពីសត្វគោ គឺមានផ្ទុកនូវអ័រម៉ូនលូតលាស់មួយដែលធ្វើឲ្យក្រពេញខ្លាញ់នៃស្បែកបង្កើតជាតិខ្លាញ់លើសចំនួន។ ជាលទ្ធផលវានឹងធ្វើឲ្យអ្នកកើតមុនកាន់តែច្រើនឡើង។ ហេតុផលមួយទៀតនោះ គឺក្នុងកំឡុងពេលដំណើរការពិនិត្យ ផលិត មុននឹងវេចខ្ចប់ ទឹកដោះគោត្រូវទទួលរងការខូចខាត ដោយសារតែការស្កេន រំហួត ដួសពពុះ និងដំណាក់កាលផ្សេងៗទៀត ដំណើរការនេះបង្កើតលក្ខខណ្ឌនៃការកើតមុន។

៥. អាហារពេលព្រឹកដែលធ្វើឡើងពីគ្រាន់ធញ្ញជាតិលីង (Cereals) ៖ Cereals គឺជាអាហារពេលព្រឹកម្យ៉ាងធ្វើឡើងពីគ្រាប់ធញ្ញជាតិលីង ហើយជាធម្មតាគេបរិភោគវាលាយជាមួយទឹកដោះគោ។ គ្រឿងផ្សំនៃ Cereals មួយចំនួនគឺស្ថិតក្នុងប្រភេទអាហារសរីរាង្គដែលបានកែប្រែហ្សែន (GMO) វាបណ្ដាលឲ្យស្បែករមាស់ បង្កើនប្រតិកម្មអាឡែកស៊ី ​និងបណ្ដាលឲ្យកើតរោគមុន។ ជាញឹកញយ អាហារពេលព្រឹកដ៏ពេញនិយមនេះ គឹផ្ទុកនូវវីតាមីនសំយោគដែលរាងកាយរបស់យើងមិនអាចប្រើប្រាស់បាន។

៦. សាច់កែច្នៃ ៖ សាច់កែច្នៃដូចជា សាច់ Ham សាច់បីជាន់ (bacon) សាច់ក្រក ជាដើម គឺសម្បូរទៅដោយជាតិសូដ្យូម និងអំបិលច្រើនជាហេតុធ្វើឲ្យស្បែករបស់អ្នកហើម។ សាច់ប្រភេទនេះក៏ផ្ទុកនូវនីត្រីតដែលបំផ្លាញកូឡាជែន និងអេឡែស្ទិនដែលមាននៅលើស្បែក និងធ្វើឲ្យស្បែកចាស់ជាងវ័យផងដែរ។ ហេតុនេះអ្នកមិនគួរទទួលទានសាច់ប្រភេទនេះច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។

៧. ទឹកផ្លែឈើដប ឬកំប៉ុង ៖ ទឹកផ្លែឈើកំប៉ុង គឺមានផ្ទុកនូវស្ករច្រើនដូចភេសជ្ជៈសូដាដែរ។ ជាតិស្ករធ្វើឲ្យកូឡាជែននៅក្នុងស្បែកខូចខាត។ ទឹកផ្លែឈើកំប៉ុង គឺខ្វះនូវជាតិសសៃ Fiber ដែលនេះមានន័យថា អ្នកកំពុងទទួលទានភេសជ្ជៈដែលពុំផ្ដល់សារធាតុចិញ្ចឹមចាំបាច់ដល់ស្បែក។ អ្នកចូលចិត្តប្រើម៉ាសដែលធ្វើឡើងទឹកក្រូចឆ្មារ គឺងាយនឹងទទួលរងការរលាកគីមីលើស្បែក។ ប្រសិនបើអ្នកចេញក្រៅក្រោមពន្លឺព្រះអាទិត្យ ទឹកក្រូចឆ្មារអាចធ្វើឲ្យស្បែករងការខូចខាតជាអចិន្ត្រៃយ៍។ ដូច្នេះអ្នកគួរយកផ្លែឈើស្រស់ និងបន្លែផ្សេងៗមកកិនធ្វើជាភេសជ្ជៈសម្រាប់ទទួលទានទើបប្រសើរ។ ទោះជាយ៉ាងណា ការទទួលទានផ្លែឈើទាំងមូល គឺមានប្រយោជន៍ល្អជាង ដោយអ្នកនឹងទទួលបាននូវវីតាមីនជាច្រើនដែលមាននៅក្នុងផ្លែឈើ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments