Header Ads

ពិតជាសំណាងមែន!! ជាងជួសជុលព្យ៉ាណូរកឃើញ​កំណប់​មាសនៅក្នុង​ព្យ៉ាណូបុរាណ មានតម្លៃដល់ទៅ…

ពិតជាសំណាងមែន!! ជាងជួសជុលព្យ៉ាណូរកឃើញ​កំណប់​មាសនៅក្នុង​ព្យ៉ាណូបុរាណ មានតម្លៃដល់ទៅ…។ ក្នុងពេល​ជួសជុល​ព្យ៉ា​ណូ​១​គ្រឿង ឲ្យ​សាលារៀន​មួយ​នៅ​អង់គ្លេស​, លោក Martin Backhouse អាយុ ៦១ ឆ្នាំ បាន​រកឃើញ​​ប្រាក់​កាក់ ៩១៣ កាក់ ត្រូវបាន​បោះពុម្ព​ក្នុង​បណ្តា​ឆ្នាំ​ពី ១៨៤៧ ដល់ ១៩១៥ ។ ចំនួន​ប្រាក់​នេះ​ត្រូវបាន​អ្នកជំនាញការ​ប៉ាន់ស្មាន​មានតម្លៃ ៥០០.០០០ ផោន​ដ៍​អង់គ្លេស ។​

កំណប់ប្រាក់​ដ៏​ធំ​បំផុត​នេះ ជា​ទ្រព្យសម្បត្តិ​មួយ​ពុំទាន់​កំណត់​បាន​ម្ចាស់​ស្របច្បាប់ ។ ព្រោះ​មនុស្ស​ជាច្រើន​ប្រកាសថា ពួកគេ​ជា​ម្ចាស់​ព្យ៉ា​ណូ ប៉ុន្តែ សុទ្ធតែ​មិនអាច​បញ្ជាក់​ភស្តុតាង​បាន ។​

​ព្យ៉ា​ណូ​នេះ​ពីមុន​ជា​កម្មសិទ្ធិ​របស់​ប្តី​ប្រពន្ធ​លោក Graham Kemmings អាយុ ៧២ ឆ្នាំ និង​ភរិយា​គាត់ គឺ​អ្នកស្រី Meg អាយុ ៦៥ ឆ្នាំ ។ ប៉ុន្តែ ពួកគាត់​ពុំ​ដឹង​អ្វី​សោះ​ពី​កំណប់ទ្រព្យ​នេះ ទោះបី​បាន​គ្រប់គ្រង​ព្យ៉ា​ណូ​អស់​រយៈកាល ៣៣ ឆ្នាំ កន្លងទៅ រហូតដល់​ពេល​ផ្ត​ល់វា​ឲ្យ​សាលារៀន​មួយ​ខ្វះខាត​ឧបករណ៍​តន្ត្រី នៅ Shropshire (​អង់គ្លេស​) ។​

លោក Martin Backhouse ជា​អ្នក​រកឃើញ​កំណប់មាស​ក្នុង​ព្យ៉ា​ណូ​

ពួកគាត់​បាន​ទិញ​ព្យ៉ា​ណូ​ចាស់​មក​ឲ្យ​កូន​ហាត់រៀន​តាំងពី​នៅ​តូច ហើយ​ក្រោយពេល​ពួកគេ​ពេញវ័យ ពុំមាន​អ្នកណា​ប្រើប្រាស់​វា​ទៀត ។ បន្ទាប់ពី​ឮថា​សាលារៀន​មួយ​ខ្វះ​ព្យ៉ា​ណូ​ឲ្យ​សិស្ស​ហ្វឹកហាត់ ពួកគាត់​បាន​ជូន​ព្យ៉ា​ណូ​នោះ​ទៅ ដោយ​មិនដឹងថា​មាន​កំណប់មាស​នៅ​ខាងក្នុង ។​

ប៉ុន្តែ ពួកគាត់​នឹងមិន​ទទួលបាន​ចំណែក​ប្រាក់​ខាងលើ ព្រោះ​ព្យ៉ា​ណូ​នេះ​ពុំមែន​ជា​កម្មសិទ្ធិ​របស់​ពួកគាត់​ទៀត ។ តាមច្បាប់​របស់​អង់គ្លេស នោះ​ជាង​ជួសជុល​ព្យ៉ា​ណូ​មានគុណ​បំណាច់​រកឃើញ និង​សាលារៀន នឹងត្រូវ​បាន​ចែក​ស្មើ​ចំនួន​ប្រាក់​ខាងលើ​ក្នុង​អត្រា ៥០ : ៥០ ។​

ពេល​ត្រូវបាន​សួរថា តើ​មានគំនិត​លាក់ទុក​តែម្នាក់ឯង​ដែរ ឬទេ ពេល​រកឃើញ​កាក់​មាស​ទាំងនេះ លោក Martin ឆ្លើយថា «​ទេ​, នោះ​ពុំមែន​ជា​រឿង​ត្រឹមត្រូវ ។ ខ្ញុំ​ជឿថា សាលា​ត្រូវការ​ចំនួន​ប្រាក់​នោះ​ក៏​ច្រើន​ដូច​ខ្ញុំ​ដូច្នេះ​» ។​

ក្នុងពេលនោះ​, ទោះបី​មិន​ទទួលបាន​១​កាក់​ណា តែ​ប្តី​ប្រពន្ធ​លោក Hemmings ឲ្យ​ដឹងថា ពួកគាត់​មិន​សោកស្តាយ​ឡើយ ពេល​ជូន​ព្យ៉ា​ណូ​នោះ​ឲ្យ​សាលារៀន ។ ហើយ​ពួកគាត់​ក៏​សម្តែង​ការកោតសរសើរ​ទឹកចិត្ត​ស្មោះត្រង់​របស់​ជាង​ជួសជុល​ព្យ៉ា​ណូ និង​ថា​រង្វាន់​ដែល​លោក​ទទួលបាន គឺ​ស័​ក្ខិ​សម​បំផុត ៕

ផ្ទះសង្កត់វិញ្ញាណ នៅកណ្ដាលព្រៃស្ងាត់ នៃភូមិ១គឺមានផ្ទះឈើចាស់ទ្រុឌទ្រោម១ខ្នង ដែលគេដឹងលឺថាជាផ្ទះរបស់អតីតគ្រូសីលដ៏ល្បី១រូប។ មនុស្សម្នាក្នុងភូមិមិនហ៊ានដើរកាត់ទេមិនថាយប់ឬថ្ងៃឡើយ សូម្បីតែពេលគ្រូសីលិ៍នោះនៅមានជីវិត ក៏គេញញើតនឹងដើរដែរ ចុះទម្រាំពេលនេះគាត់ស្លាប់ទៀត តើអ្នកណាហ៊ានដើរកាត់នោះ ម្យ៉ាងទៀតកុំថាឡើយមនុស្សសូម្បីសត្វក៏មិនមានដែរនៅម្ដុំនោះនឹង។ ដំបូងឡើយការគ្រូសីលទើបស្លាប់ដំបូងៗក៏មានមនុស្សធ្លាប់ដើរកាត់ដែរ តែពួកគេត្រូវបាក់ស្បាតរត់គ្រប់គ្នា ព្រោះពួកគេតែងលឺសម្លេងឈ្លោះគ្នា ចេញពីផ្ទះ១នេះ មានសម្លេងប្រុស សម្លេងស្រីក៏មាន ពេលខ្លះក៏មានលឺសម្លេងបំពេរកូន ល្វើយៗ ហើយពេលខ្លះក៏លឺសម្លេងឈ្លោះគ្នា អ្នកខ្លះគឺលឺសម្លេងយំទារនំចំណីអាហារផ្សេងៗ ហើយពេលខ្លះក៏លឺសម្លេងស្រែកខ្លាំងៗថាឲ្យស្ងាត់ចេញពីផ្ទះនេះផងដែរ ។ បើអ្នកដែរដើរព្រៃយប់ដើម្បីចាប់សត្វវិញ គេតែងនិយាយថាឃើញភ្លើងហោះជាច្រើនជុំវិញផ្ទះ ក្រឡឹងចុះឡើងរាល់យប់លុះដល់ម៉ោងទៀបភ្លឺទើបភ្លើងទាំងនោះហោះចូលផ្ទះបាត់ ។ ថ្ងៃមួយម៉ោងប្រហែល៣រសៀល ក្មេងៗមកពីភ្នំពេញដែលវាបានតាមឪពុកម្ដាយវាមកលេងបងប្អូននៅភូមិនេះក៏រត់លេងបិទពួន មានក្មេងម្នាក់រត់ចុះឡើងកាន់តែឆ្ងាញ់វាក៏រត់មកដល់ផ្ទះនេះ ដោយឃើញផ្ទះនេះស្ងាត់…

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments