Header Ads

រំភើបណាស់!! ក្មេងស្រីម្នាក់សន្សំលុយម្តងមួយកាក់មួយសេន ដើម្បីទិញទូរស័ព្ទ ធ្វើឲ្យម្ចាស់ហាងរំភើប ហើយ…

ថៃ៖ ក្មេងៗភាគច្រើននៅពេលចង់បានរបស់អ្វីមួយ គឺពួកគេតែងរំអុកសុំលុយពីឪពុកម្តាយយកទៅទិញ ឬក៏ទារឲ្យឪពុកម្ដាយរបស់គេទិញរបស់ទាំងនោះអោយ។ យើងកម្រនឹងបានឃើញក្មេងៗព្យាយាមសន្សំប្រាក់ខ្លួនឯងយកទៅទិញរបស់ ដែលពួកគេចង់បានណាស់ តែក្មេងស្រីខាងក្រោមនេះវិញ បានខំប្រឹងសន្សំលុយម្តងមួយកាក់ម្តយមួយសេន ដើម្បីទិញរបស់ដែលនាងចង់បាន ហើយធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង។

ក្មេងស្រីរូបនោះត្រូវបានស្ត្រី ដែលជាម្ចាស់ហាងទូរស័ព្ទធ្វើការបង្ហោះរូបភាពស្វែងរកលើបណ្ដាញសង្គម ដើម្បីធ្វើការផ្ដល់រង្វាន់ជាចិញ្ចៀនមាសមួយវង់ដល់នាង ក្រោយពីស្ត្រីម្ចាស់ហាងមានការពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ក្មេងស្រី។ ការបង្ហោះទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយមានការជួយចុចចែករំលែកបន្តជាង១មុឺនដងឯណោះ។ គួរបញ្ជាក់ផងដែរផងដែរថា បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sirilada Losakul ក្មេងស្រីដែលគេបង្ហោះស្វែងរកនេះកាលពីប៉ុន្មានថ្ងៃមុនបានយកកាក់ប្រាក់ជាច្រើនដែលខ្លួនសន្សំទៅទិញទូរស័ព្ទមួយគ្រឿង៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments