Header Ads

ខំរៀនពេក!! ពេលនេះគ្រូពេទ្យប្រាប់ថាហួសពេលហើយ រៀនដល់យប់ជ្រៅពេក ព្រមជាមួយការគេងមិនគ្រប់គ្រាន់ ប្រយ័ត្នជួបរឿងអកុសលដូចនារីម្នាក់នេះ

ខំរៀនពេក!! ពេលនេះគ្រូពេទ្យប្រាប់ថាហួសពេលហើយ រៀនដល់យប់ជ្រៅពេក ព្រមជាមួយការគេងមិនគ្រប់គ្រាន់ ប្រយ័ត្នជួបរឿងអកុសលដូចនារីម្នាក់នេះ
បើយោងតាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺមហារីក​ថ្លើម ខណៈ​ពេល​ដែល​នាង​ទៅ​ពេទ្យ​ទាំង​ក្នុង​ចិត្ត​គិត​ថា មាន​ផ្ទៃពោះ​។

ស្ត្រីម្នាក់ឈ្មោះ Xiao Jia មាន​ច​ម្ង​ល់​លើ​ការ​ដុះពោះ​របស់​ខ្លួនឯង ដោយក្នុងចិត្តក៏បាន​គិត​ថា ខ្លួនឯងប្រហែលជាមាន​ផ្ទៃពោះហើយ ព្រោះដោយសារតែ​បាត់​រដូវ​។ ក្នុងនោះផងដែរ រៀង​រាល់​យប់​នាង​តែងតែ​ឈឺពោះ ហើយ​ពោះ​នោះ​ចេះ​តែ​ប៉ោង​ឡើង​ៗដែលមើលទៅហាក់ដូចជាហុសប្លែកពីធម្មតា ដែលបាន​ធ្វើ​ឲ្យ​មិត្ត​រួម​មហាវិទ្យាល័យ​នាង​គិត​ថា នាងប្រាកដជា​មាន​ផ្ទៃពោះ​មែនហើយ។

ដោយហេតុចេះតែឆ្ងល់ ​នាង Xiao Jia ​ក៏បាន​សម្រេចចិត្ត​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ស្រាប់តែគ្រូពេទ្យ​រក​ឃើញ​ថា ពោះ​របស់​នាង​ផ្ទុក​ពេញ​សុទ្ធតែ​ទឹក​ទៅវិញ គឺមិនមែនមានផ្ទៃពោះដូចអ្វីដែលនាងបានស្មាននោះទេ ដោយសារតែទឹក​នោះ​គឺ​បណ្តាលមក​ពី​ថ្លើម​របស់​នាង​មាន​ជំងឺមហារីក មិន​អាច​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ​។ មហារីក​របស់​នាង​មិន​ស្រាល​ទេ ព្រោះ​វា​បាន​វិវត្តន៍​ដល់​ដំណាក់កាល​ទី​បួន​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង​តែងតែ​នៅ​រៀន​ដល់​យប់​ជ្រៅ ហើយក៏​មិនសូវ​ជា​បាន​គេង​គ្រប់គ្រាន់​នោះ​ទេ​។ គ្រូពេទ្យ​ប្រាប់​ថា នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់ខ្លួន​ឈឺ​ដូចនេះ ព្រោះថា ថ្លើម​អាច​នឹង​ខូច ប្រសិនបើ​យើង​មិន​គេង​បាន​គ្រប់គ្រាន់​។ នៅ​ពេល​ថ្ងៃ​ថ្លើមវា​ធ្វើការ​ជាប់​រហូត ហើយនៅ​ពេល​យប់​វាដាច់ខាតក៏ត្រូវការពេល​សម្រាក​ខ្លះដើម្បីវា​អាច​ព្យាបាល​កន្លែង​ខូច​ៗ​របស់​វា​។ ដូចនេះប្រសិនបើ​យើង​មិន​គេង​គ្រប់គ្រាន់​នោះ​ទេ ថ្លើមនឹង​គ្មាន​ពេល​គ្រប់​គ្រាន់សម្រាប់​ជួសជុល​ខ្លួនឯងត្រង់កន្លែងដែលខូចខាតនោះ​ឡើយ​។

​ប្រសិនជា​អ្នក​ចង់​ឲ្យ​ថ្លើម​អ្នក មាន​សុខ​ភាពល្អ អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

១. អ្នក​គួរតែ​ចូល​គេង​ឲ្យ​មុន​ម៉ោង​១១ ព្រោះ​ចន្លោះ​ម៉ោង​១១ ដល់​ម៉ោង​១ ជា​ពេលវេលា​ដែល​ថ្លើម​កំពុងតែ​បញ្ចេញ​ជាតិពុល​។ ដូចនេះ វា​ត្រូវការ​គេង​លក់​ស្ងប់ ដើម្បី​បញ្ចេញ​ជាតិពុល​ទាំងនោះ​។​
២. អ្នក​មិនគួរ​ញ៉ាំ​ថ្នាំ​ច្រើន​ទេ មិន​ថា​ថ្នាំ​ចិន ឬ​ថ្នាំបារាំង​ទេ ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ថ្លើម​អ្នក​ទាំងអស់​។​
៣. អ្នក​គួរតែបង្កើត​ទម្លាប់​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​។ ការហាត់​ប្រាណ​ទាំងនេះ ក៏​អាចជួយ​ថែរក្សា​ថ្លើម​អ្នក​មិន​ឲ្យ​កើតមាន​បញ្ហា​ដែរ​។​
៤. ការរក្សា​ទម្ងន់​ឲ្យ​នៅ​ឋេ​រ ក៏​ជា​វិធី​មួយ​ក្នុងការ​ការពារ​ថ្លើម​ដែរ​។ នៅពេលដែល​យើង​មិនសូវ​ធាត់​ខ្លាំង វា​នឹងមិន​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ឡើយ​។​
៥. ការរក្សា​ចិត្ត​ឲ្យ​ស្ងប់ ហើយ​សប្បាយរីករាយ ក៏​ជា​វិធី​ពិសេស​មួយ​ដែល​អាច​ការពារ​ថ្លើម​អ្នក​មិន​ឲ្យ​មាន​ជំងឺ​ដូចគ្នា​៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments