Header Ads

បែកធ្លាយហើយ!! បន្លំ​ធ្វើ​ជា​កូនកំលោះ ​ហើយលួចផ្សំដំណេកជាមួយកូនក្រមុំ បាន៣ដង(មានវីដេអូនិយាយការពិត)

បែកធ្លាយហើយ!! បន្លំ​ធ្វើ​ជា​កូនកំលោះ ​ហើយលួចផ្សំដំណេកជាមួយកូនក្រមុំ បាន៣ដង។
ខេត្តព្រៃវែង៖ ជា​រឿង​ដ៏​គួរ​​ឱ្យ​ហួសចិត្ត​មួយ និង​មិន​ធ្លាប់​មាន​ទាល់តែ​សោះ ​ហើយបង្ក​ការ​ផ្អើល​ឆោឡោ​ពេញ​រោងការយ៉ាងខ្លាំង​ បន្ទាប់​ពី​កូនក្រមុំ​ស្រែក​ចេញពី​ក្នុង​បន្ទប់​​ថា មាន​គេ​បន្លំ​ធ្វើ​ជា​កូនកំលោះ​ចូល​ទៅ​ផ្សំ​ដំណេក​ជាមួយ​នាង​ ។

ហេតុ​ការ​ណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃ​ទី​១៦​ ខែមក​រា ឆ្នាំ២០១៨ ស្ថិត​នៅ​ក្នុងផ្ទះ​ការ​មួយ​​ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ម្ចាស់​ដើមការ​ទាំង​សងខាងកំពុង​តែ​រវល់​រៀបចំផ្ទះ អ្នកខ្លះ​ដេក​មិន​ទាន់​ភ្ញាក់​

ផង ស្រាប់តែ​ឮ​សំឡេង​កូនក្រមុំ​ស្រែក​ចេញពី​បន្ទប់ លុះ​ពេល​គេ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ឈឺ​ន ចាន់​សេង អាយុ ​១៨​ឆ្នាំ កំពុង​ដេកអាក្រាតកាយ​​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​បន្ទប់ ក៏​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​ ។

ប្រភព​​​ពី​លោក​អធិការ​ស្រុក​កញ្ជ្រៀច បាន​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ គេ​បាន​រៀបចំ​ពិធី​មង្គល​ការកូន ហើយ​យុវជន ឈឺ​ន ចាន់​សេង ក៏​បាន​ទៅ​ឈរ​មើល​គេ​ផឹកស៊ី​រាំ​កំសាន្ត​ដែរ ព្រោះ​ផ្ទះ​នៅ​ជិតខាង​គ្នា រហូត​ដល់​ជិត​ចប់​កម្មវិធី ពេល​ឃើញ​កូនក្រមុំ​អស់កំលាំង​ ក៏ចូល​ទៅ​ដេក​ក្នុង​បន្ទប់​ផ្សំ​ដំណេក​ម្នាក់ឯង ។

ចំណែកឯ​កូន​កំលោះ​ កំពុង​បន្ត​ផឹកស៊ី​រាំរែក​ជាមួយ​មិត្តភក្តិ​បងប្អូន​ក្នុង​រោងការ ដែលអាចជា​ឱ​កាស​ល្អ​សម្រាប់​យុវជន ឈឺ​ន ចាន់​សេង ​​យកសា​រុង​​រុំ​ខ្លួន​លបចូល​ទៅ​ក្នុង​បន្ទប់​ផ្សំ​ដំណេកបន្លំ​ធ្វើ​ជា​កូនកំលោះ ​ហើយ​ផ្សំ​ដំណេក​ជំនួស​កូនកំលោះ​រហូត​បាន​សម្រេច ។ លុះ​​​ភ្លឺ​ឡើង​ទើប​កូនក្រមុំ​ដឹង​ ហើយ​ស្រែក​ឆោឡោ​ឡើងផ្អើល​អស់​មនុស្ស​នៅ​ក្នុងផ្ទះនាំ​គ្នា​ឡើង​ទៅ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ ​។

រីឯ​នារី​រង​គ្រោះជា​កូនក្រមុំ បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​យុវជន​កំហូច​នេះ ​ចូល​ទៅ​ក្នុង​បន្ទប់​ រូប​នាង​ក៏​បាន​ដឹង​ដែរ ប៉ុន្តែ​ ដោយសារ​ក្នុង​បន្ទប់​បិទ​ភ្លើង​មើល​មិនឃើញ​មុខ រូប​នាង​ស្មានថា​ ជា​កូនកំលោះ​ទើប​​​មិន​ប្រកែក​ដោយ​គិត​ថា​ ជា​ប្តី លុះដល់​ភ្លឺ​ឡើង​នាង​ភ្ញាក់​​ពី​ដេកឃើញ​អ្នក​ដេក​ជាមួយ​មិនមែន​ជា​ប្តី ទើប​ស្រែក​ឆោឡោ​ឡើង​តែ​ម្តង ​។

ដោយឡែក ​យុវជន​កំហូច ឈឺ​ន ចាន់​សេង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ និង​នារី​រង​គ្រោះ ជា​អ្នក​ជិតខាង​គ្នា ហើយ​រូបគេ​បាន​លួច​ស្រលាញ់​នារី​រង​គ្រោះ​យូរហើយ​ តែ​មិន​ដែល​បាន​សារភាព រហូត​ដល់​នាង​រៀប​ការ​រូបគេ​ក៏​មក​មើល​ទៀត។

លុះដល់​យប់​ជ្រៅ​ពេល​ឃើញ​នាង​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ឯ​កូនកំលោះ​បាន​ទៅ​ដេក​នៅ​រោង​ខាង​កូនកំលោះ​បាត់ ជាឱ​កាស​ស្ងាត់​ល្អរូបគេ​ក៏​បន្លំ​ធ្វើ​ជា​កូនកំលោះ​ឡើង​ទៅ​ផ្សំ​ដំណេក​ជាមួយ​នាង​តែ​ម្តង ហើយដោយ​គេ​ខំប្រឹង​ច្រើន​ពេក​រហូត​ដល់​ទៅ​ ៣​ដង ធ្វើ​អោយ​អស់កំលាំង​ ក៏​ដេក​លង់លក់​រហូត​ដល់​ព្រឹក​ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments