Header Ads

រន្ធត់ណាស់!! ពត៌មានលម្អិត ឆេះស្លាប់ស្ត្រីម្ចាស់​ឃ្លាំងអេតចាយ

ខេត្ត​បន្ទាយ​មានជ័យ ៖ ស្ត្រី​ម្នាក់​ស្លាប់ភ្លាម​ៗ​ដោយ​ឆក់​ចរន្តអគ្គិសនី​ ព្រមទាំង​បណ្តាល​ឱ្យ​ឆេះ​ជា​អគ្គិភ័យ នៅ​ក្នុង​ឃ្លាំង​លក់​ទិញ​អេ​ត​ចាយ​ទំហំ​២០​គុណ​២៥​ម៉ែត្រ ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ស្រិច​ៗ​ផង បាន​កើតឡើង​នៅ វេលា ​ម៉ោង​៨​និង​២៤​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា នៅ​ភូមិ​ភ្នំ​តូចជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គលបុរីបានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុងគ្រោះ​អគ្គិភ័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង​ឈ្មោះ ធូ តាំង​ហូ​វ ហៅ​តាំង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស ស្រី​ចំនួន​៣​នាក់ ។ លោក​អធិការ​បាន​បញ្ជាក់​ថា តាម​សាក្សី​និយាយ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់ ចំណែក​កូន​ៗ​ទៅ​រៀន​អស់ ។

នៅ​ពេល​មាន​គ្រោះ​អគ្គិភ័យ​ឆេះ​ហុយផ្សែង​ទើប​គេ​ដឹង ក៏​ផ្អើល​ឆោឡោ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​ចំនួន​៣​គ្រឿង រួម​ទាំង​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ជួយ​អន្តរាគមន៍​បាច​និង​បាញ់​ទឹក​ពន្លត់ ទើប​រលត់​អស់ទាំង​ស្រុង មិន​រាលដាល​ឆេះ​សម្ភារ​ក្នុង​ឃ្លាំង​នោះ​បន្ត​ទៀត​ទេ តែ​ស្ត្រី​ម្ចាស់ផ្ទះ​ក៏​ត្រូវ​ឆេះ​ស្លាប់​រោល​ខ្មៅ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​ពិនិត្យ​នៅ​លើ​ខ្លួន​សព​ឃើញ​មាន​ខ្សែភ្លើង​ព័ទ្ធ​លើ​ខ្លួន ដូច្នេះ​បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង សង្ស័យ​ជន​រង​គ្រោះ​គាត់​យក​ឌុ​យ​ខ្សែភ្លើង​ដោត​ព្រី​ភ្លើង ទើប​បណ្តាល​ឱ្យ​ទុ​ស្សេ​ឆេះ​ហើយ​ឆក់​ស្លាប់​ខ្លួនឯង​តែ​ម្តង ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments